ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក “​កម្មវិធី​ជិះ​កង់​អង្គរ​សង្ក្រាន្ត​” នៅមុខ​បរិវេណ​ឧទ្យាន​ជាតិ​អង្គរវត្ត​

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក “​កម្មវិធី​ជិះ​កង់​អង្គរ​សង្ក្រាន្ត​” នៅមុខ​បរិវេណ​ឧទ្យាន​ជាតិ​អង្គរវត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក​ថ្ងៃទី ០៨ ខែ​មេសា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក “​កម្មវិធី​ជិះ​កង់​អង្គរ​សង្ក្រាន្ត​” នៅមុខ​បរិវេណ​ឧទ្យាន​ជាតិ​អង្គរវត្ត​។ កម្មវិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​អនុប្រធាន​ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. និង​សាធារណជន​ចំនួន ១៤ ក្រុម សរុប​ប្រមាណ ៤១២ នាក់​។

​ថ្លែង​មានប្រសាសន៍​នា​ពិធី​បើក​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ខួប ១០ ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ដើម្បី​អបអរសាទរ​ការឈាន​មកដល់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​លើកឡើង​ថា ព្រឹត្តិការណ៍​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​លើក​តម្កើង​នូវ​កិត្យានុភាព​ជាតិ សិល្បៈ អរិយធម៌ វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា ជាពិសេស​គឺ​បង្ហាញ​ពី​មោទកភាព​ក្នុងនាម​ជា​ខ្មែរ​ដូច​គ្នា​។

​ឯកឧត្តម​បាន​បន្តថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្រោម​ប្រធានបទ “​ក្តី​ស្រមៃ និង​ក្តីសង្ឃឹម​” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក៏​ដូច​ជា​មិត្ត​ភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំគ្នា​រីករាយ និង​ទទួលបាន​បទពិសោធន៍​មិនអាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

​សូមជម្រាបថា កម្មវិធី​ជិះ​កង់​នេះ​មាន​ចម្ងាយ ២០ គីឡូម៉ែត្រ​ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​បរិវេណ​មុខ​អង្គរ ឆ្លងកាត់​តំបន់​អង្គរ​ធំ ឆ្ពោះទៅ​កាន់​ប្រាសាទព្រះខ័ន និង​ត្រឡប់​មក​បរិវេណ​មុខ​អង្គរវត្ត​វិញ​។ ចំណែកឯ​ថវិកា​ដែល​បានមកពី​ការទិញ​សំបុត្រ​និង​អាវ នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ – Angkor Hospital for Children​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល