ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ ក្នុង​ស្រុក​ជើងព្រៃ បន្ទាប់ពី​សមត្ថកិច្ច​អប់រំ​ច្រើនសារ​ហើយ​មិន​ស្តាប់ !

​អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ ក្នុង​ស្រុក​ជើងព្រៃ បន្ទាប់ពី​សមត្ថកិច្ច​អប់រំ​ច្រើនសារ​ហើយ​មិន​ស្តាប់ !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម​៖ ក្រោយពី​ទទួល ព័ត៌មាន​បាន​ភ្លាម ៗ​ពី​ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ និង ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​សំណាក់ លោក សុធា ពិសិដ្ឋ ព្រះរាជ​អជ្ញារ​ង នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​កំពង់ចាម តំណាង​ឯកឧត្ដម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដឹកនាំ​កម្លាំង​ធ្វើ​ការចុះ​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​ដីព្រៃ ស្ថិតនៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ វេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​៩​ខែ​មេសា ឆ្នាំ​២០២៣​។ ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​១៣​នាក់​៖
១-​ឈ្មោះ អ៉ិន សារិន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​សែន ឃំ​ុ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​
២-​ឈ្មោះ ស៊ី លី​ហ៊ាង ភេទ​ប្រុស​២៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត្ត​កំពង់ចាម​។​
៣-​ឈ្មោះ ស៊ិន អេ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​ង៉ូង ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
៤-​ឈ្មោះ ស៊ុយ លី​ហ៊ាង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
៥-​ឈ្មោះ ខាន់ រដ្ឋា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​បឹងកក់ ឃុំ​កំចាយមារ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​
៦-​ឈ្មោះ ផល ពិសី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​
៧-​ឈ្មោះ សួន​សម្ផស្ស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
៨-​ឈ្មោះ ប៉ោ ភា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
៩-​ឈ្មោះ ម៉េង ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ប៉ា​ណា ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
១០-​ឈ្មោះ អូន អាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិ​ខ្មែរ​នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
១១-​ឈ្មោះ អាន អាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ឈើទាល ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
១២-​ឈ្មោះ ដន ដៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
១៣-​ឈ្មោះ កាំ​ង គឹម​ហ៊ុយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​
​និង​ដកហូត​វត្ថុតាង​រួមមាន ៖
១-​ប្រាក់​រៀល​ចំនួន​៦០០.០០០​រៀល (​ហុកសិប​
​ម៉ឺន​រៀល​)
២-​ប្រាក់​ដុល្លារ​ចំនួន ១០​ដុល្លារ (​ដប់​ដុល្លារ​)
៣-​ទូរស័ព្ទដៃ​ចំនួន​០៧​គ្រឿង​
៤-​ម៉ូតូ​ចំនួន ២៩​គ្រឿង​
៥-​ស្គុត​រុំ​ជេីងមាន់​មួយចំនួន​
៦-​មាន់​ងាប់​ចំនួន​០១​ក្បាល​
៧-​កញ្ចក់​បាំង​មាន់​ជល់​ចំនួន​០១
៨-​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១
​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ត​តាម​បញ្ជា​របស់​ឯកឧត្តម វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល