ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ល្បែង​ស៊ីស​ងជល់​មាន់តាម​ប្រព័ន្ធ​អន​ឡាញកំពុងបើក​លេង​ដោយ​រលូន ខណៈ នាយ​ប៉ុស្តិ៍​មានជ័យ ថា​គាត់​កូនចៅ​គ្មាន​សមត្ថភាព​បិទ​ទេ បើ​មិន​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ

ល្បែង​ស៊ីស​ងជល់​មាន់តាម​ប្រព័ន្ធ​អន​ឡាញកំពុងបើក​លេង​ដោយ​រលូន ខណៈ នាយ​ប៉ុស្តិ៍​មានជ័យ ថា​គាត់​កូនចៅ​គ្មាន​សមត្ថភាព​បិទ​ទេ បើ​មិន​មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពត​៖ សេចក្តីរាយការណ៍​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា នៅ​ជិត​ប៉ុសិ៍្ត​រដ្ឋបាល​ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្ត​កំពត កំពុងបើក​លេង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​កៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យចូល​មក​លេង​យ៉ាង ពពាក់ពពូន ខណ​:​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មានជ័យ លោក​ថា​ចង់​បិត​ដែរ តែ​លោក​គ្មាន​សិទ្ធិ​បិត ព្រោះ​លោក​កូនចៅ​គេ បើ​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះទេ លោក​បន់​ឱ្យ​តែ​បិទ​ព្រោះ​លោក​ឈឺក្បាល​ណាស់​។

ពាក់ព័ន្ធ​ល្បែង​សុីស​ងជល់​មាន់តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ជិត​ប៉ុសិ៍្ត​រដ្ឋបាល​ឃុំ​មាន​ជយ័ ខាងលើនេះ ពលរដ្ឋ​ដាក់​ការសង្ស័យថា ប្រហែល​ជា​ប៉ះ​ចំ​កញ្ចប់​ប្រចាំខែ​របស់​លោក ប៉ោ យ៉ា អធិការ​ស្រុក​ឈូក ហើយ​មើលទៅ ខណៈ​នាយ​ប៉ុសិ៍្ត​រដ្ឋបាល​ឃុំ​មាន​ជយ័ថា បើ​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះទេ​. លោក​គ្មាន​សិទ្ធិ​បិត ព្រោះ​លោក​ឈឺ​ក្បាល​ណាស់​។

គួរបញ្ជាក់​ថា​កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទរឺ​បង្រា​ប ទីតាំង​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់​ឱ្យ​ខាងតែបាន ។ សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។

ដោយឡែក​តែ​ទីតាំង​បន​ល្បែង​សុស​ង ជល់​មាន់​តាម​ប្រព័ន្ធ​អន្លា​ញ ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅតែ​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​

​ពាក់ព័ន្វ​រឿង​ល្បែងសុីសង​ខុសច្បាប់​ខាងលើ​អង្គភាព​សារព័ត៌​មាន​យើង​បាន​ទំនាក់ទំនង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ចំនួន​០៤​ដែរ​តែ​មិន​មាន​អ្នក​លើក​ទទួល​។​

ជុំវិញ​ទីតាំង​ល្បែង​ខាងលើនេះ​ពលរដ្ឋ​គោរព​ស្នើ​សុំ​លោក​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ​របស់​ខ្លួន​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​ដើម្បី​ធ្វើការ​បង្ក្រាប​ផង​ទាន ជៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​៕

អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ​។​សូម​អគុណ​

​ការិយាល័យ​និពន្ធ​៖ 011 40 37 29 | 097 72 88 071

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល