ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ) ៖​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៧ ដែល​ប្រារព្ធ​ឡើង​នៅ​សួនច្បារ​ស្ទឹងសែន ក្នុង​ខេត្ត​កំពង់ធំ​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្ត​កំពង់ធំ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨-១០ ខែ​មីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត​។ មុន​នឹង​អញ្ជើញ​មកកាន់​វេទិការ​ពិធី​សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​ស្តង់​ផលិតផល និង​ម្ហូបអាហារ ស្នាដៃ​ខ្មែរ​ជាច្រើន​ស្តង់​ដែល​បាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៧​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព និង​ជា​មាស​បៃតង ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ក្នុង​ស្មារតី​នេះ កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ​បន្ថែម​ទៀត​ក្រោម​ម្លប់​សុខសន្ដិភាព​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ដ​ល់​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​វិស័យ​ឯកជន ដែល​បាន​រួមគ្នា​រៀបចំ​ពិធី​ប​ណ្យ​ទន្លេ​លើ​ក​ទី​៧​នេះ ប្រកបដោយ​ជោគជ័យ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង​ដើម្បី​បច្ចុប្បន្ន និង​អនាគត​» ក្រោយពី​បាន​អាក់ខាន​រយៈពេល​២​ឆ្នាំ​ដោយសារ​វិបត្តិកូ​វីដ​១៩​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​ដី​បឹង​ទន្លេសាប​ជា ៣​តំបន់​ក្នុងនោះ​តំបន់​៣​ជា​ដី​ដែល​មិន​អាច​អាស្រ័យ​ផល និង​មិន​អាច​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​បាន តំបន់​២ អាច​អាស្រ័យ​ផល តែ​មិន​អាច​ធ្វើ​ម្ចាស់​បាន និង​តំបន់ ១ អាច​អាស្រ័យ​ផល និង​អាច​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​បាន ក្នុងនោះ ចំណុច​សំខាន់ គឺ​ការ​គិតគូរ​ដល់​ការអភិរក្ស និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​មិន​ខ្លាចញ​ញើ​ត​ក្នុង​ការប្រើប្រាស់​មធ្យោបាយ និង​វិធានការ​ចំពោះ​អ្នក​ដែល​មាន​បំណង ឬ​ធ្វើ​សកម្មភាព​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​នោះឡើយ​។ សម្តេច​បាន​ចាត់ទុកថា សន្តិភាព​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់ ហើយ​បើ​គ្មាន​សន្តិភាព​ទេនោះ សូម​កុំ​និយាយ​ដល់​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺ​និយាយ​ត្រឹមតែ​សិទ្ធិ​រស់រាន​មានជីវិត​ប៉ុណ្ណោះ​។ សម្តេច​តេ​ជោបាន​អំពាវនាវ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​រួបរួមគ្នា ដើម្បី​រក្សា​ការពារ​នូវ​សន្តិភាព​ដែល​រក​បាន​ទាំង​លំបាក និង​មិន​ត្រូវឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ​មក​បំផ្លាញ​សន្តិភាព​នៅក្នុង ប្រទេស​នេះ​ទេ​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ផលិតផល ដែល​ផលិត​ដោយ​ស្នាដៃ​ខ្មែរ នៅ​តាម​ស្ដង់​នានា ឱកាស​នៃ​ការរៀបចំ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៧​នេះ​។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ សម្ដេច​តេជោ​បានឲ្យដឹងថា សម្ដេច​កំពុង​តែ​ស្រមៃ​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដែល​ផលិត​នូវ​ស្វាយចន្ទី​ច្រើន​បំផុត​នៅលើ​ពិភពលោក​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា មកដល់​បច្ចុប្បន្ន​នេះ ស្វាយចន្ទី​របស់​ប្រទេស​កម្ពុជា​បាន​ហួស​ប្រទេស​កូឌី​វ័រ ដែល​មាន​ត្រឹម​១.១​តោន (១​លាន​១​សែន​តោន​) ប៉ុន្ដែ​កម្ពុជា​មាន​ស្វាយចន្ទី​ចំនួន​១.១៨ លាន​តោន (១​លាន​១​សែន​៨​ម៉ឺន​តោន​) រួចស្រេច​ទៅ​ហើយ​។​សម្ដេច​តេជោ​សង្ឃឹមថា កម្ពុជា​នាពេល​អនាគត បន្ទាប់ពី​មាន​សន្ដិភាព បូក​ជាមួយនឹង​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព គឺ​មួយ​ផ្នែក​ទាក់ទាញ​ទេសចរណ៍ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត គឺ​ផលិតកម្ម ដែល​បម្រើឲ្យ​សេចក្ដីត្រូវកា​ររបស់​ប្រជាជន ក៏ដូចជា​ផ្គត់ផ្គង់​ទេសចរណ៍​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទន្លេមេគង្គ និង​ទន្លេសាប លែង​ឆ្ងាយ​ពី​គ្នា​ហើយ តាមរយៈ​គម្រោង​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ រវាង​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ និង​ពី​ខេត្ត​កំពង់ធំ​ទៅ​ខេត្ត​កំពង់ឆ្នាំង​។ សម្តេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ត្រូវ​បន្ត​ជំរុញ​កិច្ចការ​វាស់វែង និង​ឆ្វៀល​ដី​ចេញពី​តំបន់​២ និង​តំបន់​៣ នៃ​ផ្ទៃ​បឹង​ទន្លេសាប ឱ្យបាន​ចប់​សព្វគ្រប់ និង​ឆាប់រហ័ស ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​១ និង​ការ​អាស្រ័យ​ផល​នៅ​តំបន់​២ និង​បន្ត​រស់នៅ​អាស្រ័យ​ផល​នៅ​តំបន់​៣​។​សូម​ជំរាប​ថា​ផ្លូវ​ដែល​ត្រូវ​សាងសង់​នា​ពេល​ខាង​មុខ​នោះ​គឺ​ផ្លូវ​៥០​សេ (50C) ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​មាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លងទន្លេ ដោយ​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​នោះ ផ្លូវ​មួយ​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៤​។​
​គម្រោង​ផ្លូវ ៥០​សេ​នេះ គ្រោង​ស្នើសុំ​ថវិកា​ពី​រដ្ឋាភិបាល​ចិន​ផង​ដែរ​។​

​ជាមួយនឹង​ការប្រកាស​បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៧ ឆ្នាំ​២០២៣ នៅ​ខេត្ត​កំពង់ធំ​នេះ​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ ប្រជាពលរដ្ឋ​ខេត្ត​កំពង់ធំ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជួប​ការ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ទស្សនា​ផ្ទាំងទស្សនីយភាព​សិល្បៈ​ផ្សេងៗ​នៃ​ពិធី​បុណ្យ​ទន្លេ​នេះ រហូតដល់​ចប់​កម្មវិធី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល