ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

មាន់​ជល់​អន​ឡាញ​ខុសច្បាប់​ជាច្រើន​កន្លែង​កំពុងតែ​ល្បី​ខ្លាំង​ក្នុង​ស្រុក​កងមាស

មាន់​ជល់​អន​ឡាញ​ខុសច្បាប់​ជាច្រើន​កន្លែង​កំពុងតែ​ល្បី​ខ្លាំង​ក្នុង​ស្រុក​កងមាស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម ​៖ ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ តាម​អន​ឡា​ញ ជាច្រើន​កន្លែង ស្ថិតនៅក្នុង​ឃុំ​ខ្ចៅ ឃុំ​ព្រែក​ក្រ​បៅ ឃុំ អន្លង់​កើត និង​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កំពុងតែ​លួចលាក់​បើក​លេង យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត ក្នុងនោះ​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​កងមាស បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន យ៉ាង​ពេញបន្ទុក​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី​ខេត្ត​។​

​បើ​យោង​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​,​ឃុំ​,​ខាងលើ​បាន​លើ​ឡើង​ថា ជាទូទៅ​ក្រុម​អ្នកញៀន​ល្បែង​អន​ឡាញ បាន​ប្រមូលផ្តុំ​ក្បាល​គ្នា​ចូល​ទៅ​លេង​ល្បែងស៊ីសង យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត​។ ក្នុង​នោះ​ក្រុម​អ្នកញៀន​ល្បែង​អន​ឡាញ​ខាងលើនេះ បាន​នាំ​គ្នា​ស្រែក​អឺងកង គ្មាន​ញញើត​និង​ទោសទណ្ឌ​ជាទីបំផុត​។​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។​

​សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង​។ ប្រភព​ខាង​បាន​លើកឡើង​ទៀត​ថា ខណះពេលដែល​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​កងមាស បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​និង​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ទៀត កើតចេញ​ពី​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជាទីបំផុត​។​

​ពាក់ព័ន្ធ​និង​ករណី​ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​ខាងលើនេះ មហាជន​បាន សំណូមពរ ដល់​លោក ហេង វុទ្ធី ស្នងការ​ខេត្ត​កំពង់ចាម និង លោក អ៊ុន ចាន់​ដា​ចៅហ្វាយ​អ​ខេត្ត​កំពង់ចាម សូម​ជួយ​ចាត់​វិធានការណ៌ ទៅ​លើ​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់​តាម​អន​ឡាញ​ខាងលើនេះ​អោយខាងតែបាន​ដើម្បី​អនុវត្តន៌ តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ហ៊ុនសែន ក៌​ដូចជា​អនុវត្តន៌​នូវ​គោលនយោបាយ​ភូមិ​,​ឃុំ​មាន​សុ​វត្ថ​ភាព របស់​ក្រសួង​មហាផ្ទៃ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល