ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ជាប់គុក​ព្រោះ​មិន​ចង់​បែក​ពី​អូន​!

ជាប់គុក​ព្រោះ​មិន​ចង់​បែក​ពី​អូន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បុរស​ម្នាក់​ឈ្មោះ នី ផល្លី អាយុ​៤០​ឆ្នាំ មុខរបរ​រត់ PassApp ធ្លាប់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់ ឈ្មោះ យ​.​អ តែ​មិន​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ និង​រស់នៅ​ជាមួយគ្នា​បាន កូនស្រី​ចំនួន​០៥​នាក់​។ ដោយ​ការរស់នៅ​មិនសូវ​ចុះសម្រុង​គ្នា ព្រោះ​តែ​បុរស​ជា​ប្តី ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន តែងតែ​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​កូន​ជា​បន្តបន្ទាប់ ធ្លាប់​ជាប់គុក ធ្លាប់​ចូល​មណ្ឌល​អប់រំ​ផ្តាច់​សារធាតុ​ញៀន តែ​ក៏​នៅ​មិន​កែប្រែ​អត្ត​ច​រឹក ទើប​អតីត​ប្រពន្ធ​ទ្រាំទ្រ​ទៀត​មិន​បាន​ក៏​សម្រេចចិត្ត​លែងលះ​គ្នា​នៅ​សាលា​សង្កាត់​ច្រាំង​ចំរេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣​។

​ក្រោយពេល​លែងលះ​បុរស​ជា​ប្តី​តាំងខ្លួន​ជា​អ្នក​ស្មោះ​ស្នេហ៍ តែងតែ​ទូរស័ព្ទ​ទៅ​អតីត​ប្រពន្ធ ដើម្បី​សុំ​ត្រូវរ៉ូវ​គ្នា​ឡើងវិញ តែ​អតីត​ប្រពន្ធ​មិន​យល់ព្រម រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ បុរស​ជា​បី្ត​បានខ​ល​មក​សុំ​ត្រូវរ៉ូវ​គ្នា​ម្តង​ទៀត តែ​អតីត​ប្រពន្ធ​នៅ​តែ​បដិសេធ បុរស​ជា​ប្តី​ក៏​គំរាម​ថា​បើ​មិន​ត្រូវ​គ្នា​វិញ​ទេ មាន​តែ​ស្លាប់​ទាំង​ពីរ​នាក់ រួច​ក៏​ចុច​បិត​ទូរស័ព្ទ​។ បន្ទាប់​មក​ប្រហែល​កន្លះ​ម៉ោង បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា មកដល់​ផ្ទះ​អតីត​ប្រពន្ធ ដើរចូល​ទៅក្នុង​ផ្ទះ​រួច​ចាក់​គន្លឹះ​ពី​ខាង​ក្នុង​បន្ទប់ យក​សាំង​ចំនួន​០៣​ដប មក​ចាក់​ពី​លើ​អតីត​ប្រពន្ធ ភ្លាម​នោះ​កូនស្រី ដែល​នៅ​ខាងក្រៅ​បន្ទប់​បាន​ឃើញ​ឪពុក​មាន​កាន់​ដប​សាំង ក៏​ស្រែកហៅ​ជីដូន​ឱ្យមក​ជួយ ពេលនោះ ជីដូន​ដែល​ត្រូវ​ជា​ម្តាយក្មេក​បុរស​ជា​ប្តី បាន​រត់​មក​ធាក់​ទ្វារ​០៤​ទៅ​០៥​ជើង បណ្តាល​ឱ្យរ​បើក និង​ឃើញ​អតីត​កូនប្រសារ កំពុង​ចាក់​សាំង​ស្រោច​លើ​កូនស្រី​គាត់ ក៏​ស្ទុះ​ទៅ​ប្រតាយប្រតប់​គ្នា​ដណ្តើម​យក​ដប​សាំង​ចេញ តែ​ត្រូវ​អតីកូ​នប្រសារ ជះ​សាំង​ទៅ​លើ​អតីត​ម្តាយក្មេក និង​រៀប​យក​ដែកកេះ​មក​កេះ​ឱ្យ​ឆេះ ក៏​ត្រូវ​កូនស្រី​ខ្លួន ស្ទុះ​ទៅ​ចាប់​ប្រតាយប្រតប់​ក្រវាស​ដែកកេះ​ចេញពី​ដៃ រួច​ក៏​បន្ត​ប្រតាយប្រតប់​គ្នា ហើយ​បុរស​ជា​ប្តី ក៏​បាន​ជះ​សាំង​ទៅលើ​កូនស្រី​ខ្លួន​ម្នាក់ទៀត បម្រុង​ដុត​សម្លាប់​ទាំងអស់គ្នា ក៏​ត្រូវបាន​អ្នកជិតខាង​ស្ទុះ​ទៅ​ចាប់​ឃាត់ និង​ខ​ល​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​អន្តរាគមន៍​ទាន់ពេលវេលា ឃាត់ខ្លួន​បុរស​ឈ្មោះ នី ផល្លី យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​និង​បាន​ពិនិត្យឃើញថា ជនសង្ស័យ មាន​ជាប់​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល