ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ថ្នាក់ដឹកនាំ​សមាគម​រាជ​សីហ៍ អញ្ជើញ​ជា​អធិបតី ប្រកាស​តែងតាំង ប្រធាន​សមាគម​រាជសីហ៍ សាខាប្រទេស​ម៉ាឡេស៊ី និង សមាជិក​ជា​ច្រើន​រូប​ទៀត​

ថ្នាក់ដឹកនាំ​សមាគម​រាជ​សីហ៍ អញ្ជើញ​ជា​អធិបតី ប្រកាស​តែងតាំង ប្រធាន​សមាគម​រាជសីហ៍ សាខាប្រទេស​ម៉ាឡេស៊ី និង សមាជិក​ជា​ច្រើន​រូប​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ប្រចាំ​សាខាប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ មីនា ឆ្នាំ​២០២៣ នៅ CJCC នៃ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី គណៈកម្មាធិការ​ប្រតិបត្តិ សមាជិក​សមាជិកា យុវជន​រាជសីហ៍ ប្រមាណ​ជិត​៣៥០​អង្គ​/​នាក់​។​

​ពិធី​នេះ ក៏​មាន​ការប្រកាស​តែងតាំង លោក តាំង សេង​ហួត ជា​ប្រធានកិត្តិយស សមាគម​រាជសីហ៍​សាខា​សាធារណរដ្ឋ​កូរ៉េ និង ព្រះ​វិជយ​ញាណ យុង កុសល ជា​ប្រធានកិត្តិយស​សាខា​ខេត្ត​កណ្តាល ផងដែរ​។​

​ឯកឧត្តម អ៊ុង សា​រ៉ា​វ៉ាន់ អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​រាជ​សីហ៍ និង ឯកឧត្តម ស៊ិន ឌី​ណា អគ្គលេខាធិការ​សមាគម បាន​អាន​សេចក្តីសម្រេច​តែងតាំង ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខាប្រទេស​ម៉ាឡេស៊ី ដែលមាន លោក ហាន សីហា ជា​ប្រធាន​សាខា និង ជនជាតិ ម៉ាឡេស៊ី ជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់ និង​សមាជិក សមាជិកា សរុប​៣២​នាក់​។​

​បន្ទាប់​ពី​ត្រូវបាន​ប្រកាស​តែងតាំង លោក ហាន សីហា ប្រធាន​សាខាសមាគម​រាជសីហ៍​សាខាប្រទេស​ម៉ាឡេស៊ី បាន​ឡើង​ថ្លែងអំណរគុណ និង ប្តេជ្ញាចិត្ត​០៩​ចំណុច គឺ
១.​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង គោរព​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម
២​និង​៣.​ដឹកនាំ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​សាខា និង​ថ្នាក់​កណ្តាល​
៤. បង្កើត​និង​បង្កើន​កិច្ចសហការ ពិសេស​ក្នុង​ប្រទេស​ម៉ាឡេស៊ី
៥.​ខិតខំ​សម្របសម្រួល ជួយ​សមាជិក​និង​ពលរដ្ឋ​ខ្មែរ កំពុង​ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី​
៦.​កៀរគរ​សប្បុរសជន​ជួយ​សកម្មភាព​មនុស្សធម៌ ក្នុង​និង​ក្រៅប្រទេស​របស់​សមាគម​
៧.​កៀរគរ​វិនិយោគិន​ប​រទេស ពិសេស ជនជាតិ​ម៉ាឡេស៊ី មក​វិនិយោគ​នៅ​កម្ពុជា
៨.​ផ្សព្វផ្សាយ​គោលនយោបាយ​សមាគម ដើម្បី​ពង្រឹង​ពង្រីក​ការចូលរួម​ពី​សមាជិក យុវជន
៩.​សូម​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​។​

​ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ បាន​ថ្លែង​កោតសរសើរ ការរៀបចំ​ពិធី​នេះ និង​សូម​គាំទ្រ​ការប្តេជ្ញាចិត្ត​របស់ លោក​ប្រធាន​សាខា​ម៉ាឡេស៊ី ជាពិសេស​ការ រំលេច​ពាក្យ សន្តិភាព ដែល​ជា​ចំណុច​សំខាន់​។​

​ឯកឧត្តម​បញ្ជាក់ថា សមាគម​យើង​បង្កើតឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ មាត្រា​៤២ ហើយ​មាន​គោលបំណង ជួយ​គ្នា​ក្នុងនាម​ជា​ខ្មែរ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ស្ម័គ្រចិត្ត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ការពារ​សន្តិភាព សមិទ្ធិផល​ជាតិ និង ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​បាន​រំលឹក​ប្រសាសន៍​សំខាន់ៗ​របស់ សម្តេច​តេជោ ក្នុង​ជំនួប​ជាមួយ នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ហើយ​ត្រូវ​អនុវត្ត​ចំណុច​គន្លឹះៗ​ទាំងនោះ ជាពិសេស យកចិត្តទុកដាក់​ជួយ បងប្អូន​ខ្មែរ​យើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ សម្តែង​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​រាជធានី​ភ្នំពេញ ទាំងអស់​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​។​

​ឯកឧត្ដម​ប្រធាន​បាន​ថ្លែង​ពី​ប្រវត្តិ​នៃ​ការកកើត​សមាគម​តាំងពី​មាន​ក្បាលម៉ាស៊ីន​តែ​៥​នាក់ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន​មាន​សមាជិក​ជិត ៥,០០០​អង្គ​/​នាក់ ក្នុងនោះ​មាន ជនបរទេស​១៨​នាក់​ផង​ដែរ និង​មាន​សាខា​សរុប​៣០ ក្នុងនោះ រាជធានី​/​ខេត្ត​ចំនួន​២៥ និង​សាខា​ក្រៅ​ប្រទេស​ចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ដែល​កំពុង​ប្រកាស​ថ្ងៃនេះ​។​

​ឯកឧត្តម​ប្រធាន បានឱ្យដឹងថា សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​បាន ៦៣៥​លើក ចំណាយ​ថវិកា ១​លាន​១​សែន​ដុល្លារ​អាមេរិក ដែល​បានមកពី​ការបរិច្ចាគ របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​សប្បុរសជន គឺ​មិន​ទាន់​មាន​ជំនួយ​ពី​អង្គការ សមាគម​ណា​ទេ ក្នុង​នោះ​ធ្វើ​សកម្មភាព​កីឡា បណ្តុះបណ្តាល​យុវជន ភាសា​របរ​ទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនង​សាធារណៈ បាន​ស្វែងរក​អាហារ​រូបករណ៍ ១.៧២០​កន្លែង ជា​មធ្យម​ក្នុង​១​ឆ្នាំ សម្រាប់​ផ្តល់ជូន សិស្ស និស្សិត យុវជន​រាជសីហ៍​។​

​ក្រៅពី​ធ្វើ​សកម្មភាព​មនុស្សធម៌ កីឡា ជួយ​សង្គម ក្នុង​ប្រទេស​យើង សមាគម​រាជសីហ៍ ក៏​បាន​ធ្វើ​សកម្មភាព​ក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំង​បាន​ចុះ​MOU សហការ​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ ជាមួយ​ក្រុមហ៊ុន​បរទេស​ធំ​ចំនួន​១៤​។​

​ចុងបញ្ចប់ ឯកឧត្តម​ប្រធាន​បាន​ជូនពរ ប្រគល់​លិខិត​តែងតាំង ថតរូប​អនុស្សាវរីយ៍ និង​បាន​ចូលរួម​ពិសារ​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រីករាយ​ក្រៃលែង​៕

                  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល