ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ជាង ១២០០​គ្រួសារ នៅ​បុរី​កីឡា​ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ទៀត​

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ជាង ១២០០​គ្រួសារ នៅ​បុរី​កីឡា​ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ពលរដ្ឋ​ជាង ១២០០​គ្រួសារ រស់​នៅក្នុង​អគារ​បុរី​កីឡា​ទាំង ០៨​អគារ បាន​បង្ហាញ​ពី​ក្តីរំភើប​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ផ្តល់​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន​ជូន​ពួកគាត់ ជាមួយនឹង​ការលើកលែង​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ​ថែម​ទៀត​នោះ​។​

​ការបង្ហាញ​ពី​ក្តីរំភើប​រីករាយ​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ជាង ១២០០​គ្រួសារ​នេះ បាន​បង្ហាញ​ឲ្យឃើញ នៅពេលដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​សំណេះសំណាល និង​រៀបចំ​យុទ្ធនាការ​ចុះបញ្ជី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២ យូ​នី​ត ស្មើនឹង​ជាង ១២០០​គ្រួសារ ជូន​ពួកគាត់ នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា «​ដោយ​ពិនិត្យឃើញ​អំពី​ស្ថានភាព​របស់​បងប្អូន និង​ដើម្បី​ជួយ​សម្រួល​ឱ្យ​បងប្អូន​ទទួលបាន​កម្មសិទ្ធិ​ស្របច្បាប់​លើ​ចំណែក​ឯកជន នៃ​អគារ​សហកម្មសិទ្ធិ​បុរី​កីឡា ក៏​ដូច​សម្រាល​បន្ទុក ក្នុង​ការបង់ពន្ធ​-​អាករ និង​សេវា​សុរិយោដី​នានា ក្នុង​ដំណើរការ​បំពេញ​នីតិវិធី​កសាង​បណ្ណ​កម្មសិទ្ធិ​ខាងលើ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្រេច​ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ រៀបចំ​បែបបទ ដើម្បី​ចុះបញ្ជី​ធ្វើ​បណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២​យូ​នី​ត នៃ​អគារ​បុរី​កីឡា ទាំង​០៨​អគារ ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រមាណ​ជាង ១២០០​គ្រួសារ ជាមួយនឹង​ការលើកលែង​នូវ​ការបង់ពន្ធ​ប្រថាប់ត្រា ពន្ធ​អចលនទ្រព្យ និង​ពន្ធអាករ​ផ្សេងៗ ព្រមទាំង​សេវា​អន្តរ ក្រសួង​នានា ក្នុង​ការចុះបញ្ជី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ចំណែក​ឯកជន ចំនួន ១៣៩២​យូ​នី​ត នៃ​អគារ បុរី​កីឡា ទាំង ០៨ អគារ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​»​។​

​លោក ឃួ​ង ស្រេង បន្តថា នេះ​ពិតជា​ស្ដែង​ឱ្យឃើញ​អំពី​យកចិត្តទុកដាក់រ​បស់​សម្ដេច​តេជោ ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា ទាំង​០៨​អគារ​។ តាមរយៈ​ការជួយ​សម្រួល​ដល់​ការធ្វើ​បណ្ណ​កម្មសិទ្ធិ​ខាងលើ ដោយ​ពុំ​ចំណាយ​ថវិកា​លើ​ការបង់ពន្ធ​-​អាករ​ផ្សេងៗ និង​សេវា​អន្តរ​ក្រសួង​នានា​នោះ លោក​ស្នើ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា បន្ត​គាំទ្រ​សម្តេច​តេជោ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ការ​បាន​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ និង​អាណត្តិ​បន្តបន្ទាប់​ទៀត ក៏ដូចជា​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នាពេល​អនាគត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល