ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​ - ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ទិវា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ទិវា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៥​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក នៃ​ព្រះរាជាណាចក្រ បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ទិវា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ទិវា​ជា​ការរួមចំណែក​ក្នុង​ការរួម​គ្នា​អនុវត្ត​គោលនយោបាយ និង​ផែនទី​បង្ហាញផ្លូវ​របស់​រាជរដ្ឋាភិបាល ដោយ​អនុលោម​តាម​ក្របខណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២១-២០៣៥ និង​សម្រាប់​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ក្នុងការ​ក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​មុន​នឹង​អញ្ជើញ​បើក​ទិវា​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ពិនិត្យមើល និង​ទស្សនៈកិច្ច​ស្វែង​យល់​នូវ​ពិ​ពរ​ព័ណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​តាំង​បង្ហាញ​នូវ​ផលិតផល​បច្ចេកវិទ្យា​ពី​បណ្ដា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ច្រើន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​ពិព័ណ៍នេះ នឹង​ត្រូវ​រៀបចំ​រយៈពេល​៣ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​២៨ ខែ​មីនា ឆ្នាំ​២០២៣​។

​សម្តេច​តេជោ ហ៊ុន សែន​មានប្រសាសន៍ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដោយ​ភ្ជាប់​ទៅនឹង ពិព័រណ៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី ១, ឆ្នាំ​២០២៣​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ឌី​ជី​ថ​លូ​ប​នីយកម្ម ក្នុង​វិស័យ សាធារណៈ និង​ឯកជន ជា​ការងារ​អាទិភាព​ដើម្បី​កសាង​រដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ច​ឌីជីថល សង្គម​ឌីជីថល និង​ប្រជាជន​ឌីជីថល ស្រប​តាម​និន្នាការ​តំបន់ និង​សកល ដើម្បី​លើកកម្ពស់​សមិទ្ធកម្ម សង្គម​-​សេដ្ឋកិច្ច​។ សម្តេច​តេជោ បាន​អំពាវនាវ​ដល់​សហគម​ន៍​ជាតិ និង អន្តរជាតិ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល នៃ​បរិវត្ត​កម្ម​ឌីជីថល ដូច​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ក្រប​ខណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ការ​កើន​កម្ដៅ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​អាកាសធាតុ សម្តេច​សម្លឹង​ឃើញ​តួនាទី​កាន់តែ​សំខាន់ របស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ការរក្សា​ចីរភាព នៃ​កំណើន​សេដ្ឋកិច្ច និង​ជំរុញ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាប័​ន្ន​។​សម្តេច​តេជោ​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០២០-២០៣០ ក្នុង​គោលបំណង​កសាង​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​ចាប់យក​ផលិតផល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏ដូចជា​សម្រាប់​ចូលរួម​ក្នុង​ដំណើរការ​បង្កើត បច្ចេកវិទ្យា​ថ្មី​ប្រកប​ដោយ​នវានុវត្តន៍​នាពេល​អនាគត​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ “​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ២០២២-២០៣៥” និង​របៀបវារៈ​ស្រាវជ្រាវ​ជាតិ ២០២៥ ក្នុង​គោលបំណង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម និង​បង្កើត​កាលានុវត្តភាព​ជូន​វិស័យ សាធារណៈ វិស័យ​ឯកជន និង​ប្រជាជន​កម្ពុជា​។ កម្ពុជា​នឹង​ទទួលបាន​កាលានុវត្តភាព​ការងារ​ថ្មី ដែល​ជា​ផល​នៃ​របកគំហើញ​នូវ​បច្ចេកវិទ្យា​ថ្មី ស្រប​តាម​ពាក្យស្លោក «​បច្ចេកវិទ្យា​ថ្មី កាលានុវត្តភាព​ការងារ​ថ្មី​»​។​

​សម្តេច​តេជោ​បាន​ថ្លែងថា តាមរយៈ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អាទិភាព​ចំនួន ៣ គឺ ១).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​កសិកម្ម ២).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា អប់រំ និង​៣). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​សុខាភិបាល​។​

​រាជរដ្ឋាភិបាល ក៏​កំពុង​ត្រៀម​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អាទិភាព ចំនួន​៣​បន្ថែមទៀត គឺ ១). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ថាមពល ២).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ទេសចរណ៍ និង​៣). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ឌីជីថល ដែល​ដើរតួនាទី​ជា​ត្រីវិស័យ សម្រាប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សហគ្រាស​ឯកជន និង​ប្រជាជន​កម្ពុជា ក្នុងការ​ធ្វើ​ផែនការ​ឱ្យ​មាន​សង្គតិភាព រៀបចំ​យុទ្ធសាស្ត្រ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ចាប់​យក​បច្ចេកវិទ្យា ឱ្យបាន​ត្រឹមត្រូវ និង​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​ឱ្យបាន​សមស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល