ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

គណ​:​កម្ម​ការ​ទី​៣ នៃ​រដ្ឋសភា និង​ក្រសួង​បរិស្ថាន​ជួប​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​

គណ​:​កម្ម​ការ​ទី​៣ នៃ​រដ្ឋសភា និង​ក្រសួង​បរិស្ថាន​ជួប​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ គណ​:​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ឡូយ សុផាត បាន​ជួប​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​សហការី ក៏​ព្រម​ទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា គណ​:​កម្ម​ការជំនាញ​នានា​របស់​រដ្ឋសភា​ផងដែរ​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍ថា គោលបំណង​ចម្បង​នៃ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​នេះ គឺ​ប្រមូលផ្តុំ​សំយោគ​បញ្ចូល​គ្នា​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ធ្វើ​សមាហរណកម្ម សុខដុម​នីយកម្ម និង​ទំនើបកម្ម ឱ្យមាន​ភាពជាក់ស្ដែង​និយម សង្គតិភាព វិសាលភាព និង​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា ដើម្បី​ក្លាយ​ជា​បទ​ប្បញ្ញត្តិ​គោល ដែល​កំណត់​ពី​ដែន​សមត្ថកិច្ច​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​សម្រួល​ដល់​ការអនុវត្ត​មុខងារ និង​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ស្របទៅនឹង​បរិបទ​រីកចម្រើន​នៃ​សង្គម​កម្ពុជា​ថ្មី ជា​ពិសេស​បាន​បំពេញ​បន្ថែម និង​មាន​ភាពស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា​ជាមួយ​នឹង​ច្បាប់​ពាក់ព័ន្ធ​នានា ដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ច្បាប់​ភូមិបាល ច្បាប់​ស្ដីពី​ទេសចរណ៍ ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​ទឹក ។​ល​។​

​ឯកឧត្តម​បន្តថា សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ត្រូវបាន​តាក់តែងឡើង​ដោយ​ផ្អែកលើ គោលការណ៍​សំខាន់​៣​គឺ​៖
(១).​ការធ្វើ​សមាហរណកម្ម​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​
(២).​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ត្រូវបាន​ធ្វើ​សុខដុម​នីយកម្ម និង​
(៣).​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា​ត្រូវបាន​ធ្វើ​ទំនើបកម្ម ឱ្យ​ឆ្លើយ​តប​នឹង​ការវិវត្តន៍​នៃ​សង្គម​។
​ហេតុនេះ សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ អាច​ដើរតួ​ជា​គោលការណ៍​គ្រឹះ និង​ជា​ក្របខ័ណ្ឌ​រួម​សម្រាប់​ចូលរួម​រក​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ និង​សម្របសម្រួល ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​តុល្យភាព ចំពោះ​បណ្តា​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ដែល​កំពុង​បន្ត​កើតមាន​ឡើង​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ដោយសារ​អន្តរ​កម្ម​ជិតស្និទ្ធ​ជាមួយ​វិស័យ​ផ្សេងៗ​ជាច្រើន​។

​មិនតែប៉ុណ្ណោះ សេចក្តីព្រាង ក្រម​នេះ នឹង​រួមចំណែក​៖
(១).​ធ្វេី​ឱ្យ​ប្រសើរឡើង​នូវ​ភាពខ្វះ​ចន្លោះ ភាពមិនច្បាស់លាស់ ឬ​ភាព​ហួស​សម័យ នៃ​បទ​ប្បញ្ញត្តិ​ច្បាប់​មួយចំនួន ដោយសារ​ភាពស្មុគស្មាញ និង​ការវិវត្ត​យ៉ាង​លឿន​ផ្នែក​បច្ចេកទេស​បរិស្ថាន​
(២).​ដោះស្រាយ​បញ្ហា​ដែន​សមត្ថកិច្ច​ត្រួតគ្នា និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការងារ​គ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ
(៣).​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

ជារួម គុណប្រយោជន៍​ចម្បងៗ​នៃ​សេចក្តី​ព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​មាន​ដូចខាងក្រោម​៖
-​ពង្រឹង​និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​លើ​ការគ្រប់គ្រង​បរិស្ថាន កិច្ច​គាំពារ ការអភិរក្ស និង​ការ ស្តារឡើងវិញ​នូវ​ធនធាន​ធម្មជាតិ ជីវៈចម្រុះ មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការរស់នៅ​ប្រកបដោយ ចីរភាព​
-​កំណត់​ទិសដៅ​រួម​ជា​យុទ្ធសាស្ត្រ​សម្រាប់​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ដល់​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ ពង្រីក​លទ្ធភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​ក្រសួង ស្ថាប័ន និង​មជ្ឈដ្ឋាន​ទាំងអស់ ក្នុង​ការចូលរួម​កាន់​តែ​ប្រសើរ​ជាង​មុន​នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង និង​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​តាមរយៈ​ការបង្កើត និង​ការគោរព​នូវ​ទំនាក់ទំនង​នៃ​មុខងារ​របស់​ក្រសួង​ស្ថាប័ន និង​មជ្ឈដ្ឋាន​សង្គម​ទាំងអស់​
-​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការអនុវត្ត​បេសកកម្ម​គ្រប់គ្រង​ការពារ អភិរក្ស និង​ស្ដារឡើងវិញ​នូវ​ធនធាន​ធម្មជាតិ​ជីវៈចម្រុះ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ សំដៅ​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការចូលរួម​ថែរក្សា​នូវ​ភាពរុងរឿង​សម្រាប់​ពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់​
-​ជា​យន្តការ​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង និង​ការស្រាវជ្រាវ​អំពី​បរិស្ថាន​ដល់​គ្រប់​មជ្ឈដ្ឋាន​សង្គម តាមរយៈ​ការអប់រំ ការផ្សព្វផ្សាយ និង​ការបណ្ដុះបណ្តាល ទាំង​យន្តការ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​
-​ដើរតួ​ជា​បទ​ប្បញ្ញត្តិ​គោល​មួយ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ ជា​ពិសេស​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​បរិ​ស្ថាន និង​ធនធានធម្មជាតិ និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ក្រសួង ស្ថាប័ន ឬ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល