ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​គ្រួសារ​ខ្មែរ​ឥស្លាម ១​គ្រួសារ រងគ្រោះ​ដោយ​អគ្គីភ័យ ទទួលបាន​ការឧបត្ថម្ភ​ពី​កាកបាទក្រហមកម្ពុជា​

​គ្រួសារ​ខ្មែរ​ឥស្លាម ១​គ្រួសារ រងគ្រោះ​ដោយ​អគ្គីភ័យ ទទួលបាន​ការឧបត្ថម្ភ​ពី​កាកបាទក្រហមកម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំំពង់ចាម​) ៖​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ផ្តល់​ជូន​ពលរដ្ឋ ជនជាតិ​ខ្មែរ​ឥស្លាម ១​គ្រួសារ ឈ្មោះ យ៉ា អែល អាយុ ៥៦​ឆ្នាំ មាន​ប្រពន្ធ និង​កូន ៥​នាក់ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ រស់នៅ ភូមិ​អង្គរ​បាន​ទី​៣ ឃុំ​អង្គរ​បាន ស្រុក​កងមាស​។​

​ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ម៉ោង ៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី ៧ ខែ​កុម្ភ​: ឆ្នាំ​២០២៣ ដោយសារ​តែ​ឆ្លង​ចរន្ត​អគ្គិសនី បណ្តាល​អោយ ឆេះ ផ្ទះ ១​ខ្នង ធ្វើ​ពី​ថ្ម​ខាងក្រោម ឈើ​លើ ប្រក់​ក្បឿង ទំហំ ៦​ម​* ៨​ម ខូចខាត​អស់​ទាំងស្រុង​។ ភ្លាមៗ នោះ ប្តី ប្រពន្ធ ជា​ឪពុក​ម្ដាយ បាន​ពរ​កូន​នៅ​តូចៗ ២​នាក់ ហើយ ក៏​ស្ទុះ​ទៅ​ដាស់​កូន​កំពុង​គេង​លង់លក់ ៣​នាក់​ទៀត ដែល​ដេក​ក្នុង​បន្ទប់​ជាមួយគ្នា តែ​ដោយ​បន្ទប់​ចាក់សោរ​ក្នុង មិន​អាច​សង្គ្រោះបាន ម្យ៉ាង ដោយ​ភ្លើង​ឆេះ​ខ្លាំង​ពេញបន្ទុក បុរស​ជា ក៏​បង្ខំចិត្ត​ធាក់​បង្អួច​លោត​ចុះ​មក​ដី បណ្តាលអោយ​រងរបួស​ជា​ទម្ងន់ ។ ជា​អកុសល កូនស្រី -​ប្រុស ទាំង ៣ នាក់ ( អាយុ ១៧​ឆ្នាំ – ១៥ ឆ្នាំ និង ១០​ឆ្នាំ ) ត្រូវ​ភ្លើង​ឆេះ​ស្លាប់ យ៉ាង​អណោច​អ​ធម ។ បច្ចុប្បន្ន បុរស​ជា​ប្តី​ឈ្មោះ អែល យ៉ា កំពុង​សង្គ្រោះបន្ទាន់ នៅ ភ្នំពេញ ។​

​ក្នុង​ឪ​កាស​នោះ​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ចូលរួម​សម្តែង​ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ ក្រុម​គ្រួសារ​រងគ្រោះ ចំពោះ​ឧប្បត្តិហេតុ មិន​នឹកស្មាន​ដល់​នេះ ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​បាត់បង់​ជីវិត​កូន ៣​នាក់ ថែម​ទៀត ។ ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ដោយ​ក្តី​អាណិតអាសូ​របំ​ផុត ពី​សំណាក់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ប្រធានកិត្តិយស​សាខា ពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល សម្តេច តែងតែ​គិតគូរ បារម្ភ អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង រួមទាំង ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​ប្រកាន់​វណ្ណៈ ជាតិ​សាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​តែង​បាន​ចាត់​តំណាង នាំយក​ជំនួយ​សង្គ្រោះ​បន្ទាន់ ជួយ​សម្រាល​ទុក្ខ​លំបាក ជូន​ជនរងគ្រោះ ទាន់ពេលវេលា តាម​ទិស​ស្លោក ” ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា ” ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះ​អគ្គីភ័យ ដែល​អាច​កើតមាន​គ្រប់ពេល ប្រសិនបើ មាន​ការធ្វេសប្រហែស ។ ដូចនេះ ពេល​មិន​នៅ ឬ ចាកចេញ​ពី​ផ្ទះ ត្រូវ​បិទ​កុងតាក់​ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់​ទៀន ធូប ជាមុនសិន ដើម្បី បង្ការ​ក្រែង​កើត​មាន​មហន្តរាយ​ផ្សេងៗ ។ ម្យ៉ាងទៀត ការ ត ភ្ជាប់​ចរន្តអគ្គិសនី ក៏​ត្រូវ​រៀបចំ អោយបាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស និង​ធានា​អោយ​បាន​សុវត្ថិភាព​។​
​ជាមួយ​នោះ ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា បាន​លើកទឹកចិត្ត ដល់​ក្រុមគ្រួសារ សូម​កា ត់​ចិត្ត .,. ក្រើនរំលឹក បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​លើក​កំពស់​ការថែទាំ​សុខភាព ឱ្យបាន​ល្អ រស់​នៅ​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ​ស្អាត ៣​យ៉ាង ជាពិសេស ត្រូវ​យកចិត្តទុកដាក់ អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជា​ប្រចាំ ដោយ​ត្រូវ​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន តាម​វិធានការ​សុខាភិបាល ” ៣​កុំ ៣​ការពារ និង ចូលរួម ចាក់​វ៉ាក់សាំង​ដូស​ជំរុញ អោយបាន​គ្រប់​គ្នា ដើម្បី ជៀសអោយផុត​ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ ១៩ បម្លែង​ថ្មី ដ៏​កាច​សាហាវ នេះ​។​

​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន រួមមាន ៖ អង្ករ ១០០ គ​ក្រ​, មី​ជាតិ ២​កេស​, ត្រីខ ២​យួរ , ទឹក​សុទ្ធ ២​កេស​, ទឹកក្រូច ២​កេស​, ទឹកតី ២​យួរ​, ទឹកស៊ីអ៊ីវ ២​យួរ​, តង់ ១, អាវយឺត ១០ និង បច្ច័យ​ចំនួន ២,០០០,០០០ រៀល ។ ដោយឡែក ឯកឧត្តម ហង់​ជួន ណារ៉ុន ឧបត្ថម្ភ​ជូន​បន្ថែម អង្ករ ៥០​គ​ក្រ​. មី ២​កេស​, ទឹក​ផ្លែឈើ ១​កេស​, ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ តង់ មុង ភួយ ខ្នើយ និង​កន្ទេល មួយ ព្រម​ទាំង​ថវិកា ១,០០០,០០០​រៀល ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល