ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​

លោក​ឧត្តម សេ​នីយ៏ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បង្កើត​គ្រុប Channel Telegram ដើម្បី​ជា​ភាពងាយស្រួល និង​មធ្យោបាយ​បន្ថែម ក្នុង​ការ​ដែល​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ជូន និង​ទាន់​ហេតុ​ការណ៏​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សុខ​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ដើម្បី​ជា​មធ្យោបាយ​បន្ថែម​ក្នុង​ការផ្តល់​ព័ត៌មាន ទៅ​ឲ្យ​កាន់តែ​គៀក​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ជា​ស្នងការ បាន​បង្កើត​នូវ Channel Telegram «t.me/PreyVengPolice» ផ្លូវការ​របស់​ខ្លួន​លើ​អ្វី​ដែល​កំពុង​មាន​ស្រាប់ នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន បានឲ្យដឹងថា បង្កើត​នូវ Channel Telegram ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នេះ គឺ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការទទួល​ព័ត៌មាន​ពី​សមត្ថកិច្ច ដោយ​មាន​ទាំង​ការបម្រើ​សេវា និង​ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន​ខេត្ត​ព្រៃវែង​។​
​បន្ថែម​ពី​អ្វី​ដែល​មាន​ស្រាប់​ក្នុង​ការ​រុញ​ព័ត៌មាន​ទៅកាន់​ប្រជាពលរដ្ឋ​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​បញ្ជាក់​អំពី​មធ្យោបាយ​ដែល​ប្រជាពលរដ្ឋ​អាច​ផ្ដល់​ព័ត៌មាន ឬ​សុំ​កិច្ច​អន្ដរាគមន៍​មកកាន់​នគរបាល​វិញ​ដែរ ដោយ​អាច​ទូរស័ព្ទ​ទៅកាន់​លេខ​ប្រចាំ​បញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត 097 778 0006 ឬ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ 117​។​

​លើសពីនេះ លោក​ក៏​បាន​ណែនាំ​ដល់​មន្ដ្រីនគរបាល​នៅ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​ម្ចាស់ការ​ជានិច្ច ដើម្បី​ទទួល​រាល់​បណ្ដឹង​សុំ​ការជួយ​អន្ដរាគមន៍ សំណើរ សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ពិសេស​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ដោយ​ត្រូវ​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល