ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

សាលាឆទាន​តម្លៃ​២​ម៉ឺន​ដុល្លារ ជា​ការរួមចំណែក​របស់ ឯកឧត្តម អ៊ិន ណា​ង និង​ក្រុមគ្រួសារ កូនចៅ ឧបាសក អោ អ៊ិន និង ឧបាសិកា ឡុច ភិន ត្រូវបាន​ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​សម្បត្តិ​សាធារណៈ

សាលាឆទាន​តម្លៃ​២​ម៉ឺន​ដុល្លារ ជា​ការរួមចំណែក​របស់ ឯកឧត្តម អ៊ិន ណា​ង និង​ក្រុមគ្រួសារ កូនចៅ ឧបាសក អោ អ៊ិន និង ឧបាសិកា ឡុច ភិន ត្រូវបាន​ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​សម្បត្តិ​សាធារណៈ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តតាកែវ​៖ ឯកឧត្តម អ៊ិន ណា​ង និង​លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ កូនចៅ ឧបាសក អោ អ៊ិន និង ឧបាសិកា ឡុច ភិន បាន​បរិច្ចាគ​ដី​ជាង​២,០០០​ម៉ែត្រការ៉េ និង​ចំណាយ​ថវិកា​ជិត $២០,០០០ ដើម្បី​កសាង សាលា​បុណ្យ​ថ្មី​១​ខ្នង ស្ថិតនៅ​ភូមិកំណើត​របស់​ឯកឧត្តម ក្នុង​ភូមិ​ត្រពាំង​ចំការ ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ហើយ​បាន​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់ ក្រោម​អធិបតីភាព ឯកឧត្តម គង់ ចាន់ណា​, ឯកឧត្តម អ៊ិន ណា​ង​, ឯកឧត្តម ថាំង ប៊ុន​សុង​, និង លោកជំទាវ រស់ សុភា​រ៉ាវី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​និង​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ត្រពាំង​ក្រសាំង នា​ព្រឹក ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៣​។​

​ពិធី​នេះ​មានការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ អាចារ្យ ដូនជី លោកតា យាយ ពូ មីង សិស្សានុសិស្ស និង​អាជ្ញាធរ​មូលដ្ឋាន​ប្រមាណ​ជាង​៥០០​អង្គ​/​នាក់ ដែល​ក្នុងនោះ លោកតា យាយ​ម្នាក់ៗ ទទួលបាន​អំណោយ​ជា​ថវិកា​១​ម៉ឺន​រៀល​និង​សា​រ៉ុង​១ ប្រជា​ការពារ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ និង សិស្សានុសិស្ស​ទទួលបាន​ថវិកា​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដែល​សរុប​ថវិកា​ចំណាយ​អស់​ចំនួន ៨​លាន​រៀល​។​

​ឯកឧត្តម អ៊ិន ណា​ង ទីប្រឹក្សា​រាជរដ្ឋាភិបាល ថ្លែង​ជម្រាប​អំពី​ប្រវត្តិ​នៃ​ការកកើត​សាលាឆទាន ជា​កន្លែង​សក្ការៈបូជា និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង សូម​ឧទ្ទិស​កុសល​ជូន​អ្នកមានគុណ​របស់​ឯកឧត្តម​និង​អ្នក​ផ្តើមបុណ្យ​ទាំងអស់​។​

​ឯកឧត្តម​បាន​ថ្លែង​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​ក្នុងសង្គម និង​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ប្រកបដោយ​ក្តីសង្ឃឹម​។

​ទន្ទឹម​នោះ ឯកឧត្តម អ៊ិន ណា​ង បាន​អំពាវនាវ​ឱ្យ​លោកយាយ​តា បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​សន្តិភាព និង​បន្ត​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ត​វេន​។​

​លោកជំទាវ រស់ សុភា​រ៉ាវី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​និង​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ត្រពាំង​ក្រសាំង បាន​ថ្លែងអំណរគុណ ឯកឧត្តម អ៊ិន ណា​ង និង​ក្រុមគ្រួសារ ចំណោះ​ការកសាង​សាលា​បុណ្យ​ទុក​បម្រើ​ប្រយោជន៍​សាធារណៈ​នេះ​។​

​ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ថ្លែង​ការកោតសរសើរ ឯកឧត្តម អ៊ិន ណា​ង និង​ក្រុមគ្រួសារ ដែល​បាន​លះបង់ បរិច្ចាគ​ទាំង​ដី​និង​ថវិកា រួមគ្នា​កសាង​សាលា​បុណ្យ​ដ៏​ល្អ ហើយ​រៀបចំ​ពី​ធី​សម្ពោធ​យ៉ាង​ឱឡារិក ព្រមទាំង​បាន​រៀបចំ​អាហារ ផ្តល់​អំណោយ​ជា​ថវិកា​និង​សម្ភារ​ប្រើប្រាស់​ដល់​អ្នកចូលរួម​ទាំង​អស់​ប្រមាណ​៥០០​នាក់​។

​ឈ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​បាន​គូសបញ្ជាក់​ពី​ការអភិវឌ្ឍន៍​រីកចម្រើន ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​បន្ទាប់​មក​គណៈអធិបតី​បាន​ចែក​អំណោយ​ជូន​អ្នកចូលរួម​ទាំងអស់ ព្រមទាំង កាត់​ខ្សែបូ​សម្ពោធ រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​អាហារ​សាមគ្គី​ជូន​ប្រជាពលរដ្ឋ​ពិសារ​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល