ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!

គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ប្រកាស​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ដើម្បី​យកជ័យ​ជំ​នៈ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​អ្នក​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យបាន​ជោគជ័យ​នៅ​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២៣​ខាងមុខនេះ​។

នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៣​នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​បាន​រៀបចំ​ពិធី​ប្រកាស​សេចក្ដីសម្រេច​ស្ដីពី​ការតែងតាំង​មន្ត្រី​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិធំ​ក្នុង​ឃុំ​ភូមិ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​។​

​ក្រោម​អធិបតីភាព លោក​ឡូ​វ សុខ​សាន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កៀនស្វាយ​។​ ​ត្រូវបាន​តែងតាំង​លោក​ស៊ុម​ធន់​ប្រធាន​និង​លោក​ជិន​តូ​ម៉ាត់​អនុប្រធាន​ ​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ​។ ក៍​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ ​ប្រធាន​អនុប្រធាន​និង​លោក​មាន ណាត​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ឃុំ​ភូមិធំ​និង​ក្រុមការងារ​ចុះ​តាម​ភូមិ​និមួយៗ​គ្រប់​ភូមិ​ទូ​ទាំង​ឃុំ​ភូមិ​ធំ​។​

​នា​ឱកាស​នោះ​លោក​ឡូ​វ សុខ​សាន​បាន​មានប្រសាសន៍​!​ ថ្ងៃនេះ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិ​ធំ​បាន​រៀប​ពិធី​ប្រកាស​ក្រុមការងារ​ប្រធាន​.​អនុប្រធាន​និង​ក្រុមការងារ​ចុះ​តាម​ភូមិ​និមួយៗ​ទូ​ទាំង​ឃុំ​ភូមិ​ធំ​។​

​លោក​ឡូ​វ​សុខ​សាន​បន្តថា​!​ក្រុមការងារ​ដែល​ទើប​ប្រកាស​សេចក្តីសម្រេច​តែងតាំង​មន្ត្រី​ប្រធាន​និង​អនុប្រធាន​ត្រូវ​សហកា​រណ៍​គ្នា​ឲ្យបាន​ល្អ​និង​ចុះ​តាម​ភូមិ​និមួយៗ​ត្រូវមាន​ការយកចិត្ត​ទុកដាក់​និង​ដោះស្រាយ​ពី​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យទាន់​ពេលវេលា​ជា​ពិសេស​ស្ត្រី​ឆ្លងទន្លេ​ត្រូវ​ជួយ​ឧបត្ថម្ភ​ថវិកា​និង​អង្ករ​និង​ក្រុមគ្រួសារ​ដែល​មាន​សមាជិក​ក្រុមគ្រួសារ​(​ស្លាប់​)​និង​ក្រុមគ្រួសារ​ជួប​ការលំបាក​ផ្សេងៗ​។​

​លោក​ប្រធាន​បក្ស​!​បាន​លើកឡើង​ថា​ក្រុមការងារ​គណបក្ស​ត្រូវ​រក្សា​សមាជិក​បក្ស​ចាស់​និង​បង្កើន​សមាជិក​បក្ស​ថ្មី​និង​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​នឹង​សន្លឹកឆ្នោត​មួយ​សន្លឹក​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ប្រធាន​បក្ស​ក៍បាន​ជម្រុញ​ដល់​អាជ្ញាធរ​ភូមិ​និង​អាជ្ញាធរ​ឃុំ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចាក់​ថ្នាំ​វាំក់​សាំង​ដុស​ជម្រុញ​ឲ្យបាន​គ្រប់ដុស​។​

​លោក​ប្រធាន​បក្ស​បាន​លើកឡើង​ទៀត​ថា​!​ឃើញស្រាប់​ហើយ​ការផ្ទុះ​ថ្ងៃ​២០​កុម្ភៈ​កន្លងមកនេះ​ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​នៃ​វិធានការ​ខាងលើនេះ​បាន​ជោគជ័យ​ក៍បាន​បើក​ប្រទេសជាតិ​ឡើង​វិញ​ដោយសា​ការខិតខំ​ព្រឹងប្រែង​ពីស​មេ្តច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការ​លក់ដូរ​ឡើងវិញ​និង​ធ្វើដំណើរ​បាន​ទូទាំងប្រទេស​។​

​លោក​ឡូ​វ​សុខ​សាន​ក៍​បាន​ណែនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ត្រូវធ្វើ​អន្ត​សញ្ញាណ​ប័ណ្ណ​សញ្ចាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​អ្នក​គ្រប់​អាយុ​និង​អ្នក​អស់​សុពលភាព​ឲ្យបាន​គ្រប់ៗ​គ្នា​។​

គួរ​បញ្ជាក់​ថា​!​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​នៅ​ម្តុំ​រមណីយដ្ឋាន​វត្ត​កៀនស្វាយ​ក្រៅ​កាល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​.​សង្គាត់​អាណត្តិ​ទី​៥​កន្លងមក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ភូមិធំ​ទទួល​បាន​ចំនួន​៨​កៅអី​លើ​០៩​ដែល​មាន​លោក​មាន ណាត​ជា​មេឃុំ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល