ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ អញ្ជើញ​ជា​អធិបតី​ពិធី ប្រកាស តែងតាំង ថ្នាក់ដឹកនាំ​និង​សមាជិក ជាង​៣០០​អង្គ​/​នាក់ ប្រចាំ​សាខា​និង​អនុសាខា​រាជសីហ៍​ខេត្ត​ត្បូងឃ្មុំ

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ អញ្ជើញ​ជា​អធិបតី​ពិធី ប្រកាស តែងតាំង ថ្នាក់ដឹកនាំ​និង​សមាជិក ជាង​៣០០​អង្គ​/​នាក់ ប្រចាំ​សាខា​និង​អនុសាខា​រាជសីហ៍​ខេត្ត​ត្បូងឃ្មុំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​រាជ​សីហ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ចំនួន​៣១៤​អង្គ​/​នាក់ ប្រចាំ​នៅ​សាខា​ខេត្ត​ត្បូងឃ្មុំ និង​អនុសាខា​តាម​ស្រុក​នានា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ កុម្ភៈ​ឆ្នាំ​២០២៣ នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្តម អ៊ុង សា​រ៉ា​វ៉ាន់ អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​រាជ​សីហ៍ បាន​អាន​សេចក្តីសម្រេច​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​ខេត្ត​ត្បូងឃ្មុំ ដែលមាន លោក ធី ម៉ា​នី ជា​ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​ត្បូងឃ្មុំ និង លោក កេង ប៊ុន​ណា ជា​ប្រធានកិត្តិយស ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​ខេត្ត​ត្បូងឃ្មុំ ៣១៤​អង្គ​/​នាក់​។​

​បន្ទាប់​ពី​ត្រូវបាន​ប្រកាស​តែងតាំង លោក ធី ម៉ា​នី ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​ត្បូងឃ្មុំ បាន​ឡើង​ប្តេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ចំនួន​០៥​ចំណុច គឺ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម បន្តធ្វើ​សកម្មភាព​មនុស្សធម៌ និង​កៀរគរ​សប្បុរសជន​ជួយ​ដល់​សមាគម ខិតខំ​ដឹកនាំ​សម្របសម្រួល ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​បង្កើន​ទំនាក់ទំនង​សហការ​ល្អ​ជាមួយ​អាជ្ញាធរ ដើម្បី​សម្រេចបាន តាម​គោលបំណង ទិសដៅ​របស់​សមាគម​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ សម្តែង​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់​ដែល​ទេីប​ទទួលបាន​ការតែងតាំ​ង​ថ្មី និង​ថ្លែង​ការកោតសរសើ ថ្នាក់ដឹកនាំ​សាខា ដែល​ទើប​បង្កើត​ថ្មី ប៉ុន្តែ​មាន​សមាជិក​យ៉ាង​ច្រើន​រហូត​ដល់ ៣១៤​អង្គ​/​នាក់​។​

​ឯកឧត្ដម​ប្រធាន​ថ្លែង​ការគាំទ្រ​ការប្តេជ្ញា​ចិត្ត​ទាំង​៥​ចំណុច​របស់​លោក​ប្រធាន​សាខា​ដែល​ទើប​ទទួលបាន​ការតែងតាំង​។ ឯកឧត្ដម​ប្រធាន​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​សាខា​ធ្វើ​សកម្មភាព​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​បាន​ផ្ដាំផ្ញេ​ី​ដល់​ថ្នាក់ដឹកនាំ​សាខា និង​សមាជិក សមាជិកា​ទាំងអស់ សូម​ខិតខំ​រួម​សាមគ្គី​គ្នា​បំពេញការងារ ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុងសង្គម និង ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ ថ្លែង​ការកោតសរសើរ និង​គាំទ្រ​របាយការណ៍​លទ្ធផល​ការងារ​កន្លងមក ហើយ​ជឿជាក់ថា សាខា​នឹង​អាច​ដោះស្រាយ​ញ្ហា​ប្រឈម​ដែល​បាន​លើកឡើង ដោយ​ត្រូវ​បង្កើន​សកម្មភាព​ការងារ​។

​ឯកឧត្តម​បញ្ជាក់ថា សមាគម​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ធ្វើ​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​គោលបំណង​សម្រាល​បន្ទុក ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដោយ​រួមសហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​បញ្ជាក់បន្ថែម​ថា ដើម្បី​សម្រេច​គោលបំណង​និង​ចក្ខុវិស័យ​របស់​សមាគម ត្រូវ​កំណត់​បុរេ​លក្ខណៈ​ចំនួន​៣ គឺ​ធានា​គុណភាព​ការងារ សុវត្ថិភាព​ការងារ និង​និរន្តរ៍ភាព​ការងារ​។​

​សូមបញ្ជាក់​ថា មកដល់​បច្ចុប្បន្ន​នេះ សមាគម​រាជសីហ៍ មាន​ទីស្នាក់ការ​កណ្តាល​នៅ រាជធានី​ភ្នំពេញ និង​មាន​ទីស្នាក់ការ​សាខា ២២ រាជធានី​-​ខេត្ត គឺ​៖ ភ្នំពេញ កណ្តាល តាកែវ ក្រុងព្រះសីហនុ កោះកុង សៀមរាប រតនគិរី កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ កំពត កែប ក្រចេះ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ព្រមទាំង ក្រៅ​ប្រទេស​ចំនួន​០៤ គឺ​ប្រទេស​ជប៉ុន និង ប្រទេស​ថៃ កូរ៉េ និង​វៀតណាម ផងដែរ ហើយ​សមាគម​នឹង​បន្ត​បើក​សាខា​បន្ថែម​រហូត ២៥​ខេត្ត​-​រាជធានី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល