ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

មេទាហាន​មានអំណាច​នៅក្នុង​ខេត្ត​ព្រៃវែង​ម្នាក់ សាងសង់​លំនៅឋាន​រំលោភ​លើ​ដៃ​ព្រែក អាជ្ញាធរ​និង​ជំនាញ ឆ្លើយ​មិនដឹង​ទៅវិញ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​

មេទាហាន​មានអំណាច​នៅក្នុង​ខេត្ត​ព្រៃវែង​ម្នាក់ សាងសង់​លំនៅឋាន​រំលោភ​លើ​ដៃ​ព្រែក អាជ្ញាធរ​និង​ជំនាញ ឆ្លើយ​មិនដឹង​ទៅវិញ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រៃវែង​៖​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​កំពុង​ខ្សាច់ ពួកគាត់​បាន​ទំនាក់ទំនង​មក​អង្គភាព​សារព័ត៌មាន ជួយ​ចុះផ្សាយ ដើម្បី​ឲ្យ​ជ្រាប​ទៅដល់​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​ចុះ​ត្រួតពិនិត្យ លើ​សកម្មភាព​រប​ស់បុ​គ្គល​មានអំណាច ដែល​កំពុង​សាង​ង​សង់​លំនៅឋាន លូ​យ​ចូល​មាត់​ព្រែក អោយបាន​ទាន់​ពេលវេលា​ផង ។ ព្រោះ​នៅ​តំបន់​មាត់​ព្រែក ដែល​ជា​កន្លែង​ពួកគាត់​ធ្លាប់​អា​ស្រយ័​ផល នេសាទ​ដាក់ម៉ង​និង​សន្ទូច ជា​របរ​ប្រចាំថ្ងៃ​ដើម្បី​បាន​កម្រៃ​ខ្លះៗ​ដោះស្រាយ​ក្នុង​កម្រិត ជីវភាព​ក្នុង​គ្រួសារ សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួកគាត់ ។​

​ព្រោះ​យើង​ដឹង​ហើយ​ថា ទន្លេរ ស្ទឹង បឹង ព្រែក សមុទ្រ ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​មិន​អាច​មាន​នរណា​ម្នាក់​កាន់កាប់ សាងសង់ អាស្រ័យ​ផល​បានឡើយ​។ ដោយឡែក​លោក​មេទាហាន​ដែល​មាន​អំណាច​ម្នាក់​នៅក្នុង​ខេត្តព្រៃវែង​បែរជា​ហ៊ាន​សាងសង់​លំនៅឋាន​ធ្វើ​ព្រងើយ រំលោភបំពាន លើ​ដៃ​ព្រែក​ហាក់បីដូចជា​មើលស្រាល​ច្បាប់ទម្លាប់ ប៉ុន្តែ​អស់លោក​អាជ្ញាធរ​ហាក់​មិន​អើពើ ហាមឃាត់ ឬ​ទប់ស្កាត់​ទាល់តែសោះ​។​

​ជាក់ស្តែង​លំនៅឋាន​ដែល​លោក​មេទាហាន​កំពុងតែ​សាងសង់​រាល់ថ្ងៃ​នេះ​នៅ​ចំណុច​ស្ពាន​កំពង់​ខ្សាច់ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​កន្លោង ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។​

​តាម​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា លំនៅឋាន​ដែល​កំពុង​ធ្វើ​សាងសង់​នេះ ជា​របស់​មេទាហាន​ឈ្មោះ មឿន សាម៉ន (​ហៅ ខា​) រស់​នៅក្នុង​ខេត្ត​ព្រៃវែង​តែម្តង​។ ការសាងសង់​នេះ​យូរ​មក​ហើយ កន្លង​មក​ចាប់ផ្តើម​សាងសង់​ប្រជាពលរដ្ឋ បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​ជំនាញ មាន​ការផ្ទុះ​សារាយ​ម្តង​រួចមកហើយ ហើយ​គេ​បានឃើញ​ផ្អាក​សកម្មភាព​ម្តង​។ ប៉ុន្តែ​ថ្មីៗ​នេះ ស្រាប់តែ​លោក​មេទាហាន​រូបនោះ​បាន​បញ្ជារ​ឱ្យ​ជាង​ធ្វើការ​សាងសង់​បន្តទៀត ហាក់បីដូច​ជា​មិន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ​។ ទង្វើរ​ខាង​លើ​របស់​លោក​មេទាហាន​ឈ្មោះ​មឿន សាម៉ន​(​ហៅ ខា​) នេះ​ជា​អ្នក​ចេះ​ច្បាប់​ប៉ុន្តែ​បែរជា​មិន​គោរព​ច្បាប់ ហើយ​យក​ច្បាប់​មក​ជាន់ពន្លិច​ទៅវិញ​ក៏​ព្រោះតែ មេទាហាន​ឈ្មោះ មឿន សាម៉ន​(​ហៅ ខា​)​នេះ​បាន​សាងសង់​លំនៅឋាន​រំលោភបំពាន​ដៃ​ព្រែក ដែល​ជា​សម្បត្តិ​ធនធាន ធម្មជាតិ​របស់​រដ្ឋ​ទៅវិញ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បង្ហើប​បន្តទៀតថា​ឈ្មោះ មឿន សាម៉ន (​ហៅ ខា​)​នេះ តែងតែ​ប្រើ​អំណាច​រំលោភ​បំពាន​យក​ដី​របស់​រដ្ឋ ជាក់ស្តែង​ដូចជា​ការសាងសង់​លំនៅឋាន​លើ​ដៃ​ព្រែក​នេះ​ជាដើម ហើយ​យក​លេស​ថា សាងសង់​ធ្វើ​ស្នាក់ការ​យាម​២៤​ម៉ោង​សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ហើយ​សំណង់​នេះ​នៅ​មិន​ឆ្ងាយ​ពី​សាលាស្រុក​ពោធិ​រៀង​នោះទេ ហើយ​នៅលើ​ផ្លូវ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​សាលា​ខេត្តព្រៃវែង​ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ មាន​ការងឿងឆ្ងល់​ថា​តើ​ការសាងសង់​ស្នាក់ការ​យាមកាម​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ម៉េច​ក៏​លោក មឿន សាម៉ន​(​ហៅ ខា​) មិន​សុំ​ច្បាប់​ទម្លាប់​ត្រឹមត្រូវ បែរជា​មក​សាងសង់​រំលោភបំពាន​មិនឱ្យ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ដឹង​ទៅវិញ​។ ទង្វើរ​របស់​លោកនាយ​ទាហាន​ឈ្មោះ មឿន សាម៉ន (​ហៅ​ខា​)​ធ្វើ​បែបនេះ​ទើប​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា​លោក ប្រើ​អំណាច​រំលោភ​បំពាន​យកដៃ​ព្រែក​ដែល​ជា​កន្លែង​ហាមឃាត់ និង​ជា​សម្បត្តិ​ធនធាន ធម្មជាតិ ពលរដ្ឋ ខ្លាចក្រែង​លោក​នាយទាហាន​មិន​សាងសង់​ធ្វើ​ស្នាក់​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​បែរជា​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន​នោះ​។ ពលរដ្ឋ ធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ ឃុំ ស្រុក ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​មេត្តាជួយ​អន្តរាគមន៍​ចុះ​ពិនិត្យ និង​ទប់ស្កាត់​ទង្វើរ​របស់​លោក​មឿន សាម៉ន (​ហៅ ខា​)​នេះ​ផង​ទាន​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ខាងលើ​នេះ​ដែរ​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នក​យក​ព័ព៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ពូ​រ័ត្ន មេឃុំ​ព្រៃ​កន្លោង បាន​និយាយ​ឱ្យដឹងថា​លោក​មិន​បានដឹង​រឿង​នេះ​ដែរ ព្រោះ​ការសាងសង់​លំនៅឋាន​នេះ​គេ​មិន​បាន​ប្រាប់​គាត់​ឲ្យដឹង​នោះទេ ពេល​គាត់​ធ្វើដំណើរ​តាម​ផ្លូវ​ក៏​ឃើញ​បាន​ចុះ​ទៅ​សួរនាំ ទើប​ដឹងថា​មាន​មេទាហាន​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​ឈ្មោះ មឿន សាម៉ន (​ហៅ ខា​) គាត់​ថា​ធ្វើ​កន្លែង​ស្នាក់​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ មាន​ទាហាន ប៉ូលីស មក​យាមកាម​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​។​

​លោក​មេឃុំ​បាន​បន្តទៀតថា បើ​លោក មឿន សាម៉ន​(​ហៅ ខា​)​ធ្វើ​ស្នាក់​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​មែន​លោក​មាន​ការ​សប្បាយចិត្ត​ខ្លាំងណាស់ ប៉ុន្តែ​បើ​លោក​មឿន សាម៉ន ធ្វើ​លំនៅឋាន​នោះ​លោក​មិន​អនុញ្ញាតិ ឬ​ចុះ​ហត្ថលេខា​ឡើយ​។ ចំណែកឯ​លោក ឃុត សុ​គឿន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​លោក​ថា មិន​បានដឹង​រឿង​ក្នុង​ការសាងសង់​សំណង់​លំនៅឋាន​នៅ​ដៃ​ព្រែក​នោះ​ដែរ​។

​លោក​បាន​បន្តទៀតថា បើ​មាន​ការសាងសង់​សំណង់​លំនៅឋាន​នៅក្នុង​ដៃ​ព្រែក​មែន​នោះ​មិន​ជាប់​ពាក់ព័ន្ធ​និង​ជំនាញ​លោក​នោះ​ឡើយ សុំ​សួរ​ទៅខាង​សូរិយោដី​និង​អាជ្ញាធរ​ឃុំ​/​ស្រុក ទៅ​ទើប​បាន​ដឹង​ច្បាស់​!​ខ្ញុំ​នឹង​ឱ្យកម្លាំង​ខ្ញុំ​ចុះទៅពិនិត្យ​មើល សូម​អរគុណ​ដែល​បង​បាន​ទំនាក់ទំនង​មក​សួរ​ខ្ញុំ​មុន​។​

​ជាមួយគ្នានេះដែរ លោក យស់ ស៊ី​ណាត អភិបាលស្រុក​ពោធិ​រៀង បាន​និយាយ​ឱ្យដឹងថា​លោក​មិន​បានដឹង និង​ជ្រាប​រឿង គេ​សាងសង់​លំនៅឋាន នៅ​ដៃ​ព្រែក​នេះ​ទេ​! ហើយក៏​មិន​បាន​ឃើញ​ដែរ តែ​មាន​គេ​រាយការណ៍​មក​ខ្ញុំ​ឥឡូវ​ខ្ញុំ​ឱ្យ​មេឃុំ​ចុះទៅពិនិត្យ​មើល​ហើយ​។​

​ចំណែកឯ​លោក អេង ផេង​អាន ប្រធាន​មន្ទីរ​សូរ​យោ​ដី​ខេត្ត​ព្រៃវែង ភ្នាក់ងារ​យើង​បាន​ទំនាក់ទំនង​តាម​ប្រព័ន្ធ​លេខ​ទូរ​សព្ទ ០៩៧៤៧៤៧១៤៧ ចូល​តែ​មិន​មាន​ទទួល​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​បាន​ឆ្លើយថា​មិនដឹង​នោះ​គឺជា​លេះ​ដោះសារ​ឲ្យ​រួច​តែ​ពី​មាត់ ព្រោះ​ការសាងសង់​លំនៅឋាន​នេះ​មិនមែន​សាងសង់​តែ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​នោះ​ទេ​ហើយក៏​មិន​ម៉ែន​សាងសង់​នៅ​កណ្ដាល​ព្រៃ​ស្ងាត់​ដែល​មិន​អាច​មើលមិនឃើញ​នោះដែរ ចំណុច​ត្រង់​នេះហើយ​ដែល​ពួកគាត់​ដាក់​ការសង្ស័យថា​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។​

​សូមបញ្ជាក់​ថា​បើ​យោងតាម​លិខិត​លេខ ៥២០ ដន​ស / ន​ក ចុះ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២២ ចុះហត្ថលេខា​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរុបនីយកម្ម​និង​សំណង់ បាន​ជំរាបជូន​អភិបាល​នៃ​គ​ណះ​អភិបាល រាជធានី ខេត្ត​ក្រុង ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មិន​អនុញ្ញាត​ឲ្យ​ការដ្ឋាន​សំណង់​ចាប់ផ្តើម​ដំណើរការ​សាងសង់ ឬ​រុះរើ​ដោយ​គ្មាន​ប្លង់​ស្ថាបត្យកម្ម​និង​ប្លង់​គ្រឿង​ផ្គុំ​សំណង់ ដែល​ទទួលបាន​ការយល់ព្រម​ពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ដែរ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​រក​ប្រភព​ណាមួយ​សុំ​ការបកស្រាយ​ពី​មេទាហាន​ឈ្មោះ មឿន សាម៉ន (​ហៅ ខា​) បានទេ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​នាំ​ពាក្យ​សម្ដី​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការសាងសង់​លំនៅឋាន​នូវ​ជាប់ដៃ​ព្រែក​ខាងលើ​នេះ​ជូន​ទៅ​រដ្ឋាភិបាល និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​អាជ្ញាធរ​និង​ជំនាញ​ពាក់​ពន្ធ័​និង​សាមីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពីរ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល