ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

«​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​»

«​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ  បាន​រកឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌  នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នេះ​ជា​ការផ្សព្វផ្សាយ​នៅក្នុង​ពិធី​«​ផ្សព្វផ្សាយ​ផែនទី​កំណត់​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​»​ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សិល្បៈ និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​បរិស្ថាន ។​

​ថ្លែង​ទៅ​កាន់​អង្គពិធី លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សិល្បៈ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​ក្រសួង​ទាំង​២ ក្នុង​គោលបំណង ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​តំបន់​បេតិកភណ្ឌ​វប្បធម៌ ដែល​មាន​ទីតាំង​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​ជា​តឹកតាង​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​សាសនា និង​ព្រលឹង​ដូនតា​បុព្វបុរស​ខ្មែរ តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ ។​

​តាមរយៈ​ការគូសបញ្ជាក់​ពី​លោក សេង សោត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ និង​ជា​តំណាងអោយ​ក្រុមការងារ​សមិទ្ធិផល​ដ៏​ត្រចះត្រចង់ និង​មាន​សារប្រយោជន៍​ដល់​សង្គមជាតិ ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​មរតក​វប្បធម៌​ឱ្យបាន​គង់វង្ស អាច​លេចចេញ​ជា​រូបរាង​បាន​នាពេលនេះ ក៏​ដោយសារ​តែ​គំនិត ផ្តួចផ្តើម ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ការណែនាំ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​សាយ សំ​អាល់ និង​មាន​កិច្ចសហការ​ល្អ​ពី​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​គ្នា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​។​ជា​លទ្ធផល នៅក្នុង​ចំណោម​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង ក្រុម​ការងារ​បាន​រក​ឃើញ​តំបន់ ការពារ​ធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ ដោយ​មិន​រាប់បញ្ចូល​តំបន់ការពារទេសភាព​អង្គរ តំបន់ការពារទេសភាព​ព្រះវិហារ និង​តំបន់ការពារទេសភាព​សម្បូរ​ព្រៃ​គុក ដែល​មាន​ព្រះរាជក្រឹត្យ​និង​មាន​អង្គភាព​គ្រប់គ្រង​ដោយឡែក​រួចទៅហើយ​។ សំខាន់​ជាងនេះទៅទៀត ក្រុម​ការងារ​បាន​រក​ឃើញ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ​មាន​ចំនួន​កើនឡើង បើ​ប្រៀបធៀប​ជាមួយ​ទិន្នន័យ​ដែល​បាន​ស្រាវជ្រាវ និង​ធ្វើការ​ផ្សព្វផ្សាយ​កន្លងមក ដោយ​សាលា​បារាំង​ចុង​បូព៌ា (EcoleFrancaise Extreme- Orient)​។ ជាក់ស្តែង​ក្រុម​ការងារ​បាន​រកឃើញ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ ដែល​មាន​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» មាន​ចំនួន​រហូត​ដល់​ទៅ​១០៦៩​កន្លែង​។​

​គួរបញ្ជាក់​ថា នៅ​អាណត្តិ​ទី​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ រាជរដ្ឋាភិបាល​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​២៣​កន្លែង តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។ ប៉ុន្តែ នេះ​មិនមែន​មានន័យថា ព្រះរាជាណាចក្រ​កម្ពុជា​ទើប​ចាប់ផ្តើម​បង្កើត​តំបន់ការពារធម្មជាតិ​នោះទេ​។ ជាអាទិ តំបន់​អង្គរ ធ្លាប់​មាន​ងារ​ជា​ឧទ្យាន​ជាតិ​តាំងពី​ឆ្នាំ​១៩២៥​មក​ម្ល៉េះ​ដែល​ជា​តំបន់ការពារធម្មជាតិ​ទី​១​នៅ​កម្ពុជា ហើយក៏​ជា​តំបន់ការពារធម្មជាតិ​ទី​១​នៅ​អាស៊ី​អាគ្នេយ៍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល