ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ និង​មិត្តភក្ដិ ដើរលេង​កាត់​ចំការ​អំពៅ ស្រេកទឹក កាច់​អំពៅ​ចំការ​គេ​ហូប ម្ចាស់​តាម​ទាន់ យក​អំពៅ​វាយ ឡើង​ទ្រោម​ខ្លួន សន្លប់​បាត់ស្មារតី ពេល​នេះ​សមត្ថិកិច្ច ឃាត់ខ្លួន ម្ចាស់​ចំការ​អំពៅ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ និង​មិត្តភក្ដិ ដើរលេង​កាត់​ចំការ​អំពៅ ស្រេកទឹក កាច់​អំពៅ​ចំការ​គេ​ហូប ម្ចាស់​តាម​ទាន់ យក​អំពៅ​វាយ ឡើង​ទ្រោម​ខ្លួន សន្លប់​បាត់ស្មារតី ពេល​នេះ​សមត្ថិកិច្ច ឃាត់ខ្លួន ម្ចាស់​ចំការ​អំពៅ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ម្ចាស់​ចំការ​អំពៅ​ម្នាក់​ប្រើ​ហិង្សា​លើ​កុមារា អាយុ ១៣ ឆ្នាំ ម្នាក់​បណ្ដាលអោយ​សន្លប់ រហូត​ចូល​មន្ទីរពេទ្យ​នោះ លោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង បញ្ជា​អោយ​សមត្ថកិច្ច ក្រោម​ឱវាទ​ឃាត់ខ្លួន​ម្ចាស់​ចំការ​ភ្លាម ។

​ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៣ ស្ថិតនៅក្នុង ភូមិ ដូង ឃុំ បា​បោង ស្រុក ពាមរ​ក៏ ខេត្ត ព្រៃវែង ។ ក្មេងប្រុស​ជន​-​រ​-​ង​-​គ្រោះ​ឈ្មោះ ជឿន ជន អាយុ​13 ឆ្នាំ ជា​សិស្ស ។ ចំណែកឯ ម្ចាស់​ចំកា​រដែ​លៃ​-​វ៉ ធ្វើបាប​ក្មេង​នោះ ឈ្មោះ វាសនា រស់នៅ​ភូមិ​ឃុំ ជាមួយ​ក្មេង​រងគ្រោះ​ដែរ ។

​បើ​តាម​សំដី​ក្មេង​បាន​អោយដឹងថា ដំបូង​ឡើយ គេ​និង​ក្មេ​-​ង​ប្រុស​ម្នាក់​ទៀត បាន​ទៅ​ដើរលេង​នៅ​ក្បែរ​ចំការ​អំពៅ​នោះ ហើយ​ក៏​ស្រេកទឹក ក៏​ឃើញ​អំពៅ​ក៏​ចូល​ទៅ​កាច់​មួយ​ដើម ដើម្បី​ហូប​បំបាត់​ស្រេកទឹក ស្រាប់តែ​ពេលនោះ​ម្ចាស់​ចំការ​មក​ទាន់​ក៏​ចាប់​វាយ​ក្មេង​រងគ្រោះ​នោះ​នឹង​អំពៅ វាយ​អស់​អំពៅ​មួ​យ​ដើម​ក៏​កាច់​អំពៅ​មួយ​ដើម​ទៀត វាយ​រហូត​ឡើង​ទ្រោម​ខ្លួន​សន្លប់​បាត់ស្មារតី ។ ចំណែក​ក្មេង​ម្នាក់​ទៀត​ក៏​រត់​ទៅប្រាប់​ឪពុក​ក្មេងរងគ្រោះ ក៏​បញ្ចូន​ជនរងគ្រោះ​ទោកាន់​មន្ទីពេទ្យ​ភ្លាម ។​

​ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​សួរចម្លើយ​ម្ចាស់​ចំការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​តាមច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល