ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

លោក ហន ភក្កី អភិបាលរង​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​រាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​..!!

លោក ហន ភក្កី អភិបាលរង​ខេត្ត​កំពង់ស្ពឺ អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​តែងតាំង​មន្ត្រី​រាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ឯកឧត្តម ហន ភក្តី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ លោកជំទាវ ម៉ែន សុីនួន ប្រធាន​មន្ទីរ​ព័ត៌មាន បាន​អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​មន្ត្រី​រាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ និង​មាន​លោក លោកស្រី អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ ព្រមទាំង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ហន ភក្តី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​មានប្រសាសន៍​ផ្ដាំផ្ញើ​ក្នុង​ពិធី​ប្រកាស​តែងតាំង​មន្ត្រីរាជកា​រថា​÷ គជ​អប និង​កាត់​មន្ទីរ អង្គភាព​មួយ​ចំនួន ឲ្យចូល​ក្របខ័ណ្ឌ​រដ្ឋបាល​ខេត្ត​នាពេល​អនាគត​។ ហើយ​មន្ទីរ អង្គភាព​ទាំងនោះ និង​ច្បាច់​បញ្ចូលគ្នា ដូច​រដ្ឋបាល​ក្រុង ស្រុក​អនុវត្ត​កន្លងមក​។ រាជ រដ្ឋាភិបាល ធ្វើ​ដូច្នេះ គឺ​ដូច​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែរ រដ្ឋបាល​ថ្នាក់​ជាតិ ធ្វើ​តែ​គោល​នយោបាយ​ទេ ឯ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​អនុវត្ត​គោលនយោបាយ ហើយ​នេះ​គឺជា​រឿង​ថ្មី​។ ជាក់ស្ដែង​ខេត្ត​កំពង់ស្ពឺ​យើង គឺ​មាន​មន្ទីរ​សុខាភិបាល​មួយ​ហើយ​ដែល​នៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត ហើយ​រាល់​ការតែងតាំង​ប្រធាន អនុប្រធាន និង​មន្ត្រី​របស់​មន្ទីរ​សុខាភិបាល ត្រូវបានតែងតាំង ផ្លាស់ប្ដូរ​តួនាទី មុខតំណែង ដោយ​ដី​ការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​តែងតាំង មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន ឯកឧត្តម ហន ភក្តី ដោយ​ឯកឧត្តម​ជឿ​យ៉ាង​មុតមាំ​ថា មន្ត្រី​ទើប​តែងតាំង​មុខងារ​ថ្មី និង​ខិតខំ​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​។ ហើយ​មន្ត្រី​ដែល​ពុំទាន់​បាន​ប្រកាស​តែងតាំង សូម​បន្ត​ខិតខំ​ធ្វើ​កិច្ចការ និង​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង របស់​មន្ទីរ​អង្គភាព​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន មុខតំណែង និង​តួនាទី នឹង​រង់ចាំ​ប្រកាស​តែងតាំង​ឲ្យ​មន្ត្រី ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​÷ សម្រេច​តែងតាំង​មន្ត្រីរាជការ​ចំនួន ០៨​រូប ឱ្យ​កាន់​មុខតំណែង​ជា​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ ១​រូប មុខតំណែង​ជា​ប្រធានការិយាល័យ ២​រូប មុខ​តំណែង​អនុប្រធាន​ការិយាល័យ ៣​រូប និង​ផ្ទេរ​ភារកិច្ច​អនុប្រធាន​ការិយាល័យ ១​រូប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល