ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

​ក្រសួង​បរិស្ថាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​Phoenix Industrial CO.LTD រើ​ទីតាំង​ជាង​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន និង​ផាកពិន័យ​ជាង​១០​ម៉ឺន​ដុល្លារ​ដោយសារ​តែ​ប៉ះពាល់​បរិស្ថាន​

​ក្រសួង​បរិស្ថាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​Phoenix Industrial CO.LTD រើ​ទីតាំង​ជាង​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន និង​ផាកពិន័យ​ជាង​១០​ម៉ឺន​ដុល្លារ​ដោយសារ​តែ​ប៉ះពាល់​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ​៖ ក្រសួង​បរិស្ថាន តម្រូវឲ្យ​ក្រុមហ៊ុន Phoenix Industrial Co.LTD ដែល​ស្ថិតនៅ ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដែល​បាន​បង្ក​ឲ្យមាន​បញ្ហា​បំពុល​ទឹកក្នុង​ស្ទឹង​សង្កែ ធនធាន​ជីវៈចម្រុះ​ក្នុង​ទឹក និង​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​ដងស្ទឹង​សង្កែ​។​ក្នុង​នោះ​ផង​ដែរ ក្រសួង​បរិស្ថាន តម្រូវឲ្យ​ក្រុមហ៊ុន​មួយនេះ ប្ដូរ​ទីតាំង​រោងចក្រ​ចេញពី​តំបន់​ដងស្ទឹង​សង្កែ រយៈ​ចម្ងាយ​១០​គីឡូម៉ែត្រ​យ៉ាងតិច​ពី​ប្រភព​ទឹកស្ទឹង​សង្កែ ។​

​ម្យ៉ាងទៀត​ក្រសួង​ក៏​បាន​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ លើ​ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន​ដូចជា ( ការនេសាទ និង​ទិន្នផល​នេសាទ និង​ការផ្គត់ផ្គង់​ទឹកស្អាត ) ជា​ចំនួន​ទឹកប្រាក់ 93.560​ដុល្លា ( ប្រាំបួន​ម៉ឺន បី​ពាន់ ប្រាំ​រយ ហុកសិប ដុល្លា ) ។​

​ការប៉ះពាល់​ដោយ​ប្រយោល ទៅលើ​បរិស្ថាន ( ការបំពុល​ទឹកស្ទឹង​.​ស្ទឹង​សង្កែ និង​សុខភាព​សាធារណៈ ) ជា​ចំនួន​ទឹកប្រាក់ 375.000​ដុល្លា ( សាមសិប ប្រើ​ពី​ម៉ឺន ប្រាំ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក )​។​ក្រុមហ៊ុន​ខាងលើ​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាជន​រាប់​រយ​គ្រួសារ​ដែល​ប្រើប្រាស់​ទឹក​ដងស្ទឹង​សង្កែ​មួយ​នេះ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើឱ្យ​ទឹក​កក្វក់ ឡើង​ព័ណ​ខ្មៅ និង​មាន​មច្ឆា​ងាប់​ជា​ហូរហែ​ល ទើប​ក្រសួង​បរិស្ថាន​ចាត់​វិធានការ​មួយ​នេះ​តែម្តង កុំ​តែ​ទប់ស្កាត់​ទាន់ពេល​ម្លេះ ធ្វើឱ្យ​ប៉ះពាល់​សុខភាព ក្មេង​តូចៗ និង​ចាស់ជរា​ប៉ុន្មាន​នាក់​នោះទេ​!​។​

​ប្រជាពលរដ្ឋ​មាន​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​ក្រសួង​បរិស្ថាន​ខាងលើនេះ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល