ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​០៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០៩​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពី​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា​។​

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​២​ករណី​រួមមាន​៖
*​ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​លើ​ផ្លូវជាតិ​៦A ស្ថិតនៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។ រហូតដល់​វេលា​ម៉ោង​១៣៖២០​នាទី ថ្ងៃ​ដដែល ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ខាងលើ​បាន​ចំនួន​០៤​នាក់​បន្ថែមទៀត នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​០៧​នាក់​មាន​ឈ្មោះ ៖
១/ ឈ្មោះ ថុន ឈាង​លី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ផា​ស្អា​ប់ មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ​។​
២/ ឈ្មោះ ពិសិដ្ឋ ដាវុ​ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តា​មាក់ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​
៣/ ឈ្មោះ សួន វណ្ណី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ ជ្រោយចង្វារ​។​
៤/ ឈ្មោះ ទុំ សុខុម ជក់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​យាម​ម៉ាស៊ីនបូមទឹក ស្នាក់នៅ​ភូមិ​ផ្សា​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​
៥/ ឈ្មោះ ជា សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​
៦/ ឈ្មោះ ពិន រាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។​
៧/ ឈ្មោះ រឿន ស្រី​ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ១/​ម្សៅ​ក្រាម​ស​ថ្លា​សរុប​ចំនួន ០៥​កញ្ចប់​ធំ តូច​, ២/​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្ដាល​1-AQ 42 00, ៣/ ចំ​ពាម​កៅស៊ូ ចំនួន​០១, ៤/​ថង់​សម្រាប់​ច្រក​គ្រឿងញៀន និង​សម្ភារ​សម្រាប់​សេព​មួយចំនួន រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​២៖ នៅវេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ ៖
១/ ឈ្មោះ សន ជា ហៅ​ផា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ផាត់​មុខ មាន​ទីលំនៅ ភូមិ​អំពិល​ក្រៅ ឃុំ​ពានា ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង​។​
២/ ឈ្មោះ ហ៊ីម ហាន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​ជាងផ្សារដែក មាន​ទីលំនៅ ភូមិ​អំ​ពាំ​ង ឃុំ​កញ្ច្រៀច ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង​។ វត្ថុតាង​ចាប់​យក​រួមមាន ៖១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​, ២.​ម៉ូតូ​ចំនួន ០១​គ្រឿង​, ៣.​ទូរស័ព្ទដៃ​០៣​គ្រឿង រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​៩​នាក់ ក្នុង​២​ករណី​ខាងលើ​នេះ​ត្រូវ​បាន​អាវុធ​រាជធានី​ភ្នំពេញ​បញ្ចូនទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល