ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក​ទូច វិចិត្រ នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ជីវៈចម្រុះ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​កៀងគរ​ពលរដ្ឋ​ចូល​ទៅ​កាប់រំលំ​ដើមឈើ និង​អារ​ជ្រៀក​ដឹកជញ្ជូន​ចេញ​តាម​រថយន្ត​បា​កុង​កែច្នៃ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី បាយ អូ​ថិក

លោក​ទូច វិចិត្រ នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ជីវៈចម្រុះ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​កៀងគរ​ពលរដ្ឋ​ចូល​ទៅ​កាប់រំលំ​ដើមឈើ និង​អារ​ជ្រៀក​ដឹកជញ្ជូន​ចេញ​តាម​រថយន្ត​បា​កុង​កែច្នៃ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី បាយ អូ​ថិក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ស្ទឹងត្រែង​÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹង​ប្រជាពលរដ្ឋ​ដែរ​ស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​វិនាស​ហិនហោច​ធនធានធម្មជាតិ​ព្រៃឈើ ដែរ​នៅ​សេសសល់​តាម​តំបន់​នានា​ក្នុង​ខេត្ត ខណៈ​សកម្មភាព​កាប់​អា​ជ្រៀក​ឈើ ដឹក​លក់​យ៉ាង​អាណាធិបតេយ្យ មាន​ការ​ក៏​ក្រើក​ឡើង​វិញ​។​

​ខណៈ​ពេល​ថ្មីៗ​នេះ លោក​ទូច វិចិត្រ នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ជីវៈចម្រុះ​បើ​ដៃ​ឲ្យ​ក្រុម​ឈ្មួញ គៀងគរ​ពលរដ្ឋ​ចូល​ទៅ​កាប់រំលំ​ដើមឈើ​អា​ច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​ដែន​ជម្រក​ជីវៈចម្រុះ​សត្វ​ក្តាន យក​មក​ទុក​នៅ​ចំណុច​អូ​ឡង់​និង​បន្ត​ដឹក​ចូល​ទៅ​តាម​ផ្លូវត្រង់ ក្រវ៉ាត់​ក្នុង​ដី​ក្រុមហ៊ុន​ត្រង់​និយាម​ការ​
៤៨.P.០៥.៩៥.៨៣៦.U.T.M.១៤.៣១.១៩០.​ដើម្បី​យកទៅ​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី​.​បាយ​.​អូ​ថិក ស្ថិតនៅក្នុង​ភូមិ​កំពុង​រទេះ ឃុំ​បឹង​ការ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​យ៉ាង​អនាធិបតេយ្យ​តែម្ដង​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១២​ខែ​កុម្ភៈ ឆ្នាំ ២០២៣ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅដល់​ចំណុច​អូរ​ឡង់​ស្ថិតនៅក្នុង​ភូមិ​-​ឃុំ​-​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង បាន​ជួប​ក្រុម​ឈ្មួញ​កំពុង​ដឹកជញ្ជូន​ឈើ​ប្រភេទ​.​ឈ្លី​ក​.​ឃ្លុំ​.​មុខកាត់​ធំៗ តាម​គោយន្ត​កន្ត្រៃ​នឹង​រថយន្ត​ប៉ា​កុង​កែច្នៃ​រាប់​សិប​គ្រឿង ដឹក​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន​ស្រុក​សៀង​បូក កាត់​តាម​ចំណុច​អូ​អគ្គ បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា ទៅ​ទម្លាក់​ត្រង់​ចំណុច​ភ្នំ​បេង ឃុំ​បឹង​ចារ ស្រុក​សំបូរ ទឹកដី​ខេត្ត​ក្រចេះ រួច​បន្ត​លើកដាក់​លើ​រថយន្ត​យាយ​ឌុប​ដឹក​បន្ត​យកទៅ​លក់​ចែកចាយ​តាម​រាជធានី ខេត្ត​.​ខណៈ​សេចក្តីរាយការណ៍​ថា មាន​មេការ​ម្នាក់​ឈ្មោះ វុ​ធ ជា​អ្នក​ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ស៊ី បាយ អូ​ថិក​.​ចំណែក​លោក​វរៈសេនីយ៍ ច​ន សាម៉ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក ក៏​កំពុង​តែ​រក្សា​ភាព​ឈ្ងៀម​ស្ងាត់​ដែរ​។​

​ប្រជា​ពលរដ្ធ រស់នៅ​ស្រុក​សៀង​បូក ខេត្ត​ស្ទឹងត្រែង បន្ត​លើកឡើង​ថា ដោយសារ​តែ​ភាព​ធូររលុង នឹង មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ពិសេស​ទៀត​នោះ គឺ​ចូលរួម​បើក​ដៃ​ដើម្បី​ទទួលបាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ដែល​កន្លងមក​ធ្វើអោយ​មេ​ឈ្មួញ​ដុះ​ស្លែ​ទាំងនោះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុងនោះ​ក៏​មាន​មន្ត្រី​បរិស្ថាន បើ​កដៃ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុងព្រៃ​ឡង​ដែន​ជម្រក​ជីវៈចម្រុះ​សត្វ​ក្តាន នឹង​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាម​គោយន្ត​កន្ត្រៃ​និង​រថយន្ត​បា​កុង​កែច្នៃ​ជាច្រើន​ដើម្បី​យកទៅ​លក់​ឲ្យ​ក្រុមហ៊ុន ស៊ី​.​បាយ​.​អូ​ថិក ស្ថិតនៅក្នុង​ភូមិ​កំពុង​រទេះ ឃុំ​បឹង​ការ ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​យ៉ាង​អនាធិបតេយ្យ​តែម្ដង​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងស្រុក​សៀង​បូក​និង​ស្រុក​សំបូរ មិនមាន​វិធានការ​ទប់ស្កាត់​អ្វី​សោះ​ឬមួយ​បាន​ទទួល​សំណែន​សែនព្រេន​ពី​ឈ្មួញ​ទាំងនោះ​អស់​ហើយ​មើ​ទៅ បានជា​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​គួរ​បញ្ជាក់ដែរថា ជុំវិញ​ករណី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​បទ ល្មើស​ព្រៃឈើ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​មិន​ដែល​ចុះ​បង្ក្រាប​នោះ​ទេ ចំណែក​លោក​ឧត្តមសេនីយ៍​ត្រីអៀង វ៉ាន់ឌី មេបញ្ជាការ​រាវុ​ធ​ហត្ថ​ខេត្តស្ទឹងត្រែង ក៏​ប្រហែលជា​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​ឈ្មួញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​នោះ​ផងដែរ​។ ពិសេស​ជាងនេះទៅទៀត​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​,​ក៏​ដូចជា​ក្រុម​មន្ត្រី​បរិស្ថាន​ចុះ​បង្ក្រាប​បទល្មើស​ម្ដង​នៅឡើយ​។​

​បើ​យោង​តាម​ក្រុមការងារ​អ្នកសារព័ត៌មាន​បាន​ទំនាក់ទំនង​សួរ​ទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នេះ​ដែរ លោក ស្រេង ជា​ហេង បាន​លើកឡើង​ថា ឈើ​ទាំងអស់នេះ​ដឹកជញ្ជូន​ចេញពី​ព្រៃ​ដែន​ជំរក​ព្រៃ​ឡង់​និង​ដឹក​ចូល​ក្រុម ហ៊ុន​.​ស៊ី​.​បាយ​.​អូ​ថិក​តែម្ដង​។ លោក ស្រេង ជា​ហេង បាន​និយាយថា ចាំ​គាត់​ចាត់តាំង​កូនចៅ​ឲ្យ​ចុះ​ទៅ​មើល នៅ​ចំណុច​ដូចខាងលើ​។​

​លោក​ទូច វិចិត្រ នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ជីវៈចម្រុះ​សត្វ​ក្តាន់​ឆ្លើយថា ចាំ​ចាត់​កូនចៅ​ឲ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​នៅ​ចំណុច ដែល​បងប្អូ​អ្នកសារព័ត៌មា​ន​បាន​រាយ​ការណ៍​ជូន​។ សូមបញ្ជាក់​ថា ភាសា​ដែល​លោក ប្រធាន​មន្ទីរ​បរិស្ថាន​និង​នាយក​ដែន​ជម្រក​ព្រៃ​ឡង់​ជីវចម្រុះ​សត្វ​ក្តាន់ ឆ្លើយ​ភាសា​ដូច​គ្នា​សម្រាប់​ដោះសារ​ជាមួយ​អ្នកសារព័ត៌មាន​តែប៉ុណ្ណោះ​។​

​យោងតាម​ប្រភព​ពី​មន្ត្រី​នៅ​ខេត្ត​ស្ទឹងត្រែង​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ភូមិ​ឃុំ​និង​ចំណុច​ដូច​ខាងលើ​នេះ គឺ​បន្ត​យកទៅលក់​អោយ​ឈ្មួញ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​.​ស៊ី​.​បាយ​.​អូ​ថិក​.​ស្ថិតនៅក្នុង​ភូមិ​កំពុង​រទេះ ឃុំ​បឹង​ការ ស្រុក​សំបូរ ខេត្ត​ក្រចេះ ចាំ​ប្រមូល​ទិញ​ឈើ​អស់​ទាំងនេ​ាះ​។ ដូច្នេះហើយ​បាន​ជា​ពលរដ្ឋ​នៅក្នុង​ស្រុក​សៀង​បូក ខេត្ត​ស្ទឹងត្រែង សំណូមពរ​និង​ស្នើសុំ​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ថ្នាក់ជាតិ នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​មេត្តា​មាន​ចំណាត់ការ​បង្កា​ប​ឲ្យបាន​ទាន់​ពេលវេលា​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​បន្តិចបន្តួច និង​ស្នើសុំ​ដល់​ឯកឧត្តម​មេត្តា​ជួយ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​ផង​។​

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​ស្នើសុំ​បកស្រាយ​ណាមួយ​ពី​ខាង​ក្រុមហ៊ុន​.​ស៊ី បាយ​.​អូ​ថិក ខាងលើ​នេះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​ការផ្សព្វផ្សាយ​ខាងលើនេះ​និង​ជ្រាប​ជា​ព័ត៌មាន​ដល់​ឯកឧត្តម ហើយ​អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ឈ្មួញ​ទាំងនេះ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​ជាមួយនឹង​ក្រុម​ឈ្មួញ​របៀប​នេះ​នោះ​ទេ​។​

​ជុំវិញ​ព័ត៌មាន​លើកឡើង​ខាងលើ​តើ​ជា​ការពិត​ដែរឬទេ​? ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​ឬ​ស​ជា​ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​នោះ​អង្គភាព​សារព័ត៌មាន​យើង​ស្នើសុំ​ឲ្យមាន​ការបកស្រា​យ ពី​ខាង​ក្រុមហ៊ុន​.​ស៊ី​.​បាយ​.​អូ​ថិក នឹង​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​ពិសេ​សមេការ​ចាំ​ប្រមូល​ទិញ​ឈើ​ឈ្មោះ វុត ជានិច្ច​រាងរាល់​ម៉ោង​ធ្វើរ​ការ​ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ផង​ដែរ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល