ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រតិភូ​អមដំណើរ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​នាយទាហាន ពលទាហាន ចំនួន ៤៨០​នាក់ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ នា​ខេត្តស្ទឹងត្រែង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រតិភូ​អមដំណើរ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​នាយទាហាន ពលទាហាន ចំនួន ៤៨០​នាក់ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ នា​ខេត្តស្ទឹងត្រែង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ សាកសួរ​សុខទុក្ខ និង​ក្ដី​នឹករលឹក ពី​សំណាក់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម​នឹង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ជូន​ដល់​បងប្អូន​នាយទាហាន ពលទាហាន​ទាំងអស់ នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​នូវ​ចំណុច​គន្លឹះ​ថា ចំណុច​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​រក្សា​ឲ្យបាន «​សុខសន្តិភាព​»​។ នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​សកលលោក​ទាំងមូល មាន​សន្តិភាព ទើប​មាន​អ្វី​ផ្សេងៗ​ទៀត​បាន នោះ​គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជា​ពិសេស​ប្រជាពលរដ្ឋ​ទទួល​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន គឺ​សិទ្ធិ​រស់រាន​មានជីវិត និង​ការអភិវឌ្ឍ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ណែនាំ​ថា ក្នុងនាម​ជា​នាយទាហាន ពលទាហាន ត្រូវ​មាន​ភាពច្បាស់លាស់​អំពី​ដំណើរ​កម្ពុជា និង​ត្រូវ​ស្វែងយល់ និង​តា​មដាន​ឲ្យ​ជាប់​នូវ​សភាព​ការ​និង​និន្នាការ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សកល ដែល​វិវឌ្ឍ​ឥតឈប់ឈរ​។

​នាំ​មក​ជាមួយ​នាពេលនោះ ប្រតិភូ​ក្រសួង​បរិស្ថាន បាន​នាំយក​អំណោយ​សម្ព័ន្ធមេត្រី​ភាព ជូន​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ដែល​រួមមាន រថយន្ត Ford Transit ចំនួន ១​គ្រឿង ម៉ូតូ Suzuki Smash V ចំនួន ៥​គ្រឿង និង​គ្រឿងឧបភោគ​បរិភោគ ជូន​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ ផងដែរ​។​

​គួរបញ្ជាក់​ថា អញ្ជើញ​ចូលរួម​ជា​គណៈ​ធិបតី​នា​ឱកាស​នោះ រួមមាន ឯកឧត្តម ស្វាយ សំ អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីឯក ហួត ឈាង មេបញ្ជាកា​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​ទីបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​១ រួម​នឹង​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន​ជាច្រើនរូប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល