ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ឯកឧត្តម ឃួ​ង ស្រេង និង​លោកជំទាវ ជា ស៊ីណា ឃួង​ស្រេង អញ្ជើញ​ជា​គណ​:​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា

ឯកឧត្តម ឃួ​ង ស្រេង និង​លោកជំទាវ ជា ស៊ីណា ឃួង​ស្រេង អញ្ជើញ​ជា​គណ​:​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​មន្ត្រីរាជការ​ជា​នារី​ចំនួន​៩៤​នាក់ បាននិងកំពុង​បំពេញការងារ និង​ទទួលខុសត្រូវ​លើ​ការដឹកនាំ​អង្គភាព គ្រប់គ្រង​រដ្ឋបាល ជំនាញ​បច្ចេកទេស និង​ជា​ប្រតិបត្តិ​ករ​ជួរមុខ ក្នុង​ការផ្តល់​សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​បំផុត​។​

​នេះ​ជា​ការបញ្ជាក់​ឲ្យដឹង​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​ឯកឧត្តម និង​លោកជំទាវ ជា ស៊ីណា ឃួង​ស្រេង ព្រមទាំង​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១១២ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ស្ត្រី​រួមគា្ន​រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​» នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨ មីនា ក្នុង​ឆ្នាំនេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​» ដែល​ជា​ប្រធានបទ​មួយ មាន​គោលបំណង​រំលេច​ពី​តម្លៃ​សុខសន្តិភាព ដែលនាំឱ្យ​មាន​ការលើក​កម្ពស់​សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​ជា​សារ​បង្ហាញឱ្យឃើញ កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់ គាំពារ ថែរក្សា​លើកទឹកចិត្ត និង​ផ្តល់​តម្លៃ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ​បងប្អូន​នារី ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរការ ស្តារ កសាង និង​អភិវឌ្ឍ​ជាតិ​មាតុភូមិ ព្រមទាំង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ កន្លងមកនេះ​។ ឯកឧត្តម ក៏​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជាច្រើន ដែល​បងប្អូន​នារី ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​បាន​សហការ​ចូលរួម ជ្រោមជ្រែង​បំពេញភារកិច្ច​ពិសេស​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​ចូល​រួមចំណែក​ជា​ច្រើន​ក្នុង​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌ យុទ្ធនាការ​ចាក់​វាក់​សាំង បង្ការ​ជំងឺ​កូវី​ដ​-១៩ និង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តថា ការរៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ធ្វើឡើង​ក្នុង​គោលបំណង​រំលឹក​វិញ​នូវ​គំរូ​វីរភាព​របស់ បងប្អូន​នារី ដែល​បាន​តស៊ូ​រើបម្រះ និង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​រំដោះ​ខ្លួន​ចេញផុត​ពី​ការជិះជាន់ និង​ការរើសអើង​នៅ ក្នុងសង្គម រហូត​សម្រេច​បាន​ជោគជ័យ ទទួលបាន​សិទ្ធិ​-​សេរីភាព នឹង​បាន​ធ្វើឱ្យ​មាន​សមភាពរ​វាង​បុរស និង​ស្ត្រី​ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​

​បច្ចុប្បន្ននេះ នារី​នៅ​ត​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន និង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ​ជាតិ​មាតុភូមិ តាមរយៈ​សមត្ថភាព​ដឹកនាំ​របស់​នារី ជា​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គភាព​រដ្ឋ និង​ឯកជន​។ ឯកឧត្តម បានបញ្ជាក់​ថា នៅ​សាលា​រាជធានី​ភ្នំពេញ មាន​មន្ត្រីរាជការ​ក្របខ័ណ្ឌ​សរុប​ចំនួន​២៨១​នាក់ ក្នុងនោះ នារី​មាន​ចំនួន​៩៤​នាក់ ស្មើនឹង ៣៣,៥% កំពុង​កាន់​មុខតំណែង​ជា​សមាជិកា​ក្រុមប្រឹក្សា​រាជធានី​ចំនួន​៥​រូប​, អភិបាលរង​រាជធានី​១​រូប​, នាយករង​រដ្ឋបាល​៣​រូប​, អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​១​រូប​, នាយិកា​-​នាយិកា​រង​ទីចាត់ការ​-​អង្គភាព​៧​រូប និង​ថ្នាក់​ការិយាល័យ​២៥​រូប ដែល​កំពុង​បំពេញការងារ និង​ទទួលខុសត្រូវ​លើ​ការ ដឹកនាំ​អង្គភាព គ្រប់គ្រង​រដ្ឋបាល ជំនាញ​បច្ចេកទេស និង​ជា​ប្រតិបត្តិ​ករ​ជួរមុខ ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​បំផុត​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ សូម​បន្ត​រួម​គ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ បន្ថែមទៀត ក្នុង​បុព្វហេតុ​លើកកម្ពស់​សិទ្ធិ​នារី និង​ត្រូវ​ស្គាល់​អំពី​សុខទុក្ខ​របស់​នារី ដើម្បី​ជួយ​ដល់​ពួកគាត់ ក្នុង​ការទប់ស្កាត់ អំពើហិង្សា​ក្នុង​គ្រួសារ ការជួញដូរ​ស្ត្រី និង​កុមារ កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ព្រមទាំង​ចូលរួម​ដោះស្រាយ បញ្ហា​ស្ត្រី​មាន​វិបត្តិ​ផ្សេងៗ​ទៀត ឱ្យ​កាន់តែ​ប្រសើរឡើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល