ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណកា​ល​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បើកភ្លើង​ខៀវ​ឲ្យ​ប្រធាន​ស្ថានី​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ខណៈ​ថៅ​កុង​រថយន្ត​មុន​នឹង​ឡើង​ជញ្ជឹង​គ្រាន់តែ​ចុះទៅ​បង់​លុយ​ជា​ការ​ស្រេច​..!!

លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណកា​ល​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បើកភ្លើង​ខៀវ​ឲ្យ​ប្រធាន​ស្ថានី​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ខណៈ​ថៅ​កុង​រថយន្ត​មុន​នឹង​ឡើង​ជញ្ជឹង​គ្រាន់តែ​ចុះទៅ​បង់​លុយ​ជា​ការ​ស្រេច​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះសីហនុ​÷ សូម​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ចាត់​មន្ត្រី​ស្អាតស្អំ​ចុះ​មក​ឃ្លាំមើល​និង​ត្រួតពិនិត្យ​មើល​ពីរ​សកម្ម​ភាព​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ខណ​:​ពេល​ថ្មីៗ​នេះ​មាន​អង្គភាព​សារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ធ្វើ​ការផ្សព្វផ្សាយ​រិះគន់ ដើម្បី​ស្ថាបនា​ទៅលើ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​០៤ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដោយ​កំពង់តែ​មាន​ភាពមិនប្រក្រតី ចំពោះ​រថយន្ត​ដឹកទំនិញ​តូច​ធំ​ឆ្លងកាត់​នៅ​ស្ថានីយ​ជញ្ជីង​មួយកន្លែង​ខាងលើ​នោះ ដោយ​មាន​រថយន្ត​ខ្លះ​ឡើង​ជញ្ជីង​ថ្លឹង​និង​រថយន្ត​ខ្លះ​ទៀត​មិន​បាន​ចូល​ថ្លឹង ខណៈ​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណកា​ល​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​រក្សា​ភាពស្ងប់ស្ងាត់​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​០៤​ខេត្ត​ព្រះសីហនុ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល​ដដែល​។ គ្មាន​ឈ្មួញ និង​អាជីវករ​ណា​ហ៊ាន​តវ៉ា​ទេ ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​១​កន្លែង​នោះ​យក​ឈ្មោះ​លោក បូរី វង្ស​សានិ​ត មក​បិទបាំង​ទង្វើ​របស់​ខ្លួន​ជា​រៀងរហូត​។ ចំណែក​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​១​កន្លែង​នោះ​យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​ចុះ​ពី​លើ​រថយន្ត​ដើរ​ទៅ​បង់លុយ​តាម​ការកំណត់​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៣ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ថ្នាក់ដឹកនាំ​ខាងលើ​ឃើញ​ថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ពិតជា​ដូច​ការលើកឡើង​របស់​ក្រុម​ឈ្មួញ​នឹង​អាជីវករ ព្រោះ​ថៅ​កុង​រថយន្ត​តូច​ធំ​ដឹក​ទំនិញ​បាន​បើក​មកដល់​ចំណុច​ទីតាំង​ខាងលើ​បាន​ឈប់​រថយន្ត​បើកទ្វារ​ចុះ​ដើរ​ទៅ​កន្លែង​ស្នាក់ការ​បង់លុយ​រួច​ដើរ​ចេញ​មក​វិញ​ឡើង​លើ​រថយន្ត​បើក​ចេញ​ទៅ​ខ្លះ​ឡើង​ជញ្ជីង​ថ្លឹង​ខ្លះ​មិន​បាន​ឡើង​ជញ្ជីង​ថ្លឹង​នោះឡើយ​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ទេ​នោះ​គឺប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ស្ទឹងច្រាល ផ្លូវជាតិ​លេខ​០៤ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា មិន​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត​នោះទេ​។​

​ដោយ​មិន​គោរព​ទៅតាម​ប្រសា​សន៌​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ក្រសួង​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ខណៈ​ដែល​នៅ​មាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិន​ទាន់​ចូលរួម​គោរព​អនុវត្ត​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឱ្យបាន​ពេញលេញ​និង​ត្រឹមត្រូវ​នៅឡើយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្នុង​ករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ណា​មួយ​នៅ​តែ​បណ្តែតបណ្តោយ​ឱ្យ​ដឹក​ជញ្ជូន ឬ ផ្ទុក​ទម្ងន់​លើសពី​២០​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជឹង​អចល័ត ឬ ប្រធាន​ក្រុម ជញ្ជីង​ចល័ត ត្រូវ​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​ដូចជា​៖ ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​២​ឆ្នាំ ព្រមទាំង​ឃាត់​យានជំនិះ​ទុក ចំនួន​១​ឆ្នាំ ដោយ​រក្សា​ទុក​នៅ​ទីតាំង​ណា​មួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការលើកដាក់​ទំនិញ និង បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​។ ជាមួយគ្នានេះ ក៏​នឹង​ត្រូវ​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ចំនួន​១​ឆ្នាំ ក្នុង​ករណី​ទទួល​រង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទៀត​។​

​ឯកឧត្តម ក៏​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អនុញ្ញាត​ឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់​ផងដែរ​។​

​ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្ត​នូវ​វិធាន​តឹងរឹង​នេះ គឺ​ដើម្បី​ធានា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់ ឱ្យបាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ ព្រមទាំង​ចូលរួម​ចំណែក​កាត់បន្ថយ ថវិកាជាតិ ក្នុង​ការជួសជុល​ថែទាំ ផ្លូវថ្នល់​នៅ​ទូទាំង​ប្រទេស​។​

​ជុំវិញ​និង​ការចុះផ្សាយ​ខាងលើ​នេះ​ដែរ អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​រលោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ និង​ប្រធាន​ស្ថានីយ៍​ជ​ញ​ជញ្ជីង​ថ្លឹង​រថ​ន្ត ស្ទឹងច្រាល ផ្លូវជាតិ​លេខ​០៤ ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​នោះ​ទេ​? ដោយ​ពុំ​មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​នោះឡើយ ។​

​មហាជន​ក៌ដូច​ប្រជាពលរដ្ឋ​បាន​ធ្វើកា​រ​សំណូមពរ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ចាត់​មន្ត្រី​ស្អាតស្អំ​ចុះ​មក​ឃ្លាំមើល​និង​ត្រួតពិនិត្យ​មើល​ពីរ​សកម្ម​ភាព​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ​នេះ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​លោក បូរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណកា​ល​និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ និង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ជានិច្ច​រៀង​រាល់​ម៉ោង​ធ្វើការ គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត​សុ​ក្រិត​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល