ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

បិទ​ហើយ បើក​វិញ ទីតាំង​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​មួយ​កន្លែង​ក្នុង​ភូមិ​សំបូរ សន្យា​បាន​ត្រឹម​សន្យា !

បិទ​ហើយ បើក​វិញ ទីតាំង​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​មួយ​កន្លែង​ក្នុង​ភូមិ​សំបូរ សន្យា​បាន​ត្រឹម​សន្យា !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម ៖ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​មួយ​កន្លែង​ខាងលិច​ផ្សារ​សំបូរ​ស្ថិតក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​បើក​ដំណើរការ​ទីតាំង​របស់​ខ្លួន​វិញ​ហើយ ក្រោយពី​លោក សំ ណាល់ អធិការ​ស្រុក​បាធាយ​ចុះបង្ក្រាប​និង​ធ្វើ​កិច្ចសន្យា​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​២១​ខែ​មេសា ឆ្នាំ​២០២៣ ដោយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​សំបូរ​ដោយ​ម្ចាស់​ឈ្មោះ ជួន កូឡាប ភេទ​ស្រី អាយុ ៤៧ ឆ្នាំ សញ្ជាតិ​ខ្មែរ ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លា ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដោយ​សន្យាថា​៖
១/-​នាង​ខ្ញុំ​មិន​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​តទៅ​ទៀត​ឡើយ​។​
២/-​នាង​ខ្ញុំ​និង​បញ្ឈប់​ការទទួល​ជួល​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។​
៣/-​នាង​ខ្ញុំ​មិន​លេង​ល្បែងស៊ីសង់​ខុសច្បាប់​គ្រប់​ប្រភេទ​ជាដាច់ខាត​។​

​បើសិន​នាង​ខ្ញុំ​ល្មើស​នឹង​កិច្ចសន្យា​ខាងលើ​នាង​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​មាន​ការចុះហត្ថលេខា​ផ្តិតមេដៃ​ខាងស្ដាំ​ផងដែរ​ដើម្បី​ទទួល​កំហុស​របស់​ខ្លួន​។​

​តែ​ផ្ទុយទៅវិញ ក្រោយពី​ធ្វើ​កិច្ចសន្យា​រួច​ហើយ​មិនបាន​១​អាទិត្យ​ផង​ទីតាំង​មួយ​កន្លែង​នេះ​បើ​ដំណើរ​ជា​ធម្មតា​ទៅវិញ មន្ទិល​ប្រជាពលរដ្ឋ​លើក​ថា​៖​លោក សំ ណាល់ អធិការ​ស្រុក​បាធាយ ប្រហែល​ជា​ធ្វើ​កិច្ចសន្យា​មិនមាន​សុ​ព​ភាព​ទើប​ម្ចាស់​ទីតាំង​មួយ​កន្លែង​បើក​ដំណើរការ​ទីតាំង​របស់​ខ្លួន​បាន​រឺក៏​កិច្ចសន្យា​គ្រាន់តែ​បំភាន់​ភ្នែក​មហាជន​ឬ​ក៏​ត្រូវ​ថ្នាំ​សណ្តំ​អាច​ជា​ត្រូវដង​ត្រូវផ្លែ​គ្នា​ទៅ​ហើយ​ទើប​រក្សា​ភាពស្ងៀតស្ងាត់​ឈឹង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ទីតាំង​ខាងលើ​បើក​ដំណើរការ​ឡើងវិញ​តែ​មិន​ទាន់​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញមុខ​បង្ក្រាប​ទើប​រាយការណ៍​អង្គភាព​( ខ្លា​មាស ធី​វី​អន​ឡាញ​) ចុះ​ដល់​ទីតាំង​ជាក់ស្តែង​និង​បាន​ផ្តិត​រូបភាព​ចុះផ្សាយ​ជ្រាប​ព័ត៌មាន​ដល់​អាជ្ញាធរ​ពាក់​ពន្ធ័​ខេត្តកំពង់ចាម​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​លើកឡើងថា​៖​លោក ហេង វុទ្ធី ស្នងការ​ខេត្ត​កំពង់ចាម​គួរតែ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់​ក្នុង​ការចង្អុលបង្ហាញ​ដល់​កម្លាំង​ជំនាញ​ក្រោយ​ឱវាទ​របស់​ខ្លួន​ក្នុង​ការយកចិត្តទុកដាក់​ចុះបង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ដែន​របស់ខ្លួន​។​

​ជៀសវាង​មន្ទិល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​ការសង្ស័យថា​៖​ដោយ​មាន​ការ​ភ្លើង​ខៀវ​ជា​ប្រពន្ធ័ទើប​ទីតាំង​បើក​ល្បែងស៊ីសង​ក្នុង​ខេត្ត​កំពង់ចាម​អាច​បើក​ដំណើរការបាន​។​

​ពលរដ្ឋ​សង្ឃឹមថា​៖​ទីតាំង​ល្បែងស៊ីសង​ទាំងនេះ​លោកស្នងការ​ខេត្ត​កំពង់ចាម​និង​បង្ក្រាប​បាន​ជាក់​ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល