ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​

ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា​៖ បុរស​គ្រប់រូប កុំ​គោរព​និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀង​រហូត​និង​ជាប្រចាំ ដោយ​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ ធ្វើ​គ្រប់​បែបយ៉ាង​ដើម្បី​សង្គមជាតិ សង្គម​គ្រួសារ និង​បាន​ប្តូរ​ជីវិត ដើម្បី​បង្កើត​កូន​ក្នុង​គ្រួសារ​។​

​ការលើកឡើង​បែប​នេះ​បាន​ធ្វើឡើង ក្នុង​ពិធី​សំណេះសំណាល​ខួប​លើក​ទី​១១៥ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​» នា​រសៀល​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០២៦ ក្រោម​អធិបតីភាព ឯកឧត្ដម​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកជំទាវ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្តថា​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​ន៍​កាយ​ឬ​ទ្ធិ​នារី​កម្ពុជា ជានិច្ច​ជា​កាល សម្តេច​នឹង​លោក​ជំទាវ​បណ្ឌិត តែងតែ​យក​អស់​នូវ​កម្លាំងកាយ កម្លាំងចិត្ត ព្រម​ទាំង​បញ្ញា​ស្មារតី ដើម្បី​គាំទ្រ និង​លើកកម្ពស់​ជំរុញ​នារី​កម្ពុជា ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ តាមរយៈ​ការបង្កើត​ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល តាម​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​មុខងារសាធារណៈ ក្នុង​តំណែង​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ផងដែរ​។​

​ឯកឧត្ដម ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ក្នុង​សង្គ្រាម​ជាមួយ​ថៃ ស្ត្រី​កម្ពុជា​បាន​ជួយ​យ៉ាងច្រើន ទាំង​នៅ​ជួរមុខ និង​នៅ​ជួរ​ក្រោយ ដោយ​ស្ត្រី​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ពិត​នៅ​កម្ពុជា​ដែល​ទាហាន​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឱ្យ​អន្តរជាតិ​បាន​ដឹង​។​បន្ថែម​ពី​នេះ ស្ត្រី​កម្ពុជា​ក៏​ជា​វីរៈ​នារី ការពារ​ទឹកដី ដោយ​ជួយ​ប្តី​ជា​ទាហាន​ជួរមុខ បាញ់​តបត ជាមួយ​ទាហាន​ថៃ ដើម្បី​ការពារ​ទឹកដី​។ ស្ត្រី​ក្រៅពី​លះបង់​ប្តី​ទៅ​សមរភូមិ​មុខ ខណៈ​ពួកគាត់​នៅ​ជួរ​ក្រោយ ក៏​បាន​ជួយ​ឧបត្ថម​ដល់​កងទ័ព​ជួរមុខ និង​មើលថែទាំ​អប់រំ​កូន ចៅ​នៅក្នុង​គ្រួសារ​ថែមទៀត បើ​គ្មាន​ស្ត្រី បុរស​ពិត​ជា​ជួប​ការលំបាក​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គួសបញ្ជាក់​ទៀតថា​៖​ខ្មែរ​យើង បាន​លើក​កំពស់​សិទ្ធិសេរីភាព ផ្តល់​តម្លៃ​ដល់​បងប្អូន​នារី​តាំងពី​សម័យ​បុព្វកាល​មក​ម្លេះ​តាមរយៈ ពាក្យពេជន៏ អក្សរសាស្ត្រ ភាសារ​ក្នុង​ការងារ​សង្គម​ដូចជា​៖​មេភូមិ មេទ័ព មេ​ក្រុម មេ​ដំបូល មេ​គ្រួសារ មេឃុំ មេស្រុក​ជាដើម​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឱកាស​ផ្តល់​ការងារ​ដល់​បងប្អូន​នារី​អោយ​មាន​ឱកាស​ចូល​ប្រឡូក​គ្រប់​សកម្មភាព​សង្គម​ទាំង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច មនុស្ស​ធ​ម៏​ជាដើម ឱ្យមាន​សមភាព​យេនឌ័រ​ជាមួយ​បុរស​។​

​គួរបញ្ជាក់​ថា​៖ ក្នុងឱកាស​នោះ ឯកឧត្ដម ឃួ​ង ស្រេង និង​លោកជំទាវ និង​ឯកឧត្ដម​ម៉ប់ សារិន និង​លោកជំទាវ​បាន​ផ្តល់​អំណោយ​លើកទឹកចិត្ត​ដល់ បងប្អូន​នារី​ចំនួន​២៦៦​នាក់ ដែល​ជា​អំណោយ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត​៕
​ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល