ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ៖ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ជនជាតិភាគតិច​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​និង​កាន់តែ​ប្រសើរ​ឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​

​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ៖ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ជនជាតិភាគតិច​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​និង​កាន់តែ​ប្រសើរ​ឡើង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​៖ ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ សហប្រតិបត្តិ​ជាមួយ​អង្គការ​ដៃគូ​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​។​សម្រាប់​ឆ្នាំ​នេះ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​លើក​ទី​២៩​និង​លើក​ទី​១៩​នៅ​កម្ពុជា​ក៏​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​បរិវេណ​មណ្ឌលកីឡា​ខេត្ត​កំពង់ស្ពឺ​។

​ក្នុង​ឱកាស​នេះ​លោកស្រី នួន មុនី​ចិន្ដា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ជនជាតិភាគតិច​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​លើកឡើង​ថា​ទិវា​អន្ដរជាតិ​ជនជាតិដើម​ភាគតិច​សម្រាប់​ឆ្នាំ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​” យុវជន ជនជាតិដើម​ភាគតិច គឺជា​តួអង្គ​នៃ​ការផ្លាស់ប្ដូរ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច ” និង​មាន​គោលបំណង​សំខាន់ៗ​ចំនួន ៣ គឺ ៖
១-​ចូលរួម​លើកកម្ពស់​តម្លៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា ជ​នឿ និង​សាសនា​ដ៏​ល្អ​របស់​ជនជាតិដើម​ភាគតិច ទី
២- ជំរុញ​ឱ្យ​មាន​ការចូល​រួម​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​ជនជាតិដើម​ភាគតិច ក្នុងការ​ធ្វើ​សេចក្ដីសម្រេចចិត្ត និង​លើកកម្ពស់​ការអនុវត្ត​ក្រប​ខណ្ឌ​ច្បាប់​ជាតិ និង​អន្ដរជាតិ និង​ទី
៣-​ចូលរួម​អបអរសាទរ ជាមួយ​ជនជាតិដើម​ភាគតិច​ពិភពលោក ដែល​បាន​ដាក់ចេញ​ដោយ​មហាសន្និបាត អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៩៩៣ បាន​ប្រកាស​ជា​ផ្លូវការ​សម្រេច​ឱ្យ​មាន​ទិវា​នេះ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ជា​រៀងរាល់ឆ្នាំ ។​

​លោកស្រី​បាន​បន្តថា បច្ចុប្បន្ន ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចេញ​លិខិត​ទទួល​ស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍ ជនជាតិដើម​ភាគតិច​បាន​ចំនួន ១៧៧​ភូមិ និង​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ជនជាតិដើម​ភាគតិច បាន​៩៨​សហគមន៍ នៅ​ខេត្ត​ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្ត​កោះកុង​។​ជនជាតិដើម​ភាគតិច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រមាណ​ជាង​១,៤% នៃ​ប្រជាជន​សរុប នឹង​រស់នៅក្នុង​១៥​ខេត្ត ភាគច្រើន​រស់នៅ​ខេត្ត​ភូមិភាគ​ឥសាន​នៃ​ប្រទេស មានដូចជា ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដែល​មាន​ប្រមាណ​២៤​ក្រុម និង​មាន​ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របៀប​រស់នៅ និង​ប្រើប្រាស់​ភាសា​ខុសៗ​គ្នា​។

​ថ្លែង​ក្នុង​ឱកាស​នោះ​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​នានា​ដែល​យើង​ទទួល​បាន​កន្លងមក ទាក់ទង​នឹង​ការអភិវឌ្ឍ​ក៏ដូចជា​ការអភិរក្ស របស់​បងប្អូន​ជនជាតិភាគតិច​នា​ពេលកន្លងមក ។ មួយវិញទៀត​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ជនជាតិភាគតិច​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​និង​កាន់តែ​ប្រសើរឡើង ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​។ ទន្ទឹមនឹងនេះ បងប្អូន​ជនជាតិដើម​ភាគតិច ទទួលបាន​ការការពា​រ និង​លើក តម្កើង​សិទ្ធិសេរីភាព ក៏​ដូច​ជា​បន្ត​ថែរក្សា​ទាំង​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ​និង​ភាសា​ផងដែរ​។

​ជាមួយ​នេះ​បណ្ឌិត​សភាចារ្យ​ក៏បានកត់សម្គាល់​និង​កោតសរសើរ ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា​ដែល ខេត្ត​កំពង់ស្ពឺ​សម្រេចបាន​នា​ពេល​កន្លង​មក​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដែល​ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ហើយ​របៀប​រស់នៅ​ក៏​កាន់តែ​មាន​ភាព​ស៊ីវិល័យ​។

​លោក​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត បាន​នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​ពាសពេញ​ផ្ទៃ​ប្រទេស និង​បន្ត​អនុវត្ត​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្របតាម រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​បន្ត​ខិតខំ​ប្រឹងប្រែង បង្កើន​វឌ្ឍនភាព​បន្ថែមទៀត ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ទិសដៅ​ដ៏​មហិច្ឆតា​ក្នុងការ​ប្រែក្លាយ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល