ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

«​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​»

«​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រកឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​
​នេះ​ជា​ការផ្សព្វផ្សាយ​នៅក្នុង​ពិធី​«​ផ្សព្វផ្សាយ​ផែនទី​កំណត់​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ​»​ក្រោម​អធិបតីភាព លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សិល្បៈ និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​បរិស្ថាន ។​

​ថ្លែង​ទៅ​កាន់​អង្គពិធី លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​សិល្បៈ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​ក្រសួង​ទាំង​២ ក្នុង​គោលបំណង ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​តំបន់​បេតិកភណ្ឌ​វប្បធម៌ ដែល​មាន​ទីតាំង​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​ជា​តឹកតាង​ប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​សាសនា និង​ព្រលឹង​ដូនតា​បុព្វបុរស​ខ្មែរ តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ ។​

​តាមរយៈ​ការគូសបញ្ជាក់​ពី​លោក សេង សោត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ និង​ជា​តំណាងអោយ​ក្រុមការងារ​សមិទ្ធិផល​ដ៏​ត្រចះត្រចង់ និង​មាន​សារប្រយោជន៍​ដល់​សង្គមជាតិ ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​មរតក​វប្បធម៌​ឱ្យបាន​គង់វង្ស អាច​លេចចេញ​ជា​រូបរាង​បាន​នាពេលនេះ ក៏​ដោយសារ​តែ​គំនិត ផ្តួចផ្តើម ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ការណែនាំ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​សាយ សំ​អាល់ និង​មាន​កិច្ចសហការ​ល្អ​ពី​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​គ្នា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​។ ជា​លទ្ធផល នៅក្នុង​ចំណោម​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង ក្រុម​ការងារ​បាន​រក​ឃើញ​តំបន់ ការពារ​ធម្មជាតិ​ចំនួន​២៧​កន្លែង ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ ដោយ​មិន​រាប់បញ្ចូល​តំបន់ការពារទេសភាព​អង្គរ តំបន់ការពារទេសភាព​ព្រះវិហារ និង​តំបន់ការពារទេសភាព​សម្បូរ​ព្រៃ​គុក ដែល​មាន​ព្រះរាជក្រឹត្យ​និង​មាន​អង្គភាព​គ្រប់គ្រង​ដោយឡែក​រួចទៅហើយ​។

សំខាន់​ជាងនេះទៅទៀត ក្រុម​ការងារ​បាន​រក​ឃើញ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ​មាន​ចំនួន​កើនឡើង បើ​ប្រៀបធៀប​ជាមួយ​ទិន្នន័យ​ដែល​បាន​ស្រាវជ្រាវ និង​ធ្វើការ​ផ្សព្វផ្សាយ​កន្លងមក ដោយ​សាលា​បារាំង​ចុង​បូព៌ា (EcoleFrancaise Extreme- Orient)​។
​ជាក់ស្តែង​ក្រុម​ការងារ​បាន​រកឃើញ​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ ដែល​មាន​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» មាន​ចំនួន​រហូត​ដល់​ទៅ​១០៦៩​កន្លែង​។​

​គួរបញ្ជាក់​ថា នៅ​អាណត្តិ​ទី​មួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ រាជរដ្ឋាភិបាល​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន​២៣​កន្លែង តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣​។ ប៉ុន្តែ នេះ​មិនមែន​មានន័យថា ព្រះរាជាណាចក្រ​កម្ពុជា​ទើប​ចាប់ផ្តើម​បង្កើត​តំបន់ការពារធម្មជាតិ​នោះទេ​។ ជាអាទិ តំបន់​អង្គរ ធ្លាប់​មាន​ងារ​ជា​ឧទ្យាន​ជាតិ​តាំងពី​ឆ្នាំ​១៩២៥​មក​ម្ល៉េះ​ដែល​ជា​តំបន់ការពារធម្មជាតិ​ទី​១​នៅ​កម្ពុជា ហើយក៏​ជា​តំបន់ការពារធម្មជាតិ​ទី​១​នៅ​អាស៊ី​អាគ្នេយ៍​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល