ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

កេ​សរកូល​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវបាន​ដាក់​តាំង​បង្ហាញ​ក្នុង​“​ពិព័រណ៍​កេ​សរកូល​កម្ពុជា​” ដើម្បី​អបអរសាទរ​វេទិកា​កេ​សរកូល​ជាតិ លើក​ទី​៣

កេ​សរកូល​ព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវបាន​ដាក់​តាំង​បង្ហាញ​ក្នុង​“​ពិព័រណ៍​កេ​សរកូល​កម្ពុជា​” ដើម្បី​អបអរសាទរ​វេទិកា​កេ​សរកូល​ជាតិ លើក​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​ពិព័រណ៍​កេ​សរកូល​កម្ពុជា​» ដែល​រៀបចំឡើង ដើម្បី​អបអរសាទរ វេទិកា កេ​សរកូល​ជាតិ​លើក​ទី​៣ និង​ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ “​សៀវភៅ​មគ្គទេសក៍​ស្តី​ពី​បន្លែ​នៅ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ នៅ​ថ្ងៃ​សុក្រ ទី ៧ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ផ្សារ​ទំនើប Aeon 1 រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោកជំទាវ ឌិ​ត នី​តា ភរិយា ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព រួម​ជាមួយ​ថ្នាក់ដឹកនាំ​មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត វិស័យ​ឯកជន សាស្ត្រាចារ្យ អ្នកសិក្សា​ស្រាវជ្រាវ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម យ៉ាងច្រើន​កុះករ​។​

​លោកជំទាវ ចាន់ សុ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឲ្យដឹងថា វេទិកា​កេ​សរកូល​ជាតិ​ត្រូវបាន​រៀបចំឡើង ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកកម្ពស់​ការចូលរួម និង​ការយល់ដឹង​ដល់​សាធារណជន​អំពី​សារៈសំខាន់ និង​តម្លៃ​របស់​កេ​សរកូល​ព្រៃ និង​លើកទឹកចិត្ត ដល់​បណ្តាញ​អ្នក​ស្រលាញ់​កេ​សរកូល ដើម្បី​ចូលរួម​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នៅ​កម្ពុជា ជាពិសេស​គឺ​ប្រភេទ​កេ​សរកូល​ព្រៃ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២៣ នេះ ក្រសួង​បរិស្ថាន​បាន​រៀបចំ​ពិព័រណ៍​កេ​សរកូល ដើម្បី​អបអរសាទរ វេទិកា​កេ​សរកូល​ជាតិ​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី​៩ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ផ្សារ​ទំនើប Aeon I រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ចសហការ​ពី​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​នានា​។​

​ពិព័រណ៍​កេ​សរកូល​កម្ពុជា បាន​បង្ហាញ​ជូន​អំពី​ប្រភេទ​រុក្ខជាតិ និង​សមិទ្ធផល​ពាក់ព័ន្ធ​នានា រួមមាន​៖ ការតាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​តម្លៃ​របស់​កេ​សរកូល​ព្រៃ កេ​សរកូល​បង្កាត់ រុក្ខជាតិ​តាំង​លម្អ រុក្ខជាតិ​ក្នុង​សួន ប្រទាល រុក្ខជាតិ​ឈើប្រណិត​និង​ហូប​ផ្លែ ផលិតផល​កសិកម្ម​ធម្មជាតិ ផល​និង​អនុផល​ព្រៃឈើ រូបថត​និង​គំនូរ​ពាក់ព័ន្ធ​នឹង​ធម្មជាតិ ជីវៈចម្រុះ និង​កេ​សរកូល​។​ល​។ ជាមួយ​គ​ញ​នា​នេះ ព្រឹត្តិការណ៍​នេះ បាន​រៀបចំ​ឲ្យមាន​សកម្មភាព​ផ្សេងៗ ដូចជា ការដើរ​ម៉ូត​សម្លៀក​បំពាក់​លម្អ​ដោយ​កេ​សរកូល (Orchid Fashion Show) ការសម្តែង​ល្ខោនស្បែក​តូច ការប្រគុំ​តន្ត្រី ការចាក់​បញ្ចាំង​វីដេអូ​ខ្លី ស្តី​ពី​វឌ្ឍនភាព​ការងារ​អភិរក្ស​កេ​សរកូល និង​ភាពសម្បូ​បែប និង​គុណ​តម្លៃ​របស់​កេ​សរកូល​ព្រៃ និង​ជីវៈចម្រុះ​កម្ពុជា និង​ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សៀវភៅ​មគ្គទេសក៍​ស្តីពី​បន្លែ​នៅ​ប្រទេស​កម្ពុជា ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល