ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក​” ជា​តម្លៃ​ស្នូល​ក្នុង​ក្រុម អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា ក្នុង​គ្រា​លំបាក​” ជា​តម្លៃ​ស្នូល​ក្នុង​ក្រុម អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុង​រយៈកាល​ជិត​១០​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០​មួយក្រុម ដែល​ផ្តួចផ្តើម​ប្រមូលផ្តុំ​ឡើង​តាមរយៈ​ចងក្រង​ក្រុម ក្នុង​ប្រព័ន្ធ​WhatsApp និង Telegram ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើ​សកម្មភាព​ជា​គំរូ​ល្អៗ​ជាច្រើន ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ជួយ​កសាង​សមិទ្ធិផល​ក្នុង​សាលា ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ និង​តែង​ប្រារព្ធ​ពិធី​ដឹងគុណ​លោកគ្រូ​អ្នកគ្រូ​ជា​រៀងរាល់ឆ្នាំ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​លើកឡើង​ថា ការប្រមូលផ្តុំ​បង្កើតជា​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​នេះ គឺ​ក្នុង​គោលបំណង រំឭក​នូវ​អនុស្សាវរីយ៍​ចាស់ៗ​ដែល​ធ្លាប់​មាន​ជាមួយគ្នា និង​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក នៅពេល​ដឹងថា​មាន​មិត្ត​ណា​ជួប​ការលំបាក​ហើយ​ខ្វះ​លទ្ធភាព ម្នាក់ៗ​ក្នុង​ក្រុម​តែង​រួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​មិត្ត​ដើម្បី​ដោះស្រាយ​ការលំបាក ដោយឡែក​ចំពោះ អតីត​លោកគ្រូ​អ្នកគ្រូ គឺ​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ក្នុង​វ័យ​បច្ឆិម​មួយក្រុម​នេះ តែងតែ​យកចិត្តទុកដាក់ ជួយ​ដោយ​ស្មើភាព​គ្នា ប្រកបដោយ​មនោសញ្ចេតនា​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដោយ​មិន​គិត​ថា​ពួកគាត់​មានលទ្ធភាព​ឬ​មិន​មាន​លទ្ធភាព​នោះ​ឡើយ ហើយ​កាយវិកា​ទាំងនេះ គឺ​តែងតែ​ធ្វើ​ជាប់​ជាប្រចាំ មក​ជិត​១០​ឆ្នាំ​ហើយ ស្រប​តាម​ពាក្យស្លោក​ក្រុម​ដែល​បង្កើតឡើង​រួម​គ្នា​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​” ដែល​ពាក្យស្លោក​នេះ​ត្រូវបាន​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ទុកថា​គឺជា​តម្លៃ​ស្នូល​របស់​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០​។

​ចុងក្រោយ​នេះ មាន​មិត្ត​ម្នាក់​ឈ្មោះ កង ចំរើន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ជា​ច្រើន​សា ត្រូវបាន​មិត្តភក្តិ​រួម​ជំនាន់ នាំគ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន សរុប​បាន ជាង​១​ម៉ឺន​ដុល្លារ និង​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​បាន​ធូរស្បើយ តែ​ចុងក្រោយ នៅ​ដើមខែ​មីនា​ឆ្នាំ​២០២៣​នេះ ក៏​ស្រាប់តែ​ជំងឺ លោក កង ចំរើន ងើប​ឡើងវិញ​ខ្លាំង ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូន​រថយន្ត​សង្គ្រោះបន្ទាន់ ទៅ​ទទួល​យក​រូប​លោក យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ក្រោម​ការជួយ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​អស់​ជិត​១​ខែ និង​មាន​ការធានា​ទាំងស្រុង​លើ​ការខ្វះខាត​ផ្សេងៗ​ពី​ក្រុម​អតីត​មិត្ត​រួម​ជំនាន់ តែ​ក៏​នៅ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​លោក បានឡើយ ដោយ​លោក​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៣ ហើយ​ពិធី​បុណ្យសព​លោក ត្រូវបាន​រៀបចំ​ធ្វើឡើង​ក្រោម​ការ​រ៉ាប់រង​ចំណាយ​ទាំងស្រុង​ពី​សំណាក់​អតីត​មិត្ត​រួម​ជំនាន់ ហើយ​នឹង​បន្ត​រ៉ាប់រង រហូត​ដល់​បុណ្យ​៧​ថ្ងៃ ឲ្យ​ចប់​រួចរាល់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល