ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ពិធី​បិទ «​ជំរំ​យុវជន​អបអរសាទរ​ខួប​លើក​ទី​២៤ ទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា ២០២៣»

ពិធី​បិទ «​ជំរំ​យុវជន​អបអរសាទរ​ខួប​លើក​ទី​២៤ ទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា ២០២៣»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ លោកជំទាវ ហ៊ុន កុស​នី អភិ​អ​បាល​រង​ខេត្ត​កណ្ដាល បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ “​ជំរំ​យុវជន​អបអរសាទរ​ខួប​លើក​ទី​២៤ ទិវា​អន្តរជាតិ​សម្រាប់​យុវជន ១២ សីហា ២០២៣” នា​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៣​នេះ​ថា​៖ ការវិនិយោគ​លើ​យុវជន​ជា​តម្រូវការ​ចាំបាច់ ដើម្បី​ប្រទេសជាតិ​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់​ជា​កម្លាំង​កសាង និង​ការពារ​សង្គម​ជាតិ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត និង​បន្ដ​និរន្ដរភាព​នៃ​បុព្វហេតុ​ជាតិ​ជា​រៀងរហូត​។​

​លោកជំទាវ អភិបាលរង​ខេត្ត បន្តថា​៖ ដើម្បី​សម្រេច​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ការងារ​អប់រំ និង​ការបណ្ដុះបណ្ដាល ពិសេស​ការកសាង​ធនធាន​យុវជន​ប្រកប​ដោយ​ថាមពល ផ្លូវកាយ ផ្លូវ​ប្រាជា្ញ និង​ស្មារតី​ពោរពេញ​ទៅដោយ​ចំណេះដឹង ចំណេះធ្វើ ជំនាញ និមិត្ដ​កម្ម ន​វា​នុវត្ដ ដែល​ជា​កត្ដា​កំណត់​នៃ​ការ​ប្រែក្លាយ​រាល់​សក្ដានុពល​សេដ្ឋកិច្ច និង​សង្គម ជា​កិច្ចការ​សំខាន់​បំផុត ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោកជំទាវ អភិបាលរង​ខេត្ត បន្ថែមថា​៖ កម្មវិធី​បោះជំរំ​យុវជន នេះ គឺជា​តម្រូវការ​ដ៏​មាន​សារៈសំខាន់​មួយ ក្នុង​ការគាំទ្រ​រាល់​សកម្មភាព​នានា​សំដៅ​ផ្ដល់​ឱកាស​ដល់​កុមារ​-​យុវជន រួមចំណែក​កសាង ឧត្ដមគតិ​សន្ដិភាព សេរីភាព អភិវឌ្ឍន៍​សាមគ្គីភាព​ក្នុង​ខេត្ត ប្រទេស និង​ពិភពលោក ដើម្បី​ផ្ដល់​ឱកាស​ស្មើៗ​គ្នា​ដល់​កុមារ​-​យុវជន​គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​មូលដ្ឋាន នៅក្នុង​និង​ក្រៅ​ប្រព័ន្ធ ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ​នយោបាយ ដើមកំណើត និង​ឋានៈ​នៅក្នុង​សង្គម ព្រមទាំង​ប្រឆាំង​និង​អំពើ​ហិង្សា ប្រឆាំង​និង​ការប្រើប្រាស់​គ្រឿងញៀន ការជួញដូរ​កុមារ ស្ដ្រី និង​ការរើសអើង​គ្រប់​ប្រភេទ ពិសេស​ផ្ដួចផ្ដើម​គំនិត​ជំរុញ​ឱ្យមាន​ការងារ​ប្រឡងប្រណាំង​សាលារៀន​គ្មាន​ក្មេង​ទំនើ​ង និង​គ្មាន​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ អភិបាលរង​ខេត្ត បាន​ស្នើ​ដល់ ក្មួយៗ​សិស្សានុសិស្ស​គ្រប់រូប ត្រូវ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​រាល់​ភាព​អសកម្ម​ទាំងឡាយណា ដែល​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​យុវជន​យើង​ធ្វើ​គំរូ​ទាំង​លើ​ការសិក្សា ទាំង​ការរស់នៅ ដោយ​ប្រកាន់ខ្ផាប់ និង​ចងចាំ​ថា “​យុវជន​” ត្រូវធ្វើ​ជីវិត​ឱ្យ​ត្រកាល​ក្នុង​ថ្នាល​សិក្សា និង​យក​វិជ្ផាមក​បម្រើ​ក្នុង​មាគ៌ា​អភិវឌ្ឍន៍​។​

​លោក ចេង សំ​អ៊ុល ប្រធាន​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្ដាល បានឱ្យដឹងថា​៖ កម្មវិធី​បោះជំរំ​យុវជន​អបអរសាទរ​ខួប​លើក​ទី​២៤ ទិវា​អន្តរជាតិ​សម្រាប់ យុវជន ១២ សីហា ២០២៣ នេះ​យុវជន​នឹង​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ​ខ្លី បំណិ​ន និង​បទពិសោធន៍ សាងសង់​ជំរំ ការរស់នៅ​ក្នុង​ជំរំ ការ​ហូប​អាហារ​សាមគ្គី​ជាមួយ​មិត្តភក្តិ និង​សិក្សា​មេរៀន ដូចជា​៖ អត្ថន័យ​ស្ម័គ្រចិត្ត ទិដ្ឋភាព​ទូទៅ​នៃ សកម្មភាព​ស្ម័គ្រចិត្ត ការវិភាគ​សកម្មភាព​ស្ម័គ្រចិត្ត ភារកិច្ច​យុវជន​ដើម្បី​លើកកម្ពស់​សន្តិភាព ការកសាង​ផែនការ សកម្មភាព​គាំទ្រ​សាលារៀន បទពិសោធន៍​ការងារ​ស្ម័គ្រចិត្ត​យុវជន​កូរ៉េ ភារកិច្ច​យុវជន​ក្នុង​ការចូលរួម​អភិវឌ្ឍ​សន្តិភាព អត្ថប្រយោជន៍ និង​គន្លឹះ​នៃ​ការអាន ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល