ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ប្រជាពលរដ្ឋ ដែល​អះអាងថា​ជា​ជនរងគ្រោះ ស្នើ​ដល់ អង្គភាព​កង​រាជ​អាជ​អាវុធហ្ថ​លើផ្ទៃ ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ចំពោះ លោក រឹ​ម វី​រះ ដែល​ក្លែងបន្លំ​ជា​មន្ត្រី​អាវុធហត្ថ ឆបោក​ចំនុក​ចិត្ត

ប្រជាពលរដ្ឋ ដែល​អះអាងថា​ជា​ជនរងគ្រោះ ស្នើ​ដល់ អង្គភាព​កង​រាជ​អាជ​អាវុធហ្ថ​លើផ្ទៃ ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ចំពោះ លោក រឹ​ម វី​រះ ដែល​ក្លែងបន្លំ​ជា​មន្ត្រី​អាវុធហត្ថ ឆបោក​ចំនុក​ចិត្ត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង នៅតែ​បន្ត​ប្តឹង​លោក រឹ​ម វី​រះ ពីបទ​៖ «​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​» ទៅកាន់​ស្ថាប័ន​តុលាការ​ខេត្ត​ព្រៃវែង និង​បន្ត​ប្តឹង​បន្ថែម​ទៀត​ទៅ​កាន់​សាលា​ខេត្តព្រៃវែង ដើម្បី​សុំឲ្យ​លោក​អភិបាលខេត្ត ជួយ​ពន្លឿន​រឿង​ក្តី​និង​ស្វែងរក​យុត្តិធម៌​។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​ថ្មីៗ ដែល​សារព័ត៌មាន​ព័ត៌មាន​ទើបតែ​ទទួលបាន​។​

​ដោយ​ក្នុង​បណ្តឹង បាន​រៀបរាប់ និង​បញ្ជាក់​ចំៗ ថា​៖ លោក រឹ​ម វី​រះ បាន​ឆបោក​អោយ​ពួកគាត់​ចូល​បំរើ​ការងារ ក្នុង​អង្គ​ការអភិរក្ស​ជលផល បរិស្ថាន​សត្វព្រៃ និង​ព្រៃឈើ​កម្ពុជា ដើម្បី​ទទួលបាន​មុខងារ​តួនាទី​និង​ប្រាក់ខែ​។ ហើយ​លោក រឹ​ម វី​រះ ក៏​បាន​ក្លែងបន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​រត់ការ​រឿងក្តី​យកលុយ ព្រមទាំង​ធានា​និង​សន្យា​ថា ជួយ​ឲ្យបាន​ជោគជ័យ​។​

​ទន្ទឹម​ជាមួយគ្នា​ដែល​នីតិវិធី​របស់​ស្ថាប័ន តុលាការ​ខេត្ត​ព្រៃវែង កំពុងតែ​បើក​ការស៊ើបអង្កេត យ៉ាង​យកចិត្តទុកដាក់ ក្នុង​សុំណុំរឿង​ខាងលើ​មួយនេះ ប្រជាពលរដ្ឋ​បាន​បន្ត​អះអាង​ប្រាប់​មក​កាន់​សហគ្រាស​សារព័ត៌មាន ថា​៖ «​លោក រឹ​ម វី​រះ បាន​ក្លែងបន្លំ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ជា​ទំនុកចិត្ត​ដល់​រូបគាត់​ដោយ​សន្យាថា​ដោះស្រាយ​រឿង​ក្តី​អោយ និង​សន្យា​ថា​បាន​ជោគជ័យ​» ដូច្នេះ​ស្នើសុំ​ដល់​អង្គភាព កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល រឹ​ម វី​រះ ដែល​បាន​ប្រើប្រាស់​ក្លែងបន្លំ​សមាសភាព​តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ឆបោក​ទំនុកចិត្ត​ពី​ពួកគាត់​ដែល​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​។​

​យ៉ាងណាមិញ ជុំវិញ​បណ្តឹង​ចោទប្រកាន់ លោក រឹ​ម វី​រះ ថា​ជា​បុគ្គល​ឆបោក ពី​សំណាក់​ប្រជាពលរដ្ឋ ខាងលើនេះ លោក រឹ​ម វី​រះ ក៏​ធ្លាប់​បាន​ចេញមុខ​មក​បំភ្លឺ​ម្តង​ហើយ​ម្តងទៀត ដោយ​បដិសេធ ទាត់ចោល ទាំងស្រុង ចំពោះ​ការចោទប្រកាន់ គ្មាន​មូលដ្ឋាន​ភស្តុតាង គ្រប់គ្រាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ហើយ​លោក រឹ​ម វី​រះ ធ្លាប់បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ទាំងអស់​នោះ​អត់​ការងារ​ធ្វើ​ចេះតែ​ដើរ​ប្តឹង​គេ​ប្តឹង​ឯង ហើយ​លោក​បាន​និង​ត្រៀម​រៀបចំ​មេធាវី​ប្ដឹង​បក​វិញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការរៀបរាប់​ចោទ ប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ ខាងលើ​ដដែល​នេះ សហគ្រាស​សារព័ត៌មាន បាន​ទំនាក់ទំនង ទៅកាន់​លោក រឹ​ម វី​រះ នា​ល្ងាច​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣​នេះ ដើម្បី​សុំ​ការបំភ្លឺ​បន្ថែម ប៉ុន្តែ​លោក រឹ​ម វី​រះ មិន​បាន​បកស្រាយ​អ្វី​បន្ថែម​ច្រើន​នោះទេ ដោយ​លោក​នៅតែ​ប្រកាន់​ជំហរ បដិសេធ​ដដែល​ចំពោះ ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ ចំណែក​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​លោក រឹ​ម វី​រះ បាន​សារភាព​ថា​លោក​មិនមែន​ជា​មន្ត្រី​អាវុធហត្ថ​នោះទេ​។​

​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ ពី​សំណាក់​លោក រឹ​ម វី​រះ ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បំភ្លឺ កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា​២០២៣ ថា​បុគ្គល រឹ​ម វី​រះ គឺ​មិន​មាន​ឈ្មោះ​ក្នុង​ក្របខណ្ឌ​កងរាជអាវុធហត្ថ​នោះទេ (​ពោល​គឺ​) បុគ្គល​នេះ​បាន​ខ្ចី​សម្លៀក​បំពាក់​ឯកសណ្ឋាន​មន្ត្រី​អាវុធហត្ថ​ស្លៀក​សំ​ញ៉ែង​តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​លើកឡើងថា​៖ ការ​ក្លែងបន្លំ​ឯកសណ្ឋាន និង​សមាសភាព​ជា​មន្ត្រី​កងរាជអាវុធហត្ថ ដើរ​ឆបោក​លុយ​ពី​ប្រជាជន​ស្លូតត្រង់ ហាក់ដូចជា​ធ្វើ​បាន​ដោយ​ងាយស្រួល​និង​ភាព​ធូ​រលុង ខ្លាំង​មែនទែន ដោយ​អង្គភាព​កងរាជអាវុធហត្ថ មិនមាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​ទាល់តែសោះ ពោល គឺ​គ្រាន់តែ​មាន​មនុស្ស​ម្នាក់​ចេញ​មុខ​ធានា​ក៏​រួចខ្លួន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល