ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

ប្រធាន​សមាគម​រាជសីហ៍ ដឹកនាំ​ថ្នាក់ដឹកនាំ​សាខា​ក្នុង​និង​ក្រៅប្រទេស ចុះសួរសុខទុក្ខ និង ឧបត្ថម្ភ គ្រឿងឧបភោគ​បរិភោគ ជាច្រើន​ជូន កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩

ប្រធាន​សមាគម​រាជសីហ៍ ដឹកនាំ​ថ្នាក់ដឹកនាំ​សាខា​ក្នុង​និង​ក្រៅប្រទេស ចុះសួរសុខទុក្ខ និង ឧបត្ថម្ភ គ្រឿងឧបភោគ​បរិភោគ ជាច្រើន​ជូន កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ដើម្បី​ជា​ការលើកទឹកចិត្ត​ចំពោះ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ជានិច្ចកាល​តែង​យកចិត្តទុកដាក់​ចំពោះ​កងទ័ព ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគមន៍​រាជសីហ៍ បាន​ដឹកនាំ​សមាជិក សមាជិក​ទាំង​ក្នុង និង​ក្រៅប្រទេស ចុះសួរសុខទុក្ខ និង​នាំ​យក​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ជូន​ដល់​បងប្អូន​កងទ័ព នៅ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មេសា ឆ្នាំ​២០២៣​។​

​នៅក្នុង​ឱកាស ឯកឧត្តម ស៊ូ​ម សារឿ​ន បាន​ជូនពរ​ដល់​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ឲ្យ​កាន់តែ​រឹងមាំ រីកចំរើន​ទៅ​មុខ​ថែម​ទៀត និង​ជូនពរ​ដល់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន​មេបញ្ជាការ និង​បងប្អូន​កងទ័ព​ឲ្យមាន​សុខភាព​ល្អ គ្រប់​គ្នា​ដើម្បី​បន្ត​បំពេញភារៈកិច្ច​ជូន​ជាតិ​មាតុភូមិ និង​បងប្អូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល សមាគម​រាជសីហ៍ ចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩​។​

​អំណោយ​ដែល​បាន​ប្រគល់​ជូន​រួមមាន​៖ -​បន្លែ​ចម្រុះ ចំនួន ១០០០​គីឡូក្រាម -​សាច់​មាន់​កញ្ចប់ ចំនួន ១០០០​គីឡូក្រាម -​មី​ជាតិ​ចំនួន ៥០​កេស -​ថ្នាំ​ដុស​សម្អាត​ធ្មេញ ចំនួន ៩៩​ប្រអប់ -​ទឹកបរិសុទ្ធ ១៥៥​កេស​។​

​ជំនួស​មុខ​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ក្នុង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​យកចិត្ត​ទុក​ចំពោះ​កល​ពល​តូច​លេខ​៩៩ និង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់ និង នាំយក​អំណោយ​មនុស្សធម៌​ជារឿយៗ​ជូន​ដល់​កងពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ដែល​នេះ គឺជា​ទឹកចិត្ត​មិន​អាច​កាត់ថ្លៃ​បាន ក៏ដូចជា​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​បងប្អូន​កងទ័ព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល