ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

សេចក្តី​បកស្រាយ​បំភ្លឺ របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យមាន​អំពើហិង្សា​

សេចក្តី​បកស្រាយ​បំភ្លឺ របស់​ក្រុម​ការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យមាន​អំពើហិង្សា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​វេលា​ម៉ោងជាង​១​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ព្រំប្រទល់ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ទៅបុក​ឃឿន​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច បន្ទាប់ពី​កើតហេតុ បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌ​ចំការមន បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ រហូត​ដល់​ប្រើ​អំពើហិង្សា​វាយ​ម្ចាស់​រថយន្ត​ខាងលើ ។

​ក្នុងនាម​ជា​មន្ត្រី​នគរបាល​ជាតិ ពេល​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ធ្វើ​ការសួរនាំ និង​ឃាត់​យានយន្ត​យក​មក​រក្សាទុក ដើម្បី​អនុវត្ត​តាម​និតិ​វិធី និង​ផាកពិន័យ​តាមច្បាប់ ប៉ុន្តែ​ក្នុងនាម​ជា​មន្ត្រី​នគរបាល បើ​អនុវត្ត​ខុស​គឺ​ត្រូវតែ​អនុវត្ត​តាម​ច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មន្ត្រី​ដែល​អនុវត្ត​ខុស ដោយ​បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ គឺ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល