ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ពិសារ​ភោជនាហារ ជាមួយ​សមាជិក​រាជរដ្ឋាភិបាលចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​ថ្មី​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល  ពិសារ​ភោជនាហារ ជាមួយ​សមាជិក​រាជរដ្ឋាភិបាលចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​ថ្មី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឋានៈ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន អញ្ជើញ​ជួប​សំណេះសំណាល ពិសារ​ភោជនាហារ ជាមួយ សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៦ ចាស់ និង​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ថ្មី​ដែល ជំនួប​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ។

​នៅក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ បាន​ស្នើ​អោយ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ទាំងអស់ ក្នុង​អាណត្តិ​ទី​៧ ថ្មី​នេះ ត្រូវ​យកចិត្តទុកដាក់​ចុះ​ជួប ជាមួយ​ប្រជាពលរដ្ឋ​អោយបាន​ច្រើន​ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ និង​ត្រូវ​ខិតខំ​បង្កើន​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

​សម្ដេច​តេជោ សូមអោយ នាយក​រដ្ឋមន្ត្រី​ថ្មី ត្រូវ​តែងតាំង​នូវ មន្ត្រី​ថ្នាក់​នយោបាយ នៅតាម​បណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និង​ក៏​មាន​ការកែសម្រួល​នូវ​តួនាទី​មន្ត្រី​នយោបាយ​ខ្លះៗ​ផងដែរ ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ជូនពរ ដល់​សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ទាំងអស់ សូម​ទទួលបាន​នូវ​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ជូន​ជាតិ​មាតុភូមិ​។ ក្នុង​ជំនួប​នេះ​ដែរ ក៏​មាន​ពិធី​ថតរូប​ជុំគ្នា ទាំង​សមាជិក​រាជរដ្ឋាភិបាល​អណត្តិ​ទី​៦ និង រាជរដ្ឋាភិបាល​អណត្តិ​ទី​៧​ថ្មី នៅមុខ​វិមាន​៧​មករា ផងដែរ​។​

​សូមបញ្ជាក់​ថា អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹង​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា តទៅ គឺ​មាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ស្ទើរតែ​ទាំងស្រុង​ដោយ​មាន ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដែល​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការដឹកនាំ​ប្រទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ដែល​ឈ្នះឆ្នោត​នេះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​ជា​ការផ្លាស់ប្តូ​រ ដើម្បី​ធានា​នូវ​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​មួយ​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល