ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

មាន់​ជល់ តាម​ប្រពន្ធ័​អន​ឡាញ តាម​បណ្ដាល​ភូមិ​មួយ​ចំនួន ក្នុង​ស្រុក​ស្រី​សន្ធរ ដំណើការ​យ៉ាង​រលូន ចំណែក​អាជ្ញាធរ រក្សា​ភាព​ស្ងៀមស្ងាត់​

មាន់​ជល់ តាម​ប្រពន្ធ័​អន​ឡាញ តាម​បណ្ដាល​ភូមិ​មួយ​ចំនួន ក្នុង​ស្រុក​ស្រី​សន្ធរ ដំណើការ​យ៉ាង​រលូន ចំណែក​អាជ្ញាធរ រក្សា​ភាព​ស្ងៀមស្ងាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម ៖ ទីតាំង​ល្បែងស៊ីសង មាន់​ជល់ តាម​ប្រព័ន្ធ​អន​ឡាញ កំពុង​បើក​ដំណើរការ យ៉ាង​រលូន តាម​បណ្ដាល​ភូមិ​មួយ​ចំនួន​ស្រុក​ស្រី​សន្ធរ ដូច​ជា​ភូមិ​ស​ន្ទៃ និង​ភូមិ​រកា​ទ្វារ ក្នុង​ឃុំ​ព្រែក​ពោធិ៍​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ដំណើការ​យ៉ាង​រលូន សមត្ថកិច្ច​មូលដ្ឋាន​រក្សា​ភាព​ស្ងា​ម​ស្ងាត់ មិន​ចុះ​បង្ក្រាប​ឡើយ​។​

​ប្រជាពលរដ្ឋ​លើកឡើងថា​៖​ទីតាំង​បើក​ភ្នាល់​ជល់​មាន់ និង​អាប៉ោង​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងនេះ​ធ្លាប់ធ្វើ​កិច្ចសន្យា​ម្តង​រួចមក​ហើយ​ក្រោយពី​ប្រមុខ រាជរដ្ឋាភិបាល ប្រកាស​ឲ្យ​បិទ​ល្បែងស៊ីសង ទូទាំង​ប្រទេស ទោះ​មាន​អាជ្ញាប័ណ្ណ​ឬ​មិនមាន អាជ្ញាប័ណ្ណ​ក៏ដោយ នៅ​ពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ផ្តើម​បើក​លេង​យ៉ាង​កក្រើក​ឡើងវិញ​ហើយ​នៅក្នុង​ស្រុក​ស្រី​សន្ធរ​។​

​ប្រជាពលរដ្ឋ​កំពុង​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ខណៈពេល​ឃើញ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​ចូល​ទៅ​លេង​ល្បែងស៊ីសង​ជា​រាល់ថ្ងៃ​បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន តាម​បណ្ដាល​ភូមិ​ទាំង​នេះ​ហាក់បីដូចជា​គ្មាន​ចំណាត់ការ​ទាល់តែសោះ​ឬ​មួយ​ទទួល​បាន​លាភសក្ការៈ​ទើប បើកភ្លើង​ខៀវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំង​នេះ​បើក​ល្បែងស៊ីសង​លេង​បាន​យ៉ាង​រលូន​ដូច​ច្នេះ​។​

​ក្តីកង្វល់​បងប្អូន​ប្រជាពលរដ្ឋ​សព្វថ្ងៃនេះ​ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​សុខ​ទុក​និង​សុវត្ថិភាព​របស់​ពួកគាត់ នៅពេល​យប់​ព្រោះថា បើ​ទីកន្លែង​ណា​មាន​បើក​ល្បែងស៊ីសង ទីកន្លែង​នោះ​មិនយូរ​មិនឆាប់​ទេ​នឹង​កើតមាន​អំពើ​ចោរកម្ម​ដូចជា​៖​លួច​.​ឆក់​.​វ៉ៃ​ប្លន់​.​និង​គាស់​ផ្ទះ ជា​ពិសេស​អំពើហឹង្សារ​ក្នុងគ្រួសារ ជាក់​ជាមិនខាន ព្រោះ​ថា​ទីតាំង​ទាំងនោះ​គឺ​សម្បូរ​ទៅដោយ​អ្នកមាន​លុយ​រាប់លាន​ចូល​ទៅ​លេង​ជា​ប្រចាំ​រាល់ថ្ងៃ​។​

ជុំវិញ​ពាក់ព័ន្ធ​ល្បែង​សុីស​ង​ខាងលើ​៖​លោក វរសេនីយ៍ឯក ប៉ាក​ជាតិ អធិការនគរបាល​ស្រុក​ស្រី​សន្ធរ គួរតែ​ចាត់ កម្លាំង​ក្រោម​ឱវាទ​ចុះមក​ស្រាវជ្រាវ​និង​ចាត់វិធានការ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខាងលើ​នេះ​ផង មិនគួរណា​មើលរំលង​ទេ​!!​ចៀសវាង​មាន​ការរិះគន់​ពី​បង ប្អូន​ប្រជាព​រដ្ឋ​និង​មហាជន ដាក់​ការសង្ស័យ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​ក្នុង​មូលដ្ឋាន​ហើយ​មិន​ហ៊ាន​បង្ក្រាប​?
ប្រជាពលរដ្ឋ​សង្ឃឹមថា​៖​លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម គួរតែ​យកចិត្ត​ទុក្ខ​ដាក់​ចាត់​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ចុះ​ស្រាវជ្រាវ​និង​ធ្វើ​ការបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខាងលើ​ទាំងនេះ​ផង​!​ដើម្បី​គោរព​តាម​ប្រសាសន៍​ដល់​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​និង​គោរព​តាម​គោលនយោបាយ​ភូមិ​/​ឃុំ​/​រឺ​ស្រុក​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ឲ្យ មា ន​ប្រសិទ្ធភាព​ខ្ពស់​និង​រួមចំណែក​បញ្ជៀ​ស​ករណី​អំពើចោរកម្ម​ផ្សេងៗ​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល