ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​
0

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Lan Tianli អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ឯកឧត្តម Lan Tianli បាន​គោរព​ជូនពរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បីបាច់​ថែរក្សា​សម្ដេច និង​ក្រុមគ្រួសារ និង​ប្រសិទ្ធពរ​ជ័យ​បវរ​មហាប្រសើរ ជូន​ដល់​សម្ដេច​តេជោ និង​សូម​ឲ្យ​សម្ដេច​តេ​ជោ មាន​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​។

​ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​របស់​កម្ពុជា ដោយ​ឯកឧត្តម​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ឯកឧត្តម​បាន​មក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ពេលនេះ កម្ពុជា​កាន់តែ​មាន​ការ​រីកចម្រើន​ទ្វេ​ឡើង​បន្ថែមទៀត ដោយ​ក្នុង​នោះ​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន និង​ប្រជាជន​មាន​ជីវភាព​ធូរធារ​ច្រើន​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្តថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកា​ន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​មាន​គោលបំណង​៣ ដែល​ទី​១ គឺ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​កន្លងមក​តែងតែ​គាំទ្រ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជាពិសេស​គាំទ្រ​ការរៀបចំ​ពិ​ពណ៌ ចិន​-​អាស៊ាន នៅ​ទីក្រុង​ណាន​នី​ង ,​ទី​២ គឺ​ការជំរុញ ការអនុវត្ត​កិច្ចព្រមព្រៀង រវាង​ថ្នាក់ដឹកនាំ​កំពូល របស់​ចិន និង​កម្ពុជា ជាពិសេស​ការកសាង​សហគមន៍​ជោគវាសនា រួម ចិន​-​កម្ពុជា​។ និង​គោលបំណង​ទី​៣ គឺ​គោរព​សុំ​អនុសាសន៍​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព និង​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ប្រទេស​ចិន​។ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ឯកឧត្តម Lan Tianli បន្ត​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ដែរ​នោះ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល