ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​

រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​និង​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន និង​ធនធានធម្មជាតិ ។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ថ្លែង​ដូចនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៧ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង​ដើម្បី​បច្ចុប្បន្ន និង​អនាគត​» ដែល​ប្រារព្ធ​នៅ​ខេត្ត​កំពង់ធំ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​មីនា ឆ្នាំ​២០២៣​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ ជនរួមជាតិ និង​វិស័យ​ឯកជន ចូលរួម​ឱ្យបាន​ផុសផុល​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ធ្វើឱ្យ​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ ប្រកបដោយ​ជោគជ័យ និង​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន ដែល​កត្តា​ចម្បង​មិន​អាច​ខ្វះ​បាន ក្នុង​ការថែរក្សា​តំបន់​តាម​ដង​ទន្លេ​ឱ្យ​ស្រស់ស្អាត យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ជាមួយគ្នានេះ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​លើ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន​ធនធាន ធម្មជាតិ ដោយ​ឈរ​លើ​គោលការណ៍ «​ការអភិវឌ្ឍ​បម្រើឱ្យ​ការ​-​អភិរក្ស រីឯ​ការអភិរក្ស​បម្រើ​ឱ្យ​ការអភិវឌ្ឍ​» ដោយ​ត្រូវ​រួមគ្នា «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ដើម្បី​ឱ្យ​តំបន់​តាម​ដង​ទន្លេ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល