ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម ឯកឧត្តម ស៊ី ជិន​ពីង​(Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ផ្ទះសំណាក់​រដ្ឋ Diao Yutai រដ្ឋធានី​ប៉េកាំង ឯកឧត្តម ស៊ី ជិន​ពីង មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជា​មេដឹកនាំ​ពិភពលោក​លើក​ទី​១ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន បន្ទាប់ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។ សម្តេច​តេ​ជោបាន​អបអ​រសាទរ ចំពោះ​ការអញ្ជើញ​នេះ​។ សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា កាល​ដែល​សម្តេច​អញ្ជើញ​ម​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ឆ្នាំ​២០២០ ពេល​ដែល​ផ្ទុះ​កូវី​ដ​យ៉ាងខ្លាំង​នោះ គឺ​ចង់​លើកទឹកចិត្ត​និស្សិ​មួយចំនួន​នៅវ៉ូ​ហាន និង​ម្យ៉ាងវិញទៀត សម្តេច​ក៏​ដូចជា​កម្ពុជា​ចង់​ឈរ​នៅ​ជាមួយ​ប្រជាជន​ចិន នៅពេល​ជួប​គ្រា​លំបាក​។

​ក្នុង​ជំនួប​គ្នា​នោះ​មេដឹកនាំ​ទាំង​ពីរ​កម្ពុជា​-​ចិន បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពហុភាគី និង​បញ្ហា​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុក​ដាក់គ្នា​។ ឯកឧត្តម ស៊ី ជីន​ពីង មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ស្នាដៃ​របស់​សម្តេច និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។ សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ចូលរួម​ធានា​ឲ្យទទួល​បាន​ជោគជ័យ​។ នៅក្នុង​ជំនួប​គ្នា​នោះ​មេដឹកនាំ​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ ដែល​ឈាន​ពី​កិច្ច​សហប្រតិបត្តិ​គ្រប់​ជ្រុងជ្រោយ ទៅ​ជា​មិត្ត​ដែក​ថែម និង​ឈាន​ទៅ​កិច្ចសហប្រតិបត្តិកា​រស​ហគ​មន៍​រួម ជោគវាសនា​តែមួយ​។

​មេដឹកនាំ​ទាំង​ពីរ នឹង​បន្ត​ពង្រឹងស្មារតី​កសាង​សហគមន៍​តែមួយ ជោគវាសនា​តែមួយ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ចំនួន​៦ រួមមាន​ទី​១)​នយោបាយ និង​ការទូត ២)​វិស័យ​សមត្ថភាព​ផលិត និង​វាយភណ្ឌ ៣)​កសិកម្ម ៤)​ថាមពល ៥)​សន្តិសុខ ៦)​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន រួម​ទាំង​ការលើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ នៅក្នុង​ជំនួប​គ្នា​នេះ ឯកឧត្តម ស៊ី ជីន​ពីង បាន​គាំទ្រ​ចំពោះ​ជំហ​គោលនយោបាយ​របស់​កម្ពុជា ចំពោះ​ភាព​ឯករាជ្យ បូរណភាព​ទឹកដី របស់​កម្ពុជា​។ ទាក់ទិន​នឹង​ការលើកឡើង​របស់ ឯកឧត្តម​ប្រធានាធិបតី​ចិន សម្តេច​តេ​ជោបាន​ឆ្លើយត​ប​ថា ជំនួយ​ឧបត្ថម្ភ​របស់​ចិន គឺ​មិន​គ្រាន់​តែ​ចូល​រួមចំណែក​ដល់​ភាព​រីកចំរើន​របស់​កម្ពុជា​ប៉ុណ្ណោះទេ តែ​បាន​រួមចំណែក​ដល់​ការពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា ខ្ពស់​មុខ​ខ្ពស់​មាត់​លើ​ឆាក​អន្តរជាតិ​។ ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ចូល​ជា​ធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ ខែ​មករា​ឆ្នាំ​២០២២​ដែល​បាន​ជំរុញ​ការបើក ទីផ្សារ​របស់​ចិន ទទួល​កសិផល​និង​មច្ឆា​ជាតិ​របស់​កម្ពុជា​។ ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​ចាប់អារម្មណ៍​ពី​ការអភិវឌ្ឍ​កសិកម្ម និង​វា​រី​វប្បធម៌​នៅ​តំបន់​ជុំវិញ​បេឹង​ទន្លេសាប​។

​ទាក់ទិន​ទៅ​និង​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម​ប្រធានាធិបតី សម្តេច​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​របស់​ឯកឧត្តម​ប្រធានាធិបតី ដើម្បី​បង្កើត​របៀង​មច្ឆា​ជាតិ និង​អង្គរ នៅ​ភាគ​ពាយ័ព្យ​របស់​កម្ពុជា​។ សម្តេច​តេជោ​បន្តថា កម្ពុជា​មាន​ប៉ូល​សេដ្ឋកិច្ច​ចំនួន​៣​រួចមកហើយ គឺ​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ ក្រុងព្រះសីហនុ និង​ឥសាន ហើ​កម្ពុជា​និង​បង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​៤ នៅ​ភូមិភាគ​ពាយ័ព្យ​។ នៅក្នុង​ជំនួប​គ្នា​នោះដែរ ឯកឧត្តម ស៊ី ជីន​ពីង និង​សម្តេច​តេជោ បាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការជំរុញ​ការផលិត​ប្រភព​ថាមពល​អគ្គស​នី​ដោយ​ផ្តោតលើ​ការការពារ​បរិស្ថាន ថាមពល​បៃតង​។ ក្នុង​ជំនួប​គ្នា​នោះ សម្តេច​តេជោ​បាន​ស្នើ​ដល់​ឯកឧត្តម​ប្រធានាធិបតី ជំរុញ​អ្នកទេសចរ​ណណ៍​ចិន មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់​ច្រើនឡើង បន្ទាប់​ពី​ការបន្ធូរបន្ថយ​ការ​រិត​ត្បិត​របស់​ប្រទេស​ចិន ពិសេស​ការលើកទឹកចិត្ត​ពី ឯកឧត្តម​ប្រធានាធិបតី ដើម្បីឲ្យ​អ្នកទេសចរណ៍​ចិន​ធ្វើដំណើរ​មក​កាន់​កម្ពុជា ដោយ​គ្មាន​ការភ័យខ្លាច​។ សម្តេច​តេជោ មានប្រសាសន៍​សង្កត់ធ្ងន់​ថា សេដ្ឋកិច្ច​កម្ពុជា​ងើបឈរ​ឡើងវិញ គឺ​ដោយសារ​កាយវិការ និង​ការជួយ​ឧបត្ថម្ភ​របស់​ប្រទេស​ចិន ក្នុង​ការផ្តល់​វ៉ាក់សាំង ពោល​បើ​មិន​មាន​វ៉ាក់សាំង​ចាក់​ស្រោច​ដែល​ផ្តល់​ដោយ​ភាគី​ចិន​ទេ​នោះ​ទេ មិនដឹងថា​ប្រជាជន​កម្ពុជា​មាន​វាសនា​បែបណា​នោះទេ ពិសេស​កម្ពុជា​បាន​បើក​សេដ្ឋកិច្ច និង​ប្រទេស​ឡើងវិញ កាលពី​ថ្ងៃ​ទី​១ ខែ​វ​ច្ឆិកា ឆ្នាំ​២០២១​។

​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​អរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​?​។ ឯកឧត្តម ស៊ី ជិន​ពីង បាន​ឧបត្ថម្ភ​ជំនួយឥតសំណង​មាន​ទឹកប្រាក់ ៣០០​លាន​យ័ន ចំពោះ​គម្រោង​ផ្លូវដែក​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។ ក្នុង​ជំនួប​គ្នា​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​១០០​នាទី មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ឈាន​ដល់​ចំណុចកំពូល​ថ្មី​មួយទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល