ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

សាលាខេត្តកណ្តាលប្រារព្ធសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣

សាលាខេត្តកណ្តាលប្រារព្ធសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ លោក ជា ប៊ុនធឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កៀនស្វាយ រួមជាមួយ​លោក ឡូ​វ សុខ​សាន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ នាយក​រដ្ឋបាល​សាលាស្រុក​កៀនស្វាយ ប្រធាន​គ​.​ក​.​ស​.​ក​ស្រុក​កៀនស្វាយ និង​មេបញ្ជាការ​ការ​កងកម្លាំង​ទាំង​បី​ស្រុក​កៀនស្វាយ មេឃុំ ស្មៀនឃុំ គ្រប់​ឃុំ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣​នេះ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម​គង់ សោភ័ណ្ឌ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល​។​

​ប្រសាសន៍​ក្នុង​អង្គសន្និបាត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ធ្វើ​ការសន្និដ្ឋាន​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សន្តិភាព និង​រាល់​សមិទ្ធផល​ដែល​យើង​សម្រេចបាន ដូច​សព្វថ្ងៃនេះ គឺ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​មោទនៈភាព​ជូន​ជាតិ និង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នៃ​មាគ៌ា​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​ដូច្នេះ យើង​ត្រូវតែ​ប្តេជ្ញា​ថែរក្សា​រាល់​សមិទ្ធិផល​នានា​របស់​ជាតិ​ឱ្យបាន​គង់វង្ស ,​ប្តេ​ជា្ញ​កសាង​ប្រទេសជាតិ​ឱ្យ​រីកចម្រើន ក្លាយជា​ប្រទេស​ជឿនលឿន​មួយ​ក្នុង​តំបន់ ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្តីស្រឡាញ់ និង​ពុះពារ​រក្សា​សន្តិភាព​ទោះបី​ត្រូវ​បង់​ដោយ​តម្លៃ​ណាក៏ដោយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល