ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការបាក់​ស្រុត​ផ្ទះ ចំនួន ៣១ គ្រួសារ ស្ថិតនៅ​ភូមិ​អាច​ម៌កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ទទួលបាន​អំណោយ និង​ថវិកា​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការបាក់​ស្រុត​ផ្ទះ ចំនួន ៣១ គ្រួសារ ស្ថិតនៅ​ភូមិ​អាច​ម៌កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ទទួលបាន​អំណោយ និង​ថវិកា​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ រសៀល ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល បាន​ចុះ​សួរ សុខទុក្ខ និង​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​បាក់​ស្រុត​ផ្ទះ តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ចំនួន ៣១ គ្រួសារ ស្ថិតនៅ​ភូមិ​អាច​ម៌កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​សោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ ដោយ​ការបាក់​ស្រុត​ផ្ទះ​តាម​មាត់​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត ដែល​នេះ​ជា​គ្រោះមហន្តរាយ​បង្ក​ដោយ​ធម្មជាតិ គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ ជាពិសេស ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល ក៏​បាន​នាំមក​នូវ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

​ឯកឧត្តម​បាន​បន្តថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌ ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ពោល​គឺ​ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន កាកបាទក្រហមកម្ពុជា​ចុះជួយ ដោយ​មិន​មាន​ការរើសអើង​នោះឡើយ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ក្នុង​សកម្មភាព​មនុស្សធម៌​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ស្ទឹង ដែល​ប្រឈម​នឹង​ការបាក់​ស្រុត​នេះ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ សូម​បញ្ឈប់​ការសាងសង់​នៅ​សំណង់​ផ្សេងៗ​តាម​បណ្ដោយ​មាត់​ស្ទឹង​នេះ ដែល​អាច​បណ្ដាល​ឱ្យ​យើង​ខូចខាត​នៅ​ទ្រព្យសម្បត្តិ នៅពេល​បាក់​ស្រុត​ច្រាំង​កើតឡើង ឬ​អាច​បង្ក​ឱ្យ​កើតមាន​គ្រោះ​ថ្នាក់​ណាមួយ​កើតឡើង​ជា​យថាហេតុ​ផងដែរ​។​

​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដែល​ចែក​ជូន​ប្រជា​ពល​រដ​ទាំង ៣១ គ្រួសារ ដែល​រស់នៅ​ភូមិ​អាច​ម៌កុក សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ក្នុងនោះ ប្រជាពលរដ្ឋ ៩​គ្រួសារ​រង​ការខូចខាត​ធ្ងន់ធ្ងរ ទទួលបាន​ថវិកា ចំនួន ៥០០.០០០៛ ក្នុង​១​គ្រួសារ តង់​ចំនួន ១ និង​ប្រជាពលរដ្ឋ ២២ គ្រួសារ រង​ការខូចខាត​មធ្យម ទទួលបាន​ថវិកា​ក្នុង​១​គ្រួសារ ចំនួន ៣០០.០០០៛ ហើយ​ក្រុម​គ្រួសារ​និមួយៗ​ទទួលបាន​នូវ​សម្ភារ​:​មានដូចជា អង្ករ ២៥​គី​ឡូ​, មី​១​កេស​,​ត្រីខកំប៉ុង ១​យួរ​, ទឹក​សុទ្ធ ១​កេស​,​ទឹកត្រី ១​យួរ​,​ម៉ាស ១​ដុំ ,​អាវ​រងា ១ កញ្ចប់ និង​សាប៊ូ ១​ដុំ ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល