ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

រដ្ឋបាល​ខេត្ត​កណ្ដាល​ផ្ដល់​ស្ពានបេតុង​អា​មេ​ប្រវែង​៥៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​៣៨១​គ្រួសារ ស្ថិត​នៅ​ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​

រដ្ឋបាល​ខេត្ត​កណ្ដាល​ផ្ដល់​ស្ពានបេតុង​អា​មេ​ប្រវែង​៥៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​៣៨១​គ្រួសារ ស្ថិត​នៅ​ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្ដាល​) ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម​ម៉ៅ ភិរុណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្ដម គង់ សោភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពានបេតុង​អា​មេ ស្ពាន​ប​ត្តា​ជី ប្រវែង​៥៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ស្ថិត​នៅ​ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​លោកស្រី​នាយក​នាយករង រដ្ឋបាល​ខេត្ត​នាយក​ទីចាត់ការ​អង្គភាព​ចំណុះ​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ក្រុមប្រឹក្សា អភិបាលក្រុង​និង​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៥០០​នាក់​។​លោក​ឃឹម​សំភារ អភិបាល​ក្រុង​តាខ្មៅ បានឱ្យដឹងថា ស្ពានបេតុង​អា​មេ​ប្រវែង​៥៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​៣៨១​គ្រួសារ​ស្ថិតនៅ​ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​នេះ​ជា​អំណោយ​របស់ សម្ដេច​អគមហាសេនា​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ដែល​មាន​តម្លៃ​ជាង ៣០០០,០០០,០០០៛ ដែល​កសាង​ដោយ​ក្រុម​ដោយ​ក្រុមហ៊ុន BDB Engineeringand Development Co,.LTD​។​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​មានប្រសាសន៍ថា​គម្រោង​សាងសង់​ស្ពានបេតុង​អា​មេ ស្ពាន​បង្ហា​ជី​នេះ​នឹង​ជួយ​សម្រួល​ទុក្ខលំបាក​របស់​បងប្អូន ប្រជាពលរដ្ឋ​ចំនួន ៣៨១​គ្រួសារ​ស្មើនឹង ១៦៨៥​នាក់​ដែល​រស់នៅ​ក្នុង​ភូមិប​ត្តា​ជី ក៏​ដូច​ភូមិ​ព្រែក​ឡុង និង​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល​និង​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឆ្លងកាត់ ដែល​កន្លងមក មាន​ការលំបាក​ខ្លាំង ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​និង​ដឹកជញ្ជូន​កសិផល យកទៅលក់​នៅ​ទីផ្សា​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។
​ឯកឧត្ដម​បាន​គូសបញ្ជាក់​ផងដែរ​ថា​ស្ថាន​បច្ចា​ជី​រនេះ បាន​ចាប់ផ្តើម​សាងសង់​ដំបូង​នៅ​ឆ្នាំ​១៩៩២​ដោយបាន ថវិកា​ពី​ការលក់​ដី​ភូមិ​ដើម្បី​សាងសង់​ជា​ស្ពានឈើ​ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​លោក​យិន​យ៉ាត អតីត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​។​

​លុះ​មកដល់​ឆ្នាំ​២០០១ ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ខ្លាំង​ហើយ សម្ដេច​អគមហាសេនា​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥.០០០​ដុល្លា តាមរយៈ​ឯកឧត្តម គន់​គីម​សម្រាប់​រ៉ូ​ការជួសជុល​ស្ថាន​ឡើងវិញ​ក្រោម​មកទៀត​ស្ពាន​ក៏​ចាប់ផ្តើម​ខូច​កាន់​ខ្លាំង​មក​ដល់​ឆ្នាំ​២០១៥​ឯកឧត្តម ឈុន​ស៊ីរុន​អតីត​អភិបាលខេត្ត​កណ្តាល​បានអោយ លោក​ម៉ឹង​យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​ធ្វើការ​រុះរើ​ស្ពាន​នេះ​ចេញ ធ្វើការ​កសាង​ស្ពាន​ថ្មី ដោយ​ធ្វើ​អំពី​ឈើ​ដដែល​។​

​ឯកឧត្ដម​បន្តទៀតថា រហូតមកដល់​ថ្ងៃ​ទី ២៣​ខែ​មករា ឆ្នាំ​២០២៣​ដោយ​ស្ដាយ​នេះ​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ប្រជាពលរដ្ឋ​បាន​ធ្វើ​ការជួស​ជុជ​ស្ថាន​នេះ​បណ្ដើរៗ ដោយ​មាន​ការចូលរួម​ពី​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះ ជួយ​សង្កាត់​ព្រែក​ហូរ តែ​ដោយសារ​ជំនន់​ទឹកភ្លៀង​រដូវប្រាំង​ហូរ​មក​ខ្លាំង​និង​មាន​កំប្លោក​មកទើ​នៅក្រោម​ស្ពានក៏​បានធ្វើអោយ​ស្ទាន​នេះ​បាក់​ទាំងស្រុង​តែ​ម្ដង​។​

​ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​បាន​លើកឡើង​ថា ស្ពានបេតុង​អា​មេ ប​ត្តា​ជី​ប្រវែង ៥៥​ម៉ែត្រ​ទទឹង​៨ ម៉ែត្រ​ស្ថិត​នៅ​ភូមិប​ត្តា​ជី​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​នា​ពេល​នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែម​ទៀត​សម្រាប់​ខេត្ត​កណ្តាល ជាមួយនឹង​សទ្ធផល​នានា​ជា​បុត្រី​៣​ផ្សំ​ឯ​ទៀត​របស់​សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម ប្រកបដោយ សោភ័ណ្ឌភាព​ផា​សុខភាព​សម​ធម៌និ​ង​បរិយាប័​ន្ធ​ស្របតាម​គោលនយោបា​យយុទ្ធសាស្ត្រ​ចតុកោណ​របស់ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល