ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍​សាខា​ខេត្ត​កំពង់ធំ នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ០២​គ្រួសារ នៅ​ស្រុក​សន្ទុក

​ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍​សាខា​ខេត្ត​កំពង់ធំ នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ០២​គ្រួសារ នៅ​ស្រុក​សន្ទុក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ​៖ ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៣ លោក តុង យី ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​កំពង់ធំ និង​សហការី បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​០២​គ្រួសារ នៅក្នុង​ឃុំ​ក​កោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

​ក្នុងឱកាស​នោះ លោក តុង យី ក៏បាន​ពាំនាំ​ពាក្យ​សួរសុខទុក្ខ​ពី ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ជា​ពិសេស ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​០២​គ្រួសារ ព្រមទាំង​បាន​ជំរាប​បន្ថែមថា សកម្មភាព​ការងារ​របស់​សមាគម​រាជ​សីហ៍ គាំទ្រ​ពេញទំហឹង​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​អ​នា​គត់ ដែល​លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ និង ជួយ​ឧបត្ថម្ភ​គាំទ្រ សំរាល​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីក​នែ្ល​ង ជាពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ​ផ្សេងៗ​។​

​អំណោយ​ក្នុង​០១​គ្រួសារ​ទទួលបាន​៖
-​អង្ករ​ចំនួន​២៥​គី​ឡូ​
-​ទឹកស៊ីអ៊ីវ​ចំនួន​០១​យួរ​
-​ទឹកត្រី​ចំនួន​០១​យួរ​
-​ត្រីខកំប៉ុង​ចំនួន​០១​យួរ​
-​មី​ចំនួន​០១​កេស
-​អំបិល​ចំនួន​០១​គី​ឡូ​
-​ស្ករស​ចំនួន​០១​គី​ឡូ​
-​ថវិកា​ចំនួន​១០ ០០០​រៀល (​មួយ​រយ​ពាន់​រៀល​គត់​)​។

​ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ក៏​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ក្នង​០១​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​៥០ ០០០​រៀល បន្ថែមទៀត​។​

​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​០២​គ្រួសារ បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ជា​អនេក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាគម​រាជ​សីហ៍ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​គិតគូរ​ពី​សុខទុក្ខ និង​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​។

​ពួកគាត់ សូម​ជូនពរ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​រាជសីហ៍​ទាំងអស់ ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មាន​សុខភាព​ល្អ ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​បន្តសកម្មភាព​សប្បុរស​ធម៌ និង​មនុស្សធម៌​ក្នុងសង្គម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល