ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ !

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បើក​វគ្គ​បណ្តុះបណ្តាល ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០​នាក់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ប​កម្ពុជា ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ព័ត៌មា​ន និង​សោតទស្សន៍ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​អ្នកសារព័ត៌មាន​ប្រមាណ​ជិត ៦០០ នាក់ ដែល​រៀបចំឡើង​ដោយ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ក្រោម​ប្រធានបទ ជំនាញ​សរសេរ​ព័ត៌មាន​កម្រិត​ខ្ពស់ នៅ​អគារ​ខេរៈ​វិទូ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​

​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​អ្នកសារព័ត៌មាន​កម្ពុជា បាន​ថ្លៃ​ង​ថា នេះ​ជា​លើក​ទី​២ នៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​របស់​ស​មា​ម ដែល​លើ​ទី​១ រៀបចំ​ក្នុង​ខែ​មីនា ឆ្នាំ​២០២២ មាន​សិក្ខាកាម​ប្រមាណ​ជិត ៤០០ នាក់ និង​លើក​ទី​២ នៅ​ទៅ​១៨ និង ១៩ ខែ​មីនា ឆ្នាំ​២០២៣​នេះ មាន​សិក្ខាកាម​ប្រមាណ​ជិត ៦០០​នាក់ ក្នុង​នោះ​សិក្ខាកាម​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​។​

​លោក​បាន​បន្ដទៀតថា វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ក្រោយ​ពី​ទទួលបាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​ជំនួប​អ្នកសារព័ត៌មាន​លើ​ទី​៥​។​

​ក្នុងនោះ​ដែរ​លោក​បណ្ឌិត​បាន​លើកឡើង​ថា វគ្គ​សិក្សា ជំនាញ​សរសេរ​កម្រិត​ខ្ពស់​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​ប្រកប​អាជីព និង​ជា​មូលដ្ឋាន​ដ៏​ប្រសើរ​កលើ​មាគ៌ា​វិស័យ​សារព័ត៌មាន ដែល​ប្រកបដោយ​សមត្ថភាព គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។​

​លោក​បណ្ឌិត បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​បញ្ជប់​សិក្សា​សិក្ខាកាម​មានឱ​កាសប្រ​ឡង​ប្រួត​យក​ពានរង្វាន់ អ្នកសរសេរ​អត្ថបទ​ព័ត៌មាន​ល្អ ប្រចាំឆ្នាំ​២០២៣ ក្នុង​វេទិកា ប្រកួត​សរសេរ​ព័ត៌មាន​ល្អ ដែល​សមាគម​កំពុង​ដំណើរការ​ស្នើសុំ​គោលការណ៍​រៀបចំ​វេទិកា​ពី​ក្រសួង​ព័ត៌មាន​។​

​ថ្លែង​ក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល ឯកឧត្ដម​បណ្ឌិត ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ព័ត៌មា​ន និង​សោតទស្សន៍ បាន​លើកឡើង​ថា អ្នកសារព័ត៌មាន ទាំងអស់​ក្នុងស្រុក និង ក្រៅ ស្រុក ត្រូវ​ចូលរួម​ផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង នូវ​ព័ត៌មាន ក្លែងក្លាយ ដែល​ជា​ព័ត៌មាន បំពុល​សង្គម ធ្វេី​អោយ​ប៉ះពាល់ ដល់​ប្រទេស​ជាតិ ។​

​ឯកឧត្តម បាន​បន្តទៀតថា អ្នកសារព័ត៌មាន ត្រូវ​ប្រកាន់​ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុង​សរសេរ​ព័ត៌មាន​ពិត​កម្រិត​ខ្ពស់ មិន​លំអៀង ស​សេរ​អោយបាន​គ្រប់​ជ្រុងជ្រោយ​ប្រកប​ដោយ​មាន​វិជ្ជាជីវ​: ក្នុងការ ស​សេរ​អន្ត​បទ​នីមួយៗ ជៀងវាង​មាន​បញ្ហា​ពាក់ពន្ធ័​ផ្លូវច្បាប់ ក្នុងនោះ ឯកឧត្តម បាន​បន្ថែមទៀតថា ទៅកាន់​អ្នកសារព័ត៌មាន​ជាតិ និង អន្តរជាតិ ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន ត្រូវ​ចូលរួម​ផ្សព្វផ្សាយ ព័ត៌មាន​របស់​រដ្ឋាភិបាល ដើម្បី​ជាការ​ចែករំលែក​នូវ​ព័ត៌មាន​ពិត និង ជា​ព្រឹត្តិការណ៍​សំខាន់ៗ ក្នុង​សង្គម​បច្ចុប្បន្ន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល