ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ទីតាំង​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ២​កន្លែង ក្នុង​ឃុំ​ត្រាំកក់ នឹង ឃុំ ជាងទង​ស្រុក​ត្រាំកក់ សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​???

ទីតាំង​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ២​កន្លែង ក្នុង​ឃុំ​ត្រាំកក់ នឹង ឃុំ ជាងទង​ស្រុក​ត្រាំកក់ សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​???

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តតាកែវ ៖​មហាជន​បាន​សំណូមពរ ដល់​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ សូម​ជួយ​ចាត់​វិធានការណ៌ ទៅ​លើ​ទីតាំង​បើក​លេង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡា​ញ ២​កន្លែង ឃុំ​ត្រាំកក់ នឹង ឃុំ ជាង​ទង ស្រុក​ត្រាំកក់ ខេត្តតាកែវ កំពុងតែ​លួចលាក់​បង្កប់​លេង​ល្បែងស៊ីសង មាន់​ជល់​តាម​អន​ឡ​ញ ខណះពេលដែល​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច ស្រុក​ត្រាំកក់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​សូមជម្រាបថា កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។​

​សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​មហា​ន​ជន​នៅក្នុង ស្រុក​ត្រាំកក់ បាន​លើកឡើង​ថា មូលហេតុ ដែល​អស់លោក​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​ត្រាំកក់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​ទីតាំង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើនេះ ហើយ​ថែមទាំង​ផ្គើន​និង​បទបញ្ជា របស់​សម្តេច​តេជោ​ហ៊ុនសែន ទៀត​សោធន៌​នោះ​? សង្ស័យ​តែ​ទីតាំង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើនេះ សង្ស័យ​អាជ្ញាធរ​និង​សមត្ថ​កិច្វ​ស្រុក ត្រាំកក់ មាន​ភាគហ៊ុន​ក្នុង​និង​ទេ​ដឹង​? ទើបបាន​ជា​អស់លោក រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ។​

​អង្គភាព​អ្នកសារព័ត៌មាន យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អង្គភាព​យើងខ្ញុំ​រង់ចាំ​ការឆ្លើយបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល