ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ក្រុម​សហគ្រាស​ធុន​តូច មធ្យម​និង​សិប្បកម្ម​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ក្រុម​សហគ្រាស​ធុន​តូច មធ្យម​និង​សិប្បកម្ម​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ ខែ​មេសា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូចជា​អ្នក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ ពិធី​នេះ រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ប្រមាណ​៥​ពាន់​នាក់ ដែល​ក្នុងនោះ រួម​មាន​អនុប្រធាន សមាជិក​ក្រុមប្រឹក្សាភិបាល សហការ​រី នៃ​សមាគម​មូលនិធិ​សម្ដេច​តេជោ ប្រធាន​សាខា FASMEC តាម​បណ្តាល​ខេត្ត ដៃគូរ​អង្គការក្រៅរដ្ឋាភិបាល ធនាគារ​ដៃគូរ ក្រុមហ៊ុន​ដៃគូរ និង សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា​មកពី​២៥ រាជធាន​នី និង​ខេត្ត​។ ជំនួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​នៅ​រសៀល​នេះ បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះ​អ្នក​ធ្វើ​ធុរកិច្ច និង​ជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ជា​វិស័យ​ដ៏​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជំនួប​នៅ​ថ្ងៃនេះ គឺជា​ការជួប​ទ្រង់ទ្រាយ​ធំ​លើក​ទី​១ របស់​សមាគម​មូលនិធិ​សម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​។ សម្តេច​តេជោក៏បាន លើកទឹកចិត្ត​ឱ្យមាន​ជួប​បែបនេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្នុង​ផ្លាស់ប្តូរ​ទស្សនៈ និង​យោបល់​នានា ដើម្បី​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​នៅ​កម្ពុជា​។ សម្តេច​បន្តថា បច្ចុប្បន្ន កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​សរុប​មាន​ចំនួន​ប្រមាណ​៧០​ម៉ឺន​មូលដ្ឋាន ស្មើនឹង​ជាង ៩០% ក្នុងនោះ ក្នុង​វិស័យ​កម្មន្តសាល​មាន​ប្រមាណ ៤ ម៉ឺន​មូលដ្ឋាន ស្មើ​នឹង​ប្រមាណ ៧% ហើយ​ប្រភេទ​កែច្នៃ​ចំណីអាហារ​មាន​ប្រមាណ ៨០% ក្នុង​នោះ​រោងចក្រ​ធុន​ធំ​មាន​ប្រមាណ​ជិត ២​ពាន់​មូលដ្ឋាន ។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សហគ្រាស​ធុន​តូច និង​មធ្យម បាន​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស មិនតែប៉ុណ្ណោះ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង សិប្បកម្ម ត្រូវបាន​ចាត់ទុក​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។ សម្តេច​តេជោ​មានប្រសាស​ន៍​បន្ត​ទៀត​ថា ក្នុង​ចំណោម​យុវជន​គោលដៅ​១​លាន ៥​សែន​នាក់ ដែល​នឹង​ត្រូវ​ជ្រើសរើស​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ អាច​នឹង​យក​ពី​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ១​លាន​នាក់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បន្ត​ណែនាំ​ឱ្យ​មាន​ផលិតផល​កែច្នៃ​បាន​ក្នុង​ស្រុក​យក​ទៅ​ផ្គត់ផ្គង់​ដល់​អ្នកទេសចរ​។​

​សម្តេច​តេជោ​បន្តថា ក្នុង​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​បាន​បង្កើត​ធនាគារ​សហគ្រាស ធុន​តូច និង​មធ្យម​កម្ពុជា​សម្រាប់​ចូលរួម​ផ្តល់​ការគាំទ្រ និង​ដាក់​ចេញ នូវ​យន្តការ​គាំទ្រ​នានា​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង មធ្យម ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ។ ទន្ទឹមនេះ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាននិងកំពុង ផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​គម្រោង ហិរញ្ញប្បទាន​ធំ ២ គឺ ទី​១​គម្រោង​ហិរញ្ញប្បទាន​ដោយផ្ទាល់ និង​ទី​២ គម្រោង​សហ​ហិរញ្ញប្បទាន ដែល​គិត​មកដល់ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ធនាគារ​បាន​បញ្ចេញ​ឥណទាន​សរុប​ចំនួន​ជាង​៤០០​លាន​ដុល្លារ​អាម៉េរិក ទៅ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន​៣០៨៥​។​ចំពោះ​វិធានការ​ផ្នែក​ពន្ធដារ រាជរដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់ និង​បទប្បញ្ញតិ​សម្រាប់​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត និង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ។ ចំពោះ​វិធានការ​ផ្នែក​គយ រាជរដ្ឋាភិបាល​បានរៀបចំ គោលនយោបាយ​ពន្ធអាករ និង​យន្តការ​លើកទឹកចិត្ត​ផ្នែក​គយ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​

​សម្តេច​តេជោ​បន្តទៀតថា រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​លើកកម្ពស់ ប្រសិទ្ធភាព​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ការដាក់ ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ថ្នាល​ជាតិ​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡា​ញ ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អន​ឡាញ ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រកាស​ពន្ធដារ​តាម​អន​ឡាញ​ជាដើម​។​

​ដើម្បី​រួមចំណែក​ដល់​ការបង្កើន​សម្ទុះ​នៃ​ការអភិវឌ្ឍ​សហ​-​គ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​លើកកម្ពស់​បរិយាកាស​ធុរកិច្ច ឱ្យ​កាន់តែ​ប្រសើរ សម្តេច​សូម​លើកទឹកចិត្ត និង​ផ្តល់​នូវ​ទស្សនៈ​ចំនួន​៥ ដូចខាងក្រោម​៖
១-​សម្តេច​លើក​ទឹកចិត្ត​ឱ្យ​សហគ្រិន ក្នុង​វិស័យ​សហគ្រាស ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា បង្កើន​សមត្ថភាព​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ខិតខំ​បន្ថែមទៀត ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ក៏ដូចជា​ការកាត់បន្ថយ​ថ្លៃ​នៃ​ការធ្វើ​ធុរកិច្ច សំដៅ​ជំរុញ​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
២-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម សម្ព័ន្ធ​សមាគម សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល សម្រាប់​លើកកម្ពស់​សមត្ថភាពរ​បស់​សហគ្រិន ធុរជន នវ​ធុរជន និង​សមត្ថភាព​ស្ថាប័ន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​ភាព​ធន់​នៃ​ធុរកិច្ច​។​
៣-​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​សិក្សា​វាយតម្លៃ​សេចក្តី​ត្រូវការ​ជំនាញ ដើម្បី​អភិវឌ្ឍ​ជំនាញ​ស្របតាម​តម្រូវការ​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​កង្វះ​ជំនាញ​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​និង​កំពុង​ជួបប្រទះ​។​
៤-​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ដឹកនាំ​សម្របសម្រួល​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​អន្ដរក្រសួង​-​ស្ថាប័ន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំដៅ​កាត់បន្ថយ​ថ្លៃ នៃ​ការធ្វើ​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ​របស់​កម្ពុជា ជាពិសេស​ផលិតផល​ក​សិ​-​ឧស្សាហកម្ម ទៅកាន់​ប្រទេស​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា និង​ជំរុញ​ការពង្រីក​ទីផ្សារ​ក្នុង​ស្រុក​ឱ្យបាន​ទូលំទូលាយ​។​
៥-​គ្រប់​ក្រសួង​-​ស្ថាប័ន រួម​ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ពន្លឿន​ការធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅក្នុង​ក្រសួង​-​ស្ថាប័ន រៀងៗ​ខ្លួន និង​ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រីក្រោមឱវាទ​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ធុរជន វិនិយោគិន និង​ប្រជាជន​ទូទៅ​ក៏ដូចជា​ការរួមចំណែក​ដល់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល