ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​បណ្តា​ព័ត៌មាន​សង្គម អំពី​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បុគ្គល​០១​រូប ហើយ​មាន​សម្លេង​និយាយថា «​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…» និង​អត្ថបទ​មួយទៀត​បាន​សរសេរថា «​អាង​ខ្លួន​មាន​ខ្សែ​»

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​បណ្តា​ព័ត៌មាន​សង្គម  អំពី​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បុគ្គល​០១​រូប ហើយ​មាន​សម្លេង​និយាយថា «​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…» និង​អត្ថបទ​មួយទៀត​បាន​សរសេរថា «​អាង​ខ្លួន​មាន​ខ្សែ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​អនុញ្ញាត​ធ្វើ​ការឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​តាម​បណ្តា​ព័ត៌មាន​សង្គម​ដោយ​បង្ហាញ​អំពី​សកម្មភាព​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការឃាត់ខ្លួន​បុគ្គល​០១​រូប ហើយ​មាន​សម្លេង​និយាយថា “​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…” និង​អត្ថបទ​មួយទៀត​បាន​សរសេរថា “​អាង​ខ្លួន​មាន​ខ្សែ ហើយ​បុរស​ម្នាក់ ជា​ប៉េអឹម​ខណ្ឌ​ទួលគោក​បាន​វាយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​មាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​ស្រីៗ​ឈ្លោះ​គ្នា​ពាក្យសម្តី តែ​គាត់​បាន​មក​កាង​ឱ្យ​ភាគី​បង្កជម្លោះ​វាយ​គេ​ឡើង​សន្លប់​ហើយ​ព្រឹក​ឡើង​នាំ​កម្លាំង​មករក​ចាប់​គេ​ទៀត អយុត្តិធម៌​ណាស់ សូម​ឯកឧត្តម រ័ត្ន ស្រ៊ាង មេត្តា​ជួយ​រក​យុត្តិធម៌​អោយ​អ្នកក្រខ្សត់​ហើយ​ត្រូវបាន​គេ​បំពាន​ផង​”​។​

​ខ្ញុំបាទ​សូម​គោរព​ជម្រាប​ជូន​ថា តាម​របាយការណ៍​ជំហាន​ដំបូង​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ករណីនេះ កើតហេតុ​នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​០២​នាទី​យប់ ចំណុច​លើ​ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​តាម​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ “១២៩១”​។

​តាម​ដំណើររឿង ជនរងគ្រោះ​ឈ្មោះ ណុប ផល ភេទ​ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក មាន​កូនខ្ចី​ទើប​អាយុ​២​ខែ ជនរងគ្រោះ​ឈ្មោះ ណុប ផល សម្រាក​មិនបាន ដោយសារ​ថ្លង់​ការចាក់​ធុង​ប៉ាស់​ផឹកស៊ី​របស់​អ្នកជិតខាង​មួយក្រុម ជនរងគ្រោះ​បាន​ដើរ​ទៅ​ប្រាប់​អ្នក​ជិតខាង​នោះ ហើយ​ទាស់សំដី​គ្នា ត្រូវ​អ្នកជិតខាង​នោះ​វាយ​គាត់​តែ​ម្តង​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​និង​អញ្ជើញ​បុគ្គល​ដែល​ពាក់ព័ន្ធ​ទៅ​អង្គភាព​កងរាជអាវុធហត្ថ ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី ប៉ុន្តែ​បុគ្គល​ពាក់ព័ន្ធ​០១​រូបនោះ មិន​ព្រម​ទៅ​តាម​ការអញ្ជើញ​របស់​កម្លាំង​កងរាជអាវុធហត្ថ​នោះទេ​។​

​កងរាជអាវុធហត្ថ សូមបញ្ជាក់​ថា យើងខ្ញុំ​បំពេញ​តួនាទី ភារកិច្ច​ស្រប​នឹង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះ​ករណី​ខាងលើនេះ កងរាជអាវុធហត្ថ​នឹង​ធ្វើ​ការប្រកាស​ព័ត៌មាន​ជូនជ្រាប​បន្ថែមទៀត នៅពេល​ដែល​កសាង​សំណុំរឿង​តាម​នីតិវិធី​បានបញ្ចប់​។​

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ សូម​គោរព​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល