ទាន់ហេតុការណ៍
ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខែ្មរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក ថ្ងៃ​សុក្រ ១១​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​ប្រគល់ជូន​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព នៃ​ទីស្ដីការ​នាយករដ្ឋមន្ត្រី​។

​ជា​កិច្ច​ចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទ​ក​ថា សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅ​កាន់​អង្គពិធី​ថា ថ្ងៃនេះ សម្តេច​ពិតជា​រីករាយ​បានទទួល​នូវ​វត្ថុ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ពី​បរទេស​មក​វិញ ដែល​បាន​បាត់​ពី​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​សម្តេច​តេ​ជោបាន​ស្វាគមន៍​ដោយ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការវិលត្រឡប់​នៃ​ព្រលឹង​ដូនតា​ខ្មែរ​មក​វិញ​នាពេលនេះ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សុខសន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​នូវ​ព្រលឹង​វប្បធម៌​ដូនតា​ខ្មែរ​ត្រឡប់​វិញ​។ សុខ​សន្តិភាព​បាន​ធ្វើឱ្យ​គ្រួសារ​អាទិទេព ព្រះ​ឥសូរ ព្រះ​ស្កន្ធ និង​ព្រះ​គណេស បាន​វិល​ជួប​គ្នា​វិញ ក្រោយ​បែក​គ្នា​ប្រមាណ​៤​ទសវត្សរ៍​កន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក៏​អំពាវនាវ​ផងដែរ​ដល់​អ្នក​ដែល​កំពុង​កាន់កាប់​រត​ន​វត្ថុ​របស់​ខ្មែរ​មួយចំនួនទៀត សូម​ប្រគល់​មក​ឱ្យ​ខ្មែរ​វិញ​។​សម្តេច​តេជោ​បន្តថា កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាង​រហ័ស​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការថែរក្សា​សម្បត្តិ​មរតក​វប្បធម៌​មនុស្សជាតិ​។

​ពិធី​ទទួល​វត្ថុ​បុរាណ​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មាន​អត្ថន័យ​ដ៏​ឧត្តុង្គឧត្តម មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា ដែល​ជា​ម្ចាស់​ដើម​ពិតប្រាកដ​នៃ​សម្បត្តិ​វប្បធម៌​នោះទេ ប៉ុន្តែ​ក៏​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សារៈសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​ប្រទេស​នានា និង​ការខិតខំ​ប្រឹងប្រែង​របស់​សហគមន៍ អន្តរជាតិ​នៅក្នុង​យុទ្ធនាការ​សកល​ប្រយុទ្ធ​ទប់ស្កាត់​អំពើ​ចោរកម្ម ការ​ចរាចរ និង​ការជួញដូរ​ខុស​ច្បាប់​នៃ​សម្បត្តិ​វប្បធម៌ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល​ទៀតផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​សហរដ្ឋអាមេរិក ចំពោះ​ការផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ក្នុង​ការទប់ស្កាត់ និង​បញ្ជូន​ត្រឡប់មកវិញ នូវ​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ និង​សម្តែង​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស សមត្ថកិច្ច​ពាក់ព័ន្ធ និង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា ដែល​ថ្មីៗ​នេះ​បាន​សហការ​ដ៏​ល្អ​ប្រសើរ និង​ជួយ​សម្របសម្រួល​ក្នុង​ការបញ្ជូន​រូបចម្លាក់ និង​គ្រឿងអលង្ការ បុរាណ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​។​សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ផង​ដែរ​ទៅ​ដល់​វិស័យ​ឯកជន​នានា សូម​ចូលរួម​គាំទ្រ ឱ្យ​កាន់តែ​ច្រើន​ក្នុង​សកម្មភាព​កិច្ចការពារ​វប្បធម៌​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិ​សិទ្ធ និង​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​ខ្មែរ តាម​ឃុំគ្រង​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជួប​តែ​ក្តី​សុខ សេចក្តីចម្រើន ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល