ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

រដ្ឋបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​នៅ​ផ្សារ​គគីរ​ឲ្យមាន​សោភ័ណ្ឌភាព​ល្អ​!

រដ្ឋបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​នៅ​ផ្សារ​គគីរ​ឲ្យមាន​សោភ័ណ្ឌភាព​ល្អ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ​នា​ព្រឹក​ថ្ងៃទី​១០​ខែ​មីនា​ឆ្នាំ​២០២៣​លោក​ពៅ គឹម​លី​អភិបាល រង​ស្រុក​ជា​តំណាង​លោក​ឡូ​វ សុខ​សាន​អភិបាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​

​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​នៅមុខ​ផ្សារ​គគីរ​ដែល​មាន​ការ​ចូលរួម​ពី​លោក ហូ​ហោ តំណាង​ប្រធាន​គណៈកម្មការ​ផ្សារ​គគីរ​និង​ក៍មាន​ការចូលរួម​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ដឹកនាំ​ផ្ទាល់​ពី​លោក​ហង្ស ផា​ណា​រ៉ា អធិការ រង​ស្រុក​ផ្នែក​ចរាចរណ៍​និង​កម្លាំង​ប្រជា​ការពារ​ផងដែរ​។​

​លោក​ពៅ គឹម​លី​មានប្រសាសន៍ថា​!​ដោយ​មាន​ការអនុញាតិ​ពី​លោក​ឡូ​វ សុខ​សាន​អភិបាល​ស្រុក​កៀនស្វាយ​នៅ​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះមក​ធ្វើ​ការរៀបចំ​សណ្តាប់​ធ្លាប់​នៅលើ​ដងផ្លូវ​ជាតិ​លេខ​១​ជាពិសេស​នៅ​មុខ​ផ្សារ​គគីរ​ដើម្បី​ឲ្យបាន​ធំ​ទូលាយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​។​

​លោក​អភិបាលរង​ស្រុក​បន្តថា​!​នៅ​ថ្ងៃ​ទី​១៣/១៤​ខែ​មេសា​ខាង​មុខ​នេះ​គឺ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នៃ​ព្រណីជាតិ​ខ្មែ​រឈាន​ចូល​ដល់​ហើយ​នឹង​ត្រូវ​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​ដើម្បី​ឲ្យបាន​ស្អាត​សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​។​

​លោក​អភិបាលរង​ស្រុក​បន្តថា​!​រដ្ឋបាល​ស្រុក​កៀនស្វាយ​នឹង​សូម​ណូម​ពរ​ដល់​បងប្អូន​ក្រុម​អាជីវករ​ដែល​មានកា​រ​លក់ដូរ​នៅក្នុង​ផ្សារ​គគីរ​ត្រូវ​ទិញ​បំពង់​បន្លត់​អគ្គិភ័យ​គ្រប់តូប​ដើម្បី​ចូលរួ​ម​ទប់ស្គាត់​ក្រែងលោ​មាន​ហានិភ័យ​កើតឡើង​នឹង​ឃើញ​សម្រាប់​ហើយ​ប៉ុន្មាន​ថ្ងៃមុខ​នេះ​មាន​អគ្គិភ័យ​ឆេះ​រថយន្ត​៣​គ្រឿង​នៅ​មុខ​ផ្សារ​គគីរ​វា​មិន​រាលដាល​ដល់​ផ្សារ​ដោយ​មាន​ការខិតខំ​ព្រឹងប្រែង​ពី​អាជ្ញាធរ​ស្រុក​កៀនស្វាយ​ជាពិសេស​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​ចំណែក​ទប់​ស្អាត់បាន​ជោគជ័យ​។​

​លោក​អភិបាល រង​ស្រុក​កៀនស្វាយ​ក៍​បាន​លើកឡើង​ថា​!​ សូម​បងប្អូន​ក្រុម​អាជីវករ​មិនត្រូវ​​ត​ប្រព័ន្ធ​ភ្លើង​ដោយ​ខ្លួនឯង​ទេ​យើង​ត្រូវ រក​ខាង​ជំនាញ​អគ្គិសនី​ឲ្យគេ​មកត​ឲ្យ​ ដើម្បី​កុំឲ្យ​ហានិភ័យ​កើតឡើង​ ។ ​ដោយឡែក​បងប្អូន​លក់​ដូរ​នៅក្នុង​ផ្សារ​ត្រូវ​ថយ​ទៅ​ខាងក្រោយ​តាម​ការកំណត់​របស់​រដ្ឋបាល​ស្រុក​កៀនស្វាយ​មានបាញ់​គំនូស​ទុកហើយ​។​

​គួរ​បញ្ចាក់​ថា​!​ផ្សារ​គគីរ​ស្រុក​កៀនស្វាយ​ក្រោយពី​ក្រុមហ៊ុន​ប៉ោ សេង តារា ឯ​.​កមក​ធ្វើការ​អភិ​វឌ្បន៍​រួចមក​បាន​ឃើញ​ថា​ផ្សារ​គគីរ​មាន​សណ្តាប់​ធ្លាប់​ល្អ​នឹង​នៅ​ខាង​ក្នុង​ផ្សារ​ផ្លូវ​ធំ​ទូលាយ​ហើយ​មាន​ចាក់​បេតុង​ថែមទៀត​ផង​។​
​មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ប៉ោ សេង​តារា​ឯ​.​ក​មាន​រថយន្ត​សម្រាប់​ដឹក​ជញ្ចូន​សេវា​សម្រាម​ទៀតផង​។​

​ជា​ចុងក្រោយ​ក៏​សូម​កោដសរសើ​ដ៏​បងប្អូន​អាជីវករ​នឹង​បង​បងប្អូន​ប្រជាព​រដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​នៅ​តាម​ដងផ្លូវ​មុខ​ផ្សារ​គគី​ដែរ​តែងតែ​យោគយល់​អធ្យាស្រ័យ​ដល់​បង​បង​កងកំលាំង​ក្នុងការ​បំពេញបេសកកម្ម​រៀបចំ​សណ្ដាប់ធ្នាប់​សា​ធា​រណះ​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​នឹង​បញ្ហា​ផ្សេង​។​a

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល